ថ្ងៃទី២២ ខែធ្នូ មិនត្រឹមតែជាទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ថែម ទាំងជាថ្ងៃទូទាំងប្រជាជនការពារប្រទេស។
បន្តប្រវេណីរុងរឿងរបស់កងទ័ពប្រជាជនវៀតណាម
អនុវត្តបទបញ្ជារបស់មគ្គុទេសក៍ហូជីមិញ ថ្ងៃទី២២/១២/១៩៤៤ នៅខេត្តកាវបាំង ក្រុមកងទ័ពឃោសនារំដោះវៀតណាម ត្រូវបានបង្កើតជផ្លូវការ រួមមានក្រុមទ័ព៣ក្រុម និងមានយុទ្ធជនចំនួន៣៤រូប អាស្រ័យសមមិត្តវ៉ង្វៀនយ៉ាប បញ្ជាការផ្ទាល់។ បណ្តាយុទ្ធជនទាំងអស់សុទ្ធតែ ជាអ្នកប្ដូរផ្តាច់ ក្លាហានក្នុងបណ្តាក្រុមកងឈ្លបដែលជាកូនចៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងនោះ មានទាំងជនរួមជាតិជនជាតិភាគតិច ដែលរងការគាបសង្កត់។ អ្នកទាំងអស់គ្នា សុទ្ធតែជាអ្នកស្នេហាជាតិមានឆន្ទៈស្អប់ខ្ពើមខ្មាំង ផ្តើមចេញពីប្រជាជន ដើម្បីប្រជាជនប្រយុទ្ធ។ ក្រោយពីថ្ងៃបានបង្កើតក្រុមកងទ័ពឃោសនារំដោះវៀតណាម បានចារជាប្រវេណីប្តេជ្ញាតស៊ូ ប្តេជ្ញាយកឈ្នះរបស់កងទ័ពប្រជាជនវៀតណាម ក្នុងអំឡុងសង្រ្គាមទាំងពីរ គឺប្រឆាំងបារាំងនិងអាមេរិក រហូតដល់ថ្ងៃទទួលបានជោគជ័យទាំងស្រុង។ ប្រវត្តិសាស្រ្ត៧១ឆ្នាំ តស៊ូប្រយុទ្ធកសាងនិងវឌ្ឍនាការរបស់កងទ័ពប្រជាជន បានផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្រ្ត តស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានរបស់ប្រជាជាតិវៀតណាម។ មានកម្មាភិបាល យុទ្ធជនគ្រប់ជំនាន់ជាបន្តបន្ទាប់កាន់កាំភ្លើងប្រយុទ្ធ រួមជាមួយនឹងទូទាំងប្រជាជនយកឈ្នះរាល់ខ្មាំងឈ្លានពាន ដណ្តើមឯករាជ្យ ឯកភាពទឹកដី និងការពាររឹងមាំព្រំដែនដ៏ពិសិដ្ឋរបស់មាតុភូមិវៀតណាម សង្គមនិយម និងបំពេញការតព្វកិច្ចអន្តរជាតិរបស់ខ្លួនជូនចំពោះបដិវត្តន៍នៃប្រទេសទាំងពីរឡាវនិងកម្ពុជាជាបងប្អូន។
ដើម្បីពង្រីកស្នាដៃដ៏ធំធេងដែលសម្រេចបានក្នុង៧១ឆ្នាំកន្លង កងទ័ពប្រជាជនវៀតណាម បន្តការកសាងតាមទិសដៅបដិវត្តន៍ របៀបរៀបរយ ឈ្លាសវៃជាជំហានឈានទៅរកភាពទំនើប ចូលរួមក្នុងការកសាងសេដ្ឋកិច្ច និងអនុវត្តបានល្អមុខនាទីជាស្នូលក្នុងការកសាងខឿនការពារប្រទេសទូទាំងប្រជាជន រួមចំណែកកសាងជោគជ័យនិងការពាររឹងមាំមាតុភូមិវៀតណាមសង្គមនិយម; ការពារសន្តិភាព លំនឹងអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ ពង្រីកគុណសម្បត្តិ កងទ័ពអ៊ំហូ ប៉ុន្មានឆ្នាំកន្លង កម្មាភិបាលយុទ្ធជននៅភូមិភាគនានា ដែលមានបងប្អូនជនរួមជាតិខ្មែររស់នៅកុះករនៅណាមបូ បានខ្នះខ្នែងជួយប្រជាជនដូចជា៖ ជួយសង្រ្គោះឧបត្ថម្ភអ្នកក្រអភិវឌ្ឍសេដ្ឋកិច្ច ពិនិត្យជម្ងឺដោយឥតគិតថ្លៃ កសាងផ្ទះ ផ្លូវគមនាគមន៍ជនបទ។ល។ ហេតុនោះ ជនរួមជាតិខ្មែរមានការស្រឡាញ់រាប់អាននិងជឿជាក់ មានមនោសញ្ចេតនាល្អប្រសើរ ព្រមទាំងលើកទឹកចិត្តយុទ្ធជន ដើម្បីសម្រេចភារកិច្ចបានល្អ រួមចំណែករក្សាសន្តិសុខការពារប្រទេសនៅលើភូមិសាស្រ្ត។
រក្សាចំណងសាមគ្គីភាព ផ្សារភ្ជាប់សាច់ឈាមកងទ័ព និងប្រជាជន ដើម្បីប្រពៃណីនោះជានិច្ចកាលគឺជាកិត្តិយស មោទនភាពជាភារកិច្ចរបស់កម្មាភិបាល យុទ្ធជនរាល់រូបហើយក៏ជាមនោសញ្ចេតនារបស់ជន រួមជាតិខ្មែរចំពោះកងទ័ពប្រជាជនវៀតណាម។ ឆ្លងតាមរយៈនោះ បង្កើនកម្លាំងមហាសាមគ្គីទូទាំងជនជាតិ បង្កការស្រុះស្រួលសង្គម ជម្រុញលើកទឹកចិត្តទូទាំងបក្ស ទូទាំងកងទ័ពនិងប្រជាជន ប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហាសន្និបាតតំណាងទូទាំងប្រទេស លើក ទីXII របស់បក្ស៕
តឹងភុក-គីមវុាំងតិន