01/03/2016 - 15:09

ជាប់ចិត្តជាមួយនឹងរបាំខ្មែរ

ទោះ​បី​មាន​ជីវ​ភាព​រស់​នៅ​ផ្សេង​គ្នា ម្នាក់​គិត​គូរ​ការ​ងារ​ផ្ទះស​ម្បែង ចង្ក្រាន​ឆ្នាំង; ម្នាក់​ទៀត​រត់ ម៉ូ​តូ​ឌុប​ចិញ្ចឹម​ជី​វិត ប៉ុន្តែ​ពួក​គាត់​មាន​ចំ​ណូល​ចិត្ត​ដូច​គ្នា នោះ​គឺ​ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សារ​នៃ​ចង្វាក់​រាំ​ខ្មែរ​។ នោះ​គឺ សិល្ប​ការិ​នី ដាវ​ធី​រៀង អា​យុ​៥៨​ឆ្នាំ និង​សិល្ប​ករ​លី​ថា អា​យុ៥៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ធើយ​ហ្វាB ទី​ប្រ​ជុំ​ជន​កើ-​ដ ស្រុក​កើ-​ដ ក្រុង​កឹង​ធើ​ដូច​គ្នា។ 

សិល្ប​ករ​លី​ថា​និង​សិល្ប​ការិ​នី​ដាវ​ធី​រៀង ​ណែ​នាំ​ទស្ស​និក​ជន​​រាំ​​របាំ​ខ្មែរ​ក្នុង​កម្ម​វិធី​សម្រស់​​និទាឃ​រដូវ​ចម្ការ​ស្រែ។ 

ក្នុង​ឱ​កាស​កម្ម​វិ​ធី "សម្រស់​និ​ទា​ឃរ​ដូវ​​ចម្ការ​​ស្រែ" បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​សារ​មន្ទីរ​ក្រុង​កឹង​ធើ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​បុណ្យ​ចូល​ឆ្នាំ​តេត​ង្វៀន​ដាង បណ្តា​ឈុត​សម្តែង​របស់​សិល្ប​ក​រលី​ថា ​សិល្ប​កា​រិនី​ដាវ​ធី​រៀង​បាន​ទាក់​ទាញ​ទស្ស​និក​ជន​គ្រប់​មជ្ឈ​ដ្ឋាន។ តាម​រយៈ​សាច់​ភ្លេង​ពិ​ណ​ពាទ្យ​​ប្រ​គំ​តាម​លំ​នាំ​បទ​រាំ​វង់ រាំ​ក្បាច់​សារ​វ៉ាន់ ឡាំ​លាវ​។ល។ ត្រូវ​បាន​សិល្ប​ករ-​កា​រិនី​ទាំង​ពីរ​រូប​សម្តែង​ប្រ​កប​ដោយ​ភាព​ទន់​ភ្លន់​និង​គួរ​ជា​ទី​ចាប់​អារម្មណ៍​។ ដំ​បូង​សិល្ប​ករ-កា​រិនី​ទាំង​ពីរ​បាន​អញ្ជើញ​ទស្ស​និក​ជន​ឡើង​រាំ​ជា​មួយ​អ្នក​ណា​ក៏​មាន​ការ​ក្រែង​រអែង ប៉ុន្តែ​ដោយ​ភាព​ស្និទ្ធ​ស្នាល​ និង​អស់​ពី​ចិត្ត​ណែ​នាំ​របស់​ពួក​គាត់​ទាំង​ពីរ​ក៏​បាន"ទាក់​ទាញ" ទស្ស​និក​ជន​រាប់​សិប​ នាក់​ឡើង​រាំ​លើ​ឆាក​។ សម្លឹង​មើល​សិស្ស និស្សិត​ហាក់​មាន​ភាព​ថ្មី​ថ្មោង​ និង​ចូល​ចិត្ត​ចំពោះ​កាយ​វិការ​រាំ​បោះ​ជើង ​កាច់​ក្បាច់​ប្រ​កប​ដោយ​លក្ខណ​ពិ​សេស​នៃ​សិល្បៈ​របាំ​របស់​ជន​ជាតិ​ខ្មែរ អាច​ស្មាន​ក្នុង​ចិត្ត​បាន​ថា​សិល្ប​ករ​លីថា​និង​សិល្ប​ការិ​នី​ដាវ​ធីរៀ​ង ពិត​ជា​ទទួល​បាន​ជោគ​ជ័យ​នៅ​ពេល​សម្តែង​បង្ហាញ​វប្ប​ធម៌​ប្រ​វេ​ណី​របស់​ជន​ជាតិ​ខ្លួន​ជា​មួយ​នឹង​ទស្ស​និក​ជន​។ សិល្ប​ករ​លី​ថា ឲ្យ​ដឹង៖ លោក​ត្រេក​អរ​ណាស់​នៅ​ពេល​សម្លឹង​ឃើញ​ទស្ស​និក​ជន​សប្បាយ​រីក​រាយ​ ពេល​ឃើញ​បង​ប្អូន​របស់​លោក​សម្តែង​។ មុន​នេះ​រូប​គាត់​ទាំង​ពីរ​នាក់​ធ្លាប់​ណែ​នាំ​និស្សិត​មហា​វិទ្យា​ល័យ​តី​ដូ​សម្តែង​ក្នុង​ឱ​កាស​ទិ​វា​កេរ​ដំ​ណែ​វប្ប​ធម៌​វៀត​ណាម​ថ្ងៃ​២៣ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៥ អា​ស្រ័យ​ដោយ​សារ​មន្ទីរ​ក្រុង​កឹង​ធើ​រៀប​ចំ ​ជា​ពិ​សេស​សម្តែង​ក្នុង​ព្រឹត្តិ​ការណ៍​សប្តាហ៍​វប្ប​ធម៌​-ទេស​​ចរណ៍​វាល​រាប​ទន្លេ​គឺវ​ឡុង នៅ​ហា​ណូយ (ចាប់​ពី​ថ្ងៃ​១៦​រហូត​ដល់​ថ្ងៃ១​៩ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៥)​។ សិល្ប​កា​រិនី​ដាវ​ធី​រៀង នៅ​ពេល​រាំ​របាំ​ខ្មែរ​ម្តងៗ មាន​ទស្ស​និក​ជន​ទស្ស​នា​​កម្សាន្ត​រាប់​ពាន់​នាក់ ក្នុង​នោះ មាន​ទស្ស​និក​ជន​ប​រ​ទេស​ច្រើន​កុះ​ករ​។ ពិ​សេស​ គឺ​មាន​ទស្ស​និក​ជន​បរ​ទេស​ជា​ច្រើន បាន​ឡើង​រាំ​លើ​ឆាក​ជា​មួយ​នឹង​យើង​ខ្ញុំ​ផង​ដែរ​។ ដើម​ឡើយ​នៅ​មាន​ការ​អល់​អែក ប៉ុន្តែ​យូរៗ​ទៅ​ក៏​ថ្នឹក​ឡើង​ច្រៀង​រាំ​ជា​មួយ​គ្នា​លើ​ឆាក​"សិល្ប​ការិនី​ដាវ​ធី​រៀង ឲ្យ​ដឹង​ដូច្នេះ​ ។ 

សិល្ប​ករ-កា​រិនី​ជន​ជាតិ​ខ្មែរ​ទាំង​ពីរ​រូប​នេះ ពួក​គាត់​មិន​នឹក​ស្មាន​ថា អាច​នឹង​ឈរ​លើ​ឆា​ក​ដ៏​ធំ ដើម្បី​សម្តែង​សិល្បៈ​ជន​ជាតិ​បម្រើ​ទស្ស​និក​ជន ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំ​ណាក់​អ្នក​រាល់​គ្នា​នោះ​ទេ​។ ពី​ព្រោះ​រយៈ​ពេល​ប៉ុនា្មន​ឆ្នាំ​កន្លង សិល្ប​ករ​លី​ថា​និង​សិល្ប​កា​រិនី​ដាវ​ធី​រៀង គ្រាន់​តែ​បង្ហាត់​របាំ​ដល់​កូន​ចៅ​ខ្មែរ​នៅ​ក្នុង​វត្ត​សេតុត្តរ ស្រុក​កើ-​ដ និង​សម្តែង​ក្នុង​ ឱ​កាស​ពិធី​បុណ្យ​ប្រ​ពៃ​ណី​ខ្មែរ​ផ្សេងៗ​នៅ​ភូមិ​ភាគ​ប៉ុណ្ណោះ​។ សិល្ប​ករ​លី​ថា ឲ្យ​ដឹង៖ "គ្មាន​អ្វី​សប្បាយ​ជាង​នៅ​ពេល​វប្ប​ធម៌​ជន​ជាតិ​ខ្លួន​ បាន​ទស្ស​និក​ជន​គ្រប់​មជ្ឈដ្ឋាន​ពេញ​និ​យម​ទទួល​ស្គាល់​ទេ"​។ ស្នេ​ហា​​​សិល្បៈ​ប្រ​ពៃ​ណី​ខ្មែរ​របស់​សិល្ប​ករ​លី​ថា សិល្ប​កា​រិនី​ដាវ​ធី​រៀង ពិត​ជា​មិន​អាច​សាប​រ​លាប​។ ពួក​គាត់​ឲ្យ​ដឹង៖ សព្វ​ថ្ងៃ​មា​មីង​អញ្ជើញ​ទៅ​សម្តែង​នៅ​ទី​ណា ពួក​គាត់​ទៅ​ទាំង​អស់​ មិន​គិត​ពី​ប្រាក់​កម្រៃ​ទេ ពី​ព្រោះ​បាន​ផ្គាប់​នឹង​ចំ​ណូល​ចិត្ត​ផង​ បាន​ផ្សព្វ​ផ្សាយ​លក្ខណៈ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ផង​។ ចែក​រំ​លែក​ពី​បំ​ណង​ប្រាថ្នា​របស់​ខ្លួន​ សិល្ប​ការិ​នី​ដាវ​ធី​រៀង ឲ្យ​ដឹង៖ "បំ​ណង​ របស់​ខ្ញុំ​គឺ​ចង់​ឲ្យ​ប្អូនៗ​ក្នុង​ភូមិ​ស្រុក​ព្រម​រៀន​ច្រៀង​រាំ​ខ្មែរ យើង​ខ្ញុំ​បង្រៀន​មិន​គិត​បៀ​វត្សរ៍​ រយៈ​ពេល​យូរ​ប៉ុន្មាន​ក៏​បាន​។ រូប​ខ្ញុំ​មាន​វ័យ​ចំ​ណាស់ ហើយ​ត្រូវ​មាន​យុវ​វ័យ​ជំ​នាន់​ក្រោយ​ស្នង​បន្ត​ទើប​បាន​"៕​

ឌាំង​ហ្វិញ-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សិល្ប​ករ​លី​ថា