អស់រយៈពេលជិត៣ឆ្នាំអនុវត្តចលនាប្រឡងប្រណាំង "កម្លាំងប្រដាប់ អាវុធយោធភូមិភាគ៩ សាមគ្គីកសាងជនបទថ្មី" ស្ថាប័ន អង្គភាពនា នា បានចុះកិច្ចសន្យាកសាងជនបទថ្មី ដោយមាន១៨៣ឃុំ (ក្នុងនោះ មាន២៤ឃុំនៅតំបន់ជនជាតិភាគតិច ១០ឃុំនៅតំបន់ព្រំដែន)។ ការ ចលនា នេះបានញុាំងឲ្យជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនពីមួយ ថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង។
កងកម្លាំងប្រដាប់អាវុធ ខេត្តដុងថាប ជួយប្រជាជន ឃុំហ្វាអាង ក្រុងកាវឡាញ់
កសាងជនបទថ្មី។រូបថតៈ ទ្រុងថាំង។
ចំណុចសំខាន់ដែលនាំមកនូវភាពជោគជ័យ នៃចលនាប្រឡងប្រណាំងនោះ គឺមានស្ថាប័នអង្គភាពជាច្រើនក្នុងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ ជ្រើសរើសរបៀបអនុវត្តសមស្របជាមួយនឹងលក្ខណៈតួនាទីភារកិច្ចរបស់ខ្លួន។ ក្នុងខ្លឹមសារចុះកិច្ចសន្យាទាំង៥អង្គភាពនីមួយៗ បានកំណត់ច្បាស់នូវខ្លឹមសារអំពីតម្រូវការប្រភពធនធានគឺជាតម្រូវការដំបូងបង្អស់។ ម្យ៉ាងទៀត ការជ្រើសរើសនេះសមស្របជាមួយនឹងលក្ខណៈជាក់ស្តែងរបស់អង្គភាពនីមួយៗ និងឆ្លើយតបទៅនឹងសំណូមពរនៃភូមិភាគនានា ពីព្រោះពេលកសាងសំណង់សុខុមាលភាព សុទ្ធសឹងត្រូវការជំនួយកម្លាំងពលកម្ម ដើម្បីកាត់បន្ថយថវិកា។ ចាប់ពីឆ្នាំ២០១២-២០១៤ កងកម្លាំងប្រដាប់អាវុធយោធភូមិភាគបានជំនួយ កម្លាំងពលកម្មជាង១៣១ពាន់ថ្ងៃ ធ្វើឲ្យរឹងមាំនិងបង្កើនកម្រិតផ្លូវជនបទ មានប្រវែងជាង១០០គីឡូម៉ែត្រ កសាងនិងជួសជុលស្ពានបាន៩១ខ្សែ បន្ទប់រៀនចំនួន៤៥២។ល។ តាមប្រសាសន៍ វរសេនីយ៍ឯក ត្រឹងវុាំងកឿង ស្នងការនយោបាយនៃមេបញ្ជាការដ្ឋានយោធាខេត្តដុងថាប ឲ្យដឹង៖ អាស្រ័យដោយការចូលរួមពីសំណាក់កម្លាំងកងទ័ព និងកងប្រជាស្វ័យត្រាណ បានជាសំណង់ជាច្រើននិងការងារនៅភូមិភាគឆាប់បានសម្រេចរួចរាល់មុនផែនការគ្រោងទុក។ រយៈពេលខាងមុខ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធាខេត្តនឹងបង្កើនការអប់រំ ជំរុញទឹកចិត្តដើម្បីកម្មាភិបាលយុទ្ធជនម្នាក់ៗពង្រីកបានល្អនូវប្រភពធនធាន ដែលមានស្រាប់ ពីព្រោះថវិកាដែលអង្គភាពឧបត្ថម្ភភូមិភាគនៅមានការលំបាក។ រយៈពេល៦ខែដើមឆ្នាំ២០១៥ ការពង្រីកប្រភពធនធានសាមគ្គីកសាងជនបទថ្មី ត្រូវបានកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ បន្តការអនុវត្ត បើកទូលាយនិងមានប្រសិទ្ធភាព។ នៅខេត្តតៀនយ៉ាង កម្មាភិបាលយុទ្ធជនបានចូលរួមជំនួយកម្លាំងពលកម្មជាង១ពាន់ថ្ងៃ ពង្រឹងទំនប់ការពារទឹកជំនន់ប្រវែង៩,៦គ.ម ជីកស្តារប្រឡាយទឹកវាលស្រែ៣២គ.ម។ ពិសេសគឺកម្លាំងកងទ័ពប្រចាំការ កងប្រជាស្វ័យត្រាណខេត្តអាងយ៉ាង បានសហការជាមួយនឹងភូមិភាគបង្កើនកម្រិត បើកទូលាយផ្លូវជនបទប្រវែង៨៧,៥គ.ម។ ទន្ទឹមនឹងនោះ បញ្ជាការដ្ឋានយោធាខេត្តដុងថាប ជួយកសាងស្ពានបាន៦ខ្សែ រុះរើផ្ទះប្រជាជនចេញពីតំបន់បាក់ស្រុតបាន៨ខ្នង; កម្មាភិបាល យុទ្ធជនកងវរសេនាធំលេខ៩ កងពលធំលេខ៨ បានជួយគណៈកម្មាធិការប្រជាជនឃុំតឹងងៀ ស្រុកកាវឡាញ់ ខេត្តដុងថាប កសាងផ្លូវបេតុងថ្មីប្រវែង១,១គ.ម និងដាំដើមឈើគ្រប់ប្រភេទចំនួន៣ពាន់ដើម។ល។ ដោយការអស់ពីចិត្តទទួលបន្ទុករបស់កម្មាភិបាល យុទ្ធជននៃអង្គភាពនីមួយៗ បានធ្វើឲ្យគុណសម្បត្តិដ៏ឧត្តុង្គឧត្តម នៃកងទ័ពអ៊ំហូកាន់តែប្រសើរឡើង បង្កបាននូវការរីកសាយភាយយ៉ាងខ្លាំងក្លានៃចលនាប្រឡងប្រណាំង "កងកម្លាំងប្រដាប់អាវុធយោធភូមិ៩ សាមគ្គី កសាងជនបទថ្មី"។
លោកត្រឹងវុាំងម៉ែន លេខាគណៈកម្មាធិការបក្សឃុំតឹងងៀ ស្រុកកាវឡាញ់ ឲ្យដឹង៖ មកទល់ពេលនេះ ភូមិភាគបានសម្រេចលក្ខឋានកសាងជនបទថ្មី១៧/១៩។ ដោយកំណត់ច្បាស់នូវដំណាំស្រូវនិងដំណាំរួមផ្សំ មានតួនាទីសំខាន់ ម្ល៉ោះហើយរយៈពេលកន្លង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ បានវិនិយោគទុនកសាងបង្កើនកម្រិតភ្លឺទំនប់គួបផ្សំជាមួយនឹងផ្លូវជនបទប្រវែង៥៨គ.ម ជួយប្រជាជនងាយស្រួល ក្នុងការបង្កបង្កើនផល ក៏ដូចជាដឹកជញ្ជូនមុខទំនិញជាដើម។ "អនុវត្តលក្ខឋានកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមកិច្ចភូមិភាគ ត្រូវបានកម្មាភិបាល យុទ្ធជនបញ្ជាការដ្ឋានយោធាខេត្តដុងថាប កងវរសេនាធំលេខ៩ កងពលធំលេខ៨ ជំនួយអស់ពីចិត្ត។ ដោយមិនធុញទ្រាន់នឹងការលំបាក បងប្អូនដឹកជញ្ជូនស៊ីម៉ងត៍ ខ្សាច់ ក្រួសធ្វើស្ពាន ធ្វើផ្លូវពីព្រឹកទល់យប់ជួយឲ្យសំណង់កាត់បន្ថយថវិកាកសាង ឆាប់បានសម្រេចតាមផែនការគ្រោងទុក" លោកត្រឹងវុាំងម៉ែន ឲ្យដឹងដូច្នេះ។
រីឯចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ គឺជាឃុំលំបាកពិសេសស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធី១៣៥របស់រដ្ឋាភិបាល។ ទោះបីចំណុចចាប់ផ្តើមកសាងមានការអន់ថយយ៉ាងណាក៏ដោយ ប៉ុន្តែអាស្រ័យដោយភាពរវៀសរវៃក្នុងការកៀរគររាល់ប្រភពកម្លាំង សព្វថ្ងៃមុខមាត់ជនបទនៃឃុំចូវដៀង មានការផ្លាស់ថ្មីជាច្រើន(សម្រេចលក្ខឋានកសាងជនបទថ្មីបាន១៤/១៩)។ ដោយអនុវត្តការងារសហការ រយៈពេលកន្លង កងកម្លាំងប្រដាប់អាវុធខេត្ត បានជួយរដ្ឋអំណាចភូមិភាគ បង្កើនកម្រិតផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយរាប់សិបគ.ម រួមវិភាគទានកសាងស្ពានជំនួយទុនជូនគ្រួសារកងប្រជាស្វ័យត្រាណ ចិញ្ចឹមសត្វបង្កបង្កើនផល។ ក្រៅពីនេះ អង្គភាពខ្លះទៀតមានរបៀបធ្វើការប្រកបដោយគំនិតច្នៃប្រតិដ្ឋ មានដូច៖ គួបផ្សំចលនាបុណ្យចូលឆ្នាំតេត កងទ័ពប្រជាជនជាមួយនឹងចលនាកសាងជនបទថ្មី (បញ្ជាការដ្ឋាយោធាក្រុងកឹងធើ); ជំនួយកម្លាំងទាំងស្រុង សាងសង់ផ្ទះមេត្តាធម៌ ផ្ទះឧបការគុណ (កងពលតូចលេខ២៥នៃកងវិស្វកម្ម); ខាប់អង្ករកងទ័ពប្រជាជនជំនួយគ្រួសារក្រីក្រ (កងពលធំលេខ៣៣០) ៕
ថាញ់ឡាក (QĐND) ប្រែសម្រួល៖ លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។