ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាទិសដៅសំខាន់មួយក្នុងចំណោម ទិសដៅសំខាន់នានារបស់ខេត្តហូវយ៉ាង ក្នុងប៉ុន្មានឆ្នាំជិតនេះ។ សមិទ្ធផលនៃការអភិវឌ្ឍន៍ទេសចរណ៍បានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចរបស់ខេត្តហូវយ៉ាង។
ជ្រុងមួយនៃក្រុងវីថាញ់ ជាប់ដងព្រែកឆាងសា-ណ គួរជាទីមនោរម្យ។
យោងតាមផ្នែកទេសចរណ៍ហូវយ៉ាង ខេត្តមានលក្ខណសម្បត្តិធម្មជាតិ ងាយស្រួល ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ជាមួយនឹងប្រព័ន្ធព្រែកទន្លេ ខ្វែងខ្វាត់ ផលិតផលជនបទសម្បូរបែប ដូចជាម្នាស់កូវឌុក ក្រូចថ្លុងភូហូវ ក្រូចពោធិ៍សាត់ឡុងទ្រី មុខម្ហូបដែលច្នៃពីត្រីស្លាត។ល។ នេះក៏ជា ភូមិសាស្រ្តមានការលាយឡំរវាងវប្បធម៌ទាំង៣ជនជាតិ កិញ-ខ្មែរ-ចិន ហេតុនេះជីវភាពវប្បធម៌ស្មារតីមានភាពសម្បូរបែប។ ពិសេស ហូវយ៉ាងនៅទាំងល្បីឈ្មោះជាភូមិភាគមានប្រពៃណីបដិវត្តន៍ ជាក់ស្ដែងឆ្លងតាម រយៈមណ្ឌលកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រថ្នាក់ជាតិ៩កន្លែង រួមមាន ៖មណ្ឌលកេរដំណែលគណៈកម្មាធិការបក្សហូវយ៉ាង(ឃុំភូហូវ);មណ្ឌលកេរដំណែលកូដកម្មណាមកី (ឃុំភូហូវ ស្រុកចូវថាញ់); ទីស្នាក់ការសហព័ន្ធផ្អាកសង្គ្រាមណាមបូ និងមណ្ឌលទីតាំងគណៈកម្មាធិការបក្សខេត្ត កឹងធើ (ឃុំភឿងប៊ិញ ស្រុកពុងហ៊េប); មណ្ឌលកេរដំណែលយុទ្ធជ័យ តឹមយ៉ូ (ឃុំថាញ់ស្វឹង ស្រុកចូវថាញ់A); បូជនីយដ្ឋានអ៊ំហូ (ឃុំលឿងតឹម ស្រុកឡុងមី); មណ្ឌលកេរដំណែលជ័យជម្នះ៧៥ កងវរសេនាតូចរបស់ខ្មាំង (ឃុំវិញវៀង ស្រុកឡុងមី)។ ក្រៅពីនោះ នៅមាន"តំបន់ស្ដុកស្ដម្ភវី ថាញ់-ហ្វាឡូវ, មណ្ឌលកេរដំណែលឧក្រិដ្ឋកម្មអាមេរិក-យ៉ីម សម្លាប់រង្គាលជនរួមជាតិ)" និង" កន្លែងជ័យជម្នះវ៉ាមកាយស៊ឹន"(ក្រុងវីថាញ់)។ ភាពសម្បូរបែបដូចពោលខាងលើ ជួយឲ្យហូវយ៉ាងក្លាយជាកន្លែងទេស ចរណ៍ថ្មីមួយទាក់ទាញភ្ញៀវទេសចរ។
នៅមានលក្ខណៈងាយស្រួលទៀត គឺនៅពេលអភិវឌ្ឍទេសចរណ៍ហូវយ៉ាង គឺប្រព័ន្ធគមនាគមន៍នៅហូវយ៉ាងនិយាយដោយឡែក និងការតភ្ជាប់ខេត្តហូវយ៉ាងជាមួយនឹងខេត្ត ក្រុងនានាក្នុងតំបន់មានជំហានរីកចម្រើនបង្គួរ។ ហូវយ៉ាង លែងនៅជាតំបន់ចុងញកនៃអនុតំបន់ទន្លេហូវ ដូចមុនទៀត ខណៈពេលផ្លូវជាតិលេខ១បានបង្កើនកម្រិតផ្លូវតភ្ជាប់វីថាញ់-កឹងធើ បូងតុង-ម៉ោកង៉ាងសម្រេចរួចរាល់ ស្ពានកាយតឺ ស្ពានដងកេត តភ្ជាប់ជាមួយនឹងហ្គក្វាវនិងយ៉ុងរៀង ខេត្តកៀងយ៉ាង។ ប៉ុន្មានឆ្នាំមកអាយ នៅលើភូមិសាស្រ្តក្រុងវីថាញ់ មានសណ្ឋាគារគ្រប់ប្រភេទ បានដាក់ឲ្យប្រើប្រាស់ដោយមានប្រមាណ១.០០០បន្ទប់ ក្នុងនោះ ក្រុងវីថាញ់ មាន១៨មូលដ្ឋានដោយមានប្រមាណ៣០០បន្ទប់ បាននិងកំពុង ទាញយកផលប្រកបដោយប្រសិទ្ធភាព។ បងស្រី ង្វៀនធីត្វៀកហុង ខណ្ឌនិញកេវ ក្រុងកឹងធើ ឲ្យដឹង៖ "ខ្ញុំតែងទៅទេសចរណ៍នៅហូវយ៉ាង ព្រោះវាជិតងាយស្រួលក្នុងការធ្វើដំណើរវិលល្ងាច តម្លៃសមល្មម ។ ក្រោយពីធ្វើការហត់នឿយមួយសប្ដាហ៍ ទាំងអស់គ្នាក្នុងគ្រួសារទៅលេងកម្សាន្តនៅស្រះង៉ុកហ្វាង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ដើម្បីធ្វើឲ្យអារម្មណ៍ស្រស់ស្រាយសម្រាប់បន្តការងារថ្ងៃថ្មី គឺជាការចាំបាច់ ណាស់"។
តាមប្រសាសន៍លោក ង្វៀនយ្វីតឹង ថ្វីត្បិតទេសចរណ៍ហូវយ៉ាងនៅជួបការលំបាកក៏ដោយ ប៉ុន្តែរយៈពេលកន្លង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង តែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ទេសចរណ៍ ខិតខំជំរុញវិស័យទេសចរណ៍ ក្លាយជាផ្នែកសេដ្ឋកិច្ច មួយក្នុងចំណោមផ្នែកសេដ្ឋកិច្ចសំខាន់ៗ ជាការរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍន៍របស់ភូមិភាគ ដោះស្រាយការងារធ្វើនិងបង្កើនប្រាក់ចំណូលជូនប្រជាជន៕
ហាថាញ់-ពេជ្រសឿន