15/09/2015 - 09:09

ភាព​សាយ​ភាយ​នៃ​ចលនា​"​ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​"

ការ​ចលនា "​ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​ក​សាង​ជីវ​ភាព​វប្ប​ធម៌" លើ​ភូមិ​សាស្រ្ត​ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង បាន​រួម​ចំ​ណែក​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា ក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-​សង្គម​កិច្ច​នៅ​ភូមិ​ភាគ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​ជូន​ប្រ​ជា​ជន។

 ការ​រៀប​ចំ​សកម្ម​ភាព​វប្ប​ធម៌​-​សិល្បៈ​បាន​រួម​ចំ​ណែក​ក្នុង​ការ​រក្សា​ពង្រឹង​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជាតិ។ 

  

លោក​ង្វៀន​ថាញ់​លីម ប្រ​ធាន​កា​រិយា​ល័យ​វប្ប​ធម៌​-​ពត៌​មាន​ស្រុក​ត្រឹង​ដេ ឲ្យ​ដឹង៖ "​រយៈ​ពេល​កន្លង ការ​ចលនា​"ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​" បង្ក​បាន​នូវ​ការ​វិវឌ្ឍន៍​ស៊ី​ជម្រៅ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​រលឹក​ក្នុង​សកម្ម​ភាព​របស់​គណៈ ផ្នែក អង្គ​ការ​មហា​ជន​នានា និង​ប្រ​ជា​ជន​របស់​ស្រុក។ ម្យ៉ាង​ទៀត ការ​ចលនា​បាន​ដាស់​ភ្ញោក​ស្មារតី​ទទួល​បន្ទុក ស្មារតី​សាមគ្គី ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ងារ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ  និង​ធានា​សុខុ​មាល​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​"។
បច្ចុប្បន្ន ទូ​ទាំង​ស្រុក​មាន​៣០.៤៣៨/៣២.២៨៦​គ្រួ​សារ សម្រេច​បទដ្ឋាន​ជា​គ្រួ​សារ​វប្ប​ធម៌ មាន​៤១/៥៧​ភូមិ; សម្រេច​បទដ្ឋាន​ជា​ភូមិ​វប្ប​ធម៌ មាន​១២២/១២៤ ស្ថា​ប័ន​សម្រេច​បទដ្ឋាន​វប្ប​ធម៌។ ទន្ទឹម​នឹង​នោះ ការ​កសាង​វប្ប​ធម៌​មូលដ្ឋាន មាន​ដូច៖ អគារ​វប្ប​ធម៌ បណ្ណា​ល័យ សារ​មន្ទីរ ព្រលាន​កី​ឡា បន្ទប់​អាន​សៀវ​ភៅ​។ល។ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ របស់​ប្រ​ជា​ជន​ក្នុង​ការ​ទទួល​ប្រ​យោជន៍ ច្នៃ​ប្រ​តិដ្ឋ និង​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជាតិ។ តាម​ព្រះ​ថេរ​ដី​កា​របស់​ព្រះ​តេជ​ព្រះ​គុណ​ត្រឹង​វាំុង​ថា ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​តា​ម៉ឺន ឃុំ​វៀង​ប៊ិញ ការ​វិនិ​យោគ​ទុន​កសាង ស្ថា​ប័ន​វប្ប​ធម៌​នានា មាន​អត្ថ​ន័យ​ធំ​ធេង​ក្នុង​ការ​រក្សា​វប្ប​ធម៌​ជាតិ។ ផ្តើម​ពី​ការ​វិនិ​យោគ​ទុន​ទាំង​នោះ បាន​ជា​វត្ត​សិរី​តា​ម៉ឺន មាន​បន្ទប់​អាន​សៀវ​ភៅ បណ្ណា​ល័យ ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ និង​មាន​ក្រុម​តន្រ្តី​ខ្មែរ​។ល។ សម្រាប់​បម្រើ​ការ​ក្នុង​ពិធី​បុណ្យ​ប្រ​ពៃ​ណី រួម​ចំ​ណែក​រក្សា​ពង្រឹង​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជាតិ។ ប្រការ​នេះ​គូសបញ្ជាក់​៖ ប្រ​ព័ន្ធ​ស្ថា​ប័ន​វប្ប​ធម៌​មូលដ្ឋាន គឺ​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវ​ភាព វប្ប​ធម៌​របស់​ប្រ​ជា​ជន មាន​តួ​នាទី​ស្នូល​ក្នុង​ការ​រៀប​ចំ​រាល់​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​បម្រើ​ភារ​កិច្ច​នយោ​បាយ​ជីវ​ភាព​សង្គម។

​មក​ទល់​ពេល​នេះ ទូទាំង​ស្រុក​មាន​ឃុំ​ទី​ប្រ​ជុំ​ជន​១០/១១ មាន​អគារ​វប្ប​ធម៌ មាន​ភូមិ​៤៧/៥៧ មាន​អគារ​សកម្ម​ភាព​សហ​គមន៍ មាន​បន្ទប់​អាន​សៀវ​ភៅ​២១​បន្ទប់ មាន​កន្លែង​បម្រើ​សកម្ម​ភាព​វប្ប​ធម៌​នៅ​តាម​វត្ត ចំ​នួន​៨ មាន​ក្លឹប​ភ្លេង​ចម្រៀង​មិន​ជំ​នាញ​១៦ មាន​ក្រុម​សិល្បៈ​មហា​ជន​៦ក្រុម ក្រុម​សិល្បៈ​របាំ​១ ព្រលាន​បាល់​ទាត់​១០។ល។ គឺ​ជា​កន្លែង​សម្រាប់​សកម្ម​ភាព​សហ​គមន៍  បង្ក​បាន​នូវ​បុព្វ​បទ​សម្រាប់​អភិវឌ្ឍ​ការ​ចលនា​វប្ប​ធម៌​សិល្បៈ កីឡា​អប់រំ​កាយ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព ស្មារ​តី​ជូន​ប្រ​ជា​ជន​។ លោក​ង្វៀន​ថាញ់​លីម ប្រ​ធាន​កា​រិយា​ល័យ​វប្ប​ធម៌​-​ពត៌​មាន​ស្រុក​ត្រឹង​ដេ ឲ្យ​ដឹង​បន្ថែម​៖ "ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌" គឺ​ជា​ការ​ចលនា​ប្រ​កប​ដោយ​លក្ខណៈ​សង្គម​ដ៏​ធំ​ទូ​លាយ មាន​អត្ថ​ន័យ​នយោ​បាយ​យ៉ាង​ជ្រាល​ជ្រៅ។ ព្រម​ជា​មួយ​នោះ ការ​ចលនា​នេះ បាន​ធានា​សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ"៕

យ្វី​អាញ់​-​លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​ថាញ់​លីម