បង្គោលព្រំដែនប៉ុស្តិ៍ការពារព្រំដែនភូមី កសាងនិងអនុវត្តដោយប្រសិទ្ធភាពលក្ខន្តិកៈធ្វើការជាមួយនឹងគណៈកម្មាធិការប្រជាជនឃុំភូមី និងឃុំភូឡើយ ស្តីពី "ការរៀបចំចលនាមហាជនចូលរួមស្វ័យគ្រប់គ្រងបន្ទាត់ព្រំដែន បង្គោលព្រំដែននិងសន្តិសុខសណ្តាប់ធ្នាប់ភូមិស្រុកតំបន់ព្រំដែន"។
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកយ៉ាងថាញ់ជូនសេចក្តីសម្រេចដល់គ្រួសារប្រជាជន៣៥គ្រួសារ។
ប៉ុស្តិ៍ការពារព្រំដែនភូមី បោះទ័ពនៅភូមិត្រាភោ ឃុំភូមី ស្រុកយ៉ាងថាញ់ ខេត្តកៀងយ៉ាង មានភារកិច្ចគ្រប់គ្រងបន្ទាត់ព្រំដែនប្រវែង១២,៥គីឡូម៉ែត្រ បង្គោលព្រំដែនសំខាន់ៗចំនួន៣ ចំណុះឃុំទាំងពីរ គឺឃុំភូមីនិងភូឡើយ។ ការយល់ដឹងអំពីអនុសញ្ញា សន្ធិសញ្ញា ច្បាប់ព្រំដែនជាតិ អនុក្រឹត្យ៣៤របស់នាយករដ្ឋមន្រ្តី ការយល់ដឹងច្បាប់របស់ប្រជាជននៅសងខាងព្រំដែននៅមានកម្រិត។ សកម្មភាពធ្វើឲ្យខូចសន្តិសុខសណ្តាប់ធ្នាប់ ឆ្លៀតយកបញ្ហាសាសនា ជនជាតិរត់ព័ន្ធឆ្លងដែនខុសច្បាប់និងបាបគ្រោះសង្គមនានានៅតែកើតមាន ធ្វើឲ្យប៉ះពាល់ដល់ជីវភាពនិងការផលិតរបស់ប្រជាជនលើភូមិសាស្រ្ត។
គណៈកម្មាធិការបក្ស គណៈបញ្ជាការនៃប៉ុស្តិ៍ការពារព្រំដែនបានធ្វើសេនាធិការនិងសហប្រតិបត្តិការជាមួយនឹងរដ្ឋអំណាចទាំងពីរឃុំនៅជិតព្រំដែន កសាងផែនការរៀបចំឧទ្ទេសនាមអំពីបន្ទាត់ព្រំដែន បង្គោលព្រំដែនដល់ភូមិនានា ក៏ដូចជាគ្រួសារប្រជាជនបានជ្រួតជ្រាបនិងចុះកិច្ចសន្យាចូលរួមគ្រប់គ្រងការពារព្រំដែនរដ្ឋបាលនៃភូមិនីមួយៗ។ បំពេញលក្ខន្តិកៈសហប្រតិបត្តិការរវាងប៉ុស្តិ៍ការពារព្រំដែន និងគណៈកម្មាធិការប្រជាជនឃុំនៅសងខាងព្រំដែនស្តីពីការរៀបចំចលនាមហាជនចូលរួមស្វ័យគ្រប់គ្រងបន្ទាត់ព្រំដែន បង្គោលព្រំដែននិងរក្សាសន្តិសុខសណ្តាប់ធ្នាប់ភូមិស្រុកតំបន់ព្រំដែន។ ក្នុងនោះ អង្គភាពផ្តុំកម្លាំងផ្សព្វផ្សាយដល់គ្រួសារប្រជាជនដែលមានមនុស្សវ័យចំណាស់ ចាស់ព្រឹទ្ធាចារ្យព្រះសង្ឃនៅតាមវត្ត។ ដោយបានព្រះសង្ឃ និងអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍យកចិត្តទុកដាក់ ប៉ុស្តិ៍ការពារព្រំដែនឆ្លៀតឱកាសផ្សព្វផ្សាយបំផុសចលនាមាមីងប្រតិបត្តិច្បាប់លក្ខន្តិកៈ តំបន់ព្រំដែននិងសកម្មភាព ចលនាផ្សេងៗដែលប៉ុស្តិ៍ការពារព្រំដែនបំផុសចលនា នាំមកប្រសិទ្ធភាពជាក់ស្តែង។ មកទល់នឹងបច្ចុប្បន្នការចលនានេះត្រូវបានពង្រីកទូលំទូលាយនៅក្នុងសន្និបាត គណៈកម្មាធិការប្រជាជនស្រុកយ៉ាងថាញ់ បានផ្តល់សេចក្តីសម្រេចជូនគ្រួសារប្រជាជន៣៥គ្រួសារទទួលស្វ័យគ្រប់គ្រងបន្ទាត់ព្រំដែនប្រវែង១២,៥គីឡូម៉ែត្រ។
បន្ទាប់ពី៥ឆ្នាំអនុវត្តការចលនាប្រជាជន បានផ្តល់ប្រភពដំណឹងសំខាន់ៗជាច្រើនជូនអង្គភាពបម្រើការងារគ្រប់គ្រង ការពារព្រំដែន រក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ ពុំនោះសោត មហាជននៅទាំងចូលរួមយាមល្បាតការពារព្រំដែនទៀតផង។ កាបឆ្ការព្រៃគុម្ពោតតាមផ្លូវ យាមល្បាតការពារព្រំដែនប្រទះឃើញនិងផ្តល់ដំណឹងជូនអង្គភាពវិនិច្ឆ័យទាន់ពេលនូវករណីជាច្រើន ធ្វើឲ្យខូចសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន។ល។
លេចធ្លោបំផុត គឺការចលនាមហាជនចូលរួមស្វ័យគ្រប់គ្រងបន្ទាត់ព្រំដែននិងបង្គោលព្រំដែន ក្នុងនោះមានលោកយឿងវុាំងភុក និងលោកង្វៀនវុាំងណាម នៅភូមិរ៉ាច់ហ្គោ ឃុំភូឡើយ។ ស្នាដៃនិងលទ្ធផលសម្រេចបានចាប់ពីឆ្នាំ២០១០មកទល់នឹងបច្ចុប្បន្ន មានបុគ្គលចំនួន១៩នាក់ បានរដ្ឋជូនមេដាយអនុស្សាវរីយ៍ "ពីព្រោះអធិបតេយ្យសន្តិសុខព្រំដែនមាតុភូមិ" និងមានបុគ្គលជាច្រើនទៀតទទួលបានលិខិតសរសើររបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត និងរបស់គណៈកម្មាធិការប្រជាជនស្រុកយ៉ាងថាញ់៕
លេស៊ាង-មុនី