ចាប់ពីប៉ុន្មានថ្ងៃដើមខែមេសា ឆ្នាំ២០១៦ គ្រូនិងសិស្សថ្នាក់ទី១២នៃសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកកឹងធើ បានខ្នះខ្នែងរំលឹកមេរៀន ដើម្បីត្រៀមខ្លួនឲ្យការប្រឡងបញ្ចប់មធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។
ម៉ោងរៀនដោយខ្លួនឯង នៅអន្តេវាសិកដ្ឋាននៃសាលាមធ្យ មសិក្សាចំណេះ
ទូទៅជនជាតិអន្តេវាសិកកឹងធើ។
ឆ្នាំនេះ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកកឹងធើថ្នាក់ទី១២ រួមមានសិស្ស៥៤រូបចូលរួមប្រឡងបញ្ចប់មធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ ក្នុងនោះ មានបេក្ខសិស្ស៤រូបចុះឈ្មោះប្រឡងមហាវិទ្យាល័យ។ លោកគ្រូង្វៀនវុាំងត្រេវ នាយកសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកកឹងធើ ឲ្យដឹង៖ "ដោយសារជ្រាបច្បាស់សមត្ថភាពរៀនសូត្ររបស់សិស្ស ទើបសាលាបានពិគ្រោះយោបល់ណែនាំ ខាងវិជ្ជាជីវៈជាក់ស្តែងជូនសិស្សគ្រប់រូប ភាគច្រើនប្អូនៗសម្រេចចិត្តនឹងជ្រើសប្រឡងបញ្ចប់មធ្យមសិក្សាចំណេះទូទៅ បន្ទាប់ពីនោះនឹងបន្តការរៀនថ្នាក់មធ្យមសិក្សាឬអនុមហាវិទ្យាល័យវិជ្ជាជីវៈ។ ប្អូនៗជ្រើសប្រឡងមហាវិទ្យាល័យ គឺសុទ្ធតែមានសមត្ថភាពរៀនសូត្រពូកែ មានលទ្ធភាពអាចប្រឡងចូលមហាវិទ្យាល័យ ម៉្លោះហើយសាលាលើកទឹកចិត្តប្អូនៗទាំងនេះចុះឈ្មោះប្រឡងមហាវិទ្យាល័យ "។
ឆ្នាំសិក្សា២០១៣-២០១៤ និងឆ្នាំសិក្សា២០១៤-២០១៥ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកកឹងធើ មានសិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាចំណេះទូទៅ១០០%។ សម្រេចបានលទ្ធផលទាំងនេះ អាស្រ័យការរៀនសូត្រនៅនឹងថ្នាក់ ក៏ដូចជាការព្យាយាមបំប៉នរំលឹកមេរៀនរបស់គ្រូជូនដល់សិស្សមានការត្រៀមជាមុនយ៉ាងហ្មត់ចត់។ តាំងពីដើមឆ្នាំសិក្សាថ្នាក់ទី១២ គ្រូបង្រៀនគ្រប់វិញ្ញាសាតែងសហការជាមួយនឹងគ្រូអចិន្រ្តៃយ៍ ដើម្បីស្រង់បញ្ជីរាយនាមសិស្សដែលមានសមត្ថភាពសិក្សាខ្សោយ និងកសាងវិធានការបង្រៀនឲ្យបានសមស្របដើម្បីលើកកម្ពស់សមត្ថភាពសិក្សារបស់សិស្សគ្រប់រូប។ លទ្ធផលរៀនសូត្រនៅទាំងបានសាលាជូនដំណឹងដល់អាណាព្យាបាលសិស្ស ប្រចាំខែសំដៅបង្កលក្ខណសម្បត្តិដើម្បីសាលានិងអាណាព្យាបាលសហការបានល្អប្រសើរក្នុងការលើកទឹកចិត្តប្អូនៗរៀនសូត្រ។ អាស្រ័យកំណត់ច្បាស់ភារកិច្ចជាក់ស្តែងរបស់គ្រូបង្រៀននិងសិស្សគ្រប់រូបស្វែងរកវិធានការសមស្រប ម៉្លោះហើយសិស្សដែលមានសមត្ថភាពសិក្សានៅខ្សោយត្រូវបានកែលម្អជាបណ្តើរៗ។ ចំពោះករណីលំបាក កងជួរគ្រូបង្រៀនតែងប្រជុំក្រុមជំនាញជាប្រចាំ ដើម្បីស្វែងយល់ភាពជាក់ស្តែង នៃស្ថានភាពគ្រួសារ មតិគោលបំណងរបស់សិស្សម្នាក់ៗ រួចស្វែងរកវិធានការបង្ហាត់បង្រៀនសិស្សទាំងនេះ ប្រកបដោយប្រសិទ្ធភាព។
លោកគ្រូង្វៀនវុាំងត្រេវ ចែករំលែក៖ "ពីព្រោះសិស្សថ្នាក់ទី១២បាន ទទួលអាហារូបករណ៍ដល់ចុងខែឧសភា ដូច្នេះនៅខែមិថុនា ប្អូនៗត្រូវគិតគូរការហូបចុកដោយខ្លួនឯង។ ដើម្បីលើកទឹកចិត្តប្អូនៗ ជាច្រើនឆ្នាំកន្លង សាលាតែងចំណាយថវិកាដើម្បីចាត់ចែងដាំស្លឲ្យប្អូនៗ ហូបចុកក្នុងមួយខែដើម្បីបន្តការរំលឹកមេរៀន។ ចំណែកលោកគ្រូ អ្នកគ្រូ ក៏បានចលនាគ្នារួមវិភាគទានប្រាក់ ដើម្បីទិញរបស់ប្រើប្រាស់ចាំបាច់និងដាំស្ល អាហារពេលយប់ជូនប្អូនៗដើម្បីមានកម្លាំងរំលឹកមេរៀន"។ ប្អូនម៉ាយតិន សិស្សថ្នាក់ទី១២ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកកឹងធើ សំណេះសំណាល៖ "អាស្រ័យលោកគ្រូ អ្នកគ្រូជួយពិគ្រោះយោយល់ណែនាំខាងវិជ្ជាជីវៈជាក់ស្តែង ក៏ដូចជាដាស់តឿនណែនាំប្អូនៗ រំលឹកមេរៀនយ៉ាងហ្មត់ចត់ ទើបចំណេះដឹងរបស់ប្អូនៗពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង ប្អូនជឿជាក់លើខ្លួនឯង មុននឹងឈានចូលដល់ការប្រឡងបញ្ចប់កម្រិតសិក្សាដ៏សំខាន់នេះ៕
ថាច់ថាញ់ភូ-មុនី