ជាមួយនឹងការខិតខំពេញទំហឹង នឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន៧២ មកទល់បច្ចុប្បន្ន គ្រោងការដាំដើមកៅស៊ូនៅប្រទេសមិត្តកម្ពុជា កំពុងនឹងផ្សព្វផ្សាយដោយប្រសិទ្ធភាព ជីវភាពប្រជាជនតំបន់ព្រំដែនប្រទេសមិត្តកម្ពុជា ជាជំហានៗត្រូវបានកែលម្អ...។
កម្មាភិបាលក្រុមហ៊ុន៧២ជួយប្រជាជនធ្វើកសិកម្ម ។
ជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំងឡាយ ដែលផ្សព្វផ្សាយគ្រោងការអភិវឌ្ឍដាំដើមកៅស៊ូនៅប្រទេសមិត្តកម្ពុជា ក្រុមហ៊ុន៧២ចំណុះកងទ័ព១៥ ឈរជើងលើភូមិសាស្រ្តខេត្តយ៉ាឡាយមានផ្ទៃដីដាំដើមកៅស៊ូជាង២.០០០ហិកតា។ ក្រុមហ៊ុនរៀបចំក្រុមផលិតបានចំនួន៧ក្រុម ដោយមានកម្មករជាប្រជាជនកម្ពុជាជាង៨០០នាក់ នៅខេត្តរតនគិរី ដោយធានារក្សាកម្រិតបៀវត្សរ៍លំនឹងប្រចាំខែ។ ទទួលបានលទ្ធផលទាំងនេះ គប្បីរៀបរាប់ដល់ការខិតខំមិនតិចរបស់អតីតកងទ័ពធ្លាប់ចូលរួមតស៊ូប្រយុទ្ធជួយប្រជាជនកម្ពុជា ចាកផុតពីរបបប្រល័យពូជសាសន៍ កន្លង៣៥ឆ្នាំមកហើយ។
បន្ទាប់ពីបំពេញកាតព្វកិច្ចអន្តរជាតិសម្រេចរួចរាល់ លោកវរសេនីយ៍ឯក ផាមវុាំងយ៉ាង ត្រឡប់មកប្រទេសបន្តមុខងារនឹងតំណែងផ្សេងៗជាច្រើន។ អាស្រ័យចង់បានវិលមកជួយប្រជាជនកម្ពុជា សមមិត្តបានស្តែងឡើងនូវបំណងចូលរួមក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចរបស់កងអង្គទ័ព១៥ នៅប្រទេសមិត្តកម្ពុជា។ ការប៉ុនប៉ងជាច្រើនឆ្នាំនោះ ទីបំផុតក៏ត្រូវបានអនុវត្តនៅពេលសមមិត្តទទួលបំពេញការងារនៅក្រុមហ៊ុន៧២ ដែលកំពុងផ្សព្វផ្សាយការវិនិយោគទុនអភិវឌ្ឍដំណាំកៅស៊ូនៅខេត្តរតនគិរី គឺជាភូមិសាស្រ្តដែលសមមិត្តធ្លាប់ចូលរួម ស្នាក់នៅជាមួយនឹងប្រជាជនកម្ពុជាពេលបំពេញកាតព្វកិច្ចអន្តរជាតិ។
លោកវរសេនីយ៍ឯក ផាមវុាំងយ៉ាង ឲ្យដឹង៖ "បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់នាយកក្រុមហ៊ុន៧២ ការងារដំបូងដែលខ្ញុំត្រូវធ្វើ នោះគឺបានវិលមកសួរសុខទុក្ខប្រជាជននៅប្រទេសកម្ពុជា។ នៅប៉ុន្មានឆ្នាំតស៊ូប្រយុទ្ធ កងទ័ពវៀតណាមមិនស្តាយសាច់ស្រស់ឈាមស្រស់ជួយប្រជាជនកម្ពុជាឲ្យចាកផុតពីរបបប្រល័យពូជសាសន៍ ឥឡូវប្រទេសកម្ពុជាមានជំហានអភិវឌ្ឍលេចធ្លោ ខ្ញុំមានសេចក្ដីរីករាយណាស់ ពេលបានរួមកម្លាំងមួយចំណែកក្នុងការផ្លាស់ប្តូរទ្រង់ទ្រាយទាំងនេះ" ។
ដើម្បីអនុវត្តគ្រោងការដាំដើមកៅស៊ូនៅប្រទេសមិត្ត លោកវរសេនីយ៍ឯក ផាមវុាំងយ៉ាង បានរួមជាមួយនឹងប្រតិភូកម្មាភិបាលទៅកាន់ស្រុកទាំង៣ និងឃុំទាំង៩នៅតំបន់ព្រំដែនខេត្តរតនគិរី ដើម្បីពិនិត្យតំបន់ដី និងអាកាសធាតុដែលបណ្តាលឡើងនៅតំបន់នីមួយៗ។ បង្អែកលើមូលដ្ឋាននៃកន្លែងនីមួយៗ មានស្ថានភាពដីសមស្របនឹងដើមកៅស៊ូ ក្រុមហ៊ុនក៏កសាងផែនការជាបន្ទាន់ដើម្បីផ្សព្វផ្សាយណែនាំកសិករ ប្រទេសសម្ព័ន្ធមិត្តពីបច្ចេកទេសដាំនិងថែទាំពូជដំណាំថ្មីនេះ។ ដើម្បីរៀបចំប្រព័ន្ធចម្ការកៅស៊ូនៅប្រទេសកម្ពុជាបានល្អ ក្រៅពីការផ្គត់ផ្គង់ពូជ ណែនាំ បច្ចេកទេសដាំអង្គភាពនៅទាំងម្ចាស់ការឧបត្ថម្ភបន្ថែមប្រភពជីរៀបចំវគ្គហ្វឹកហាត់ ជូនកសិករកម្ពុជាពីរបៀបទាញយកផលជ័រកៅស៊ូត្រូវតាមបច្ចេកទេស។ តាមការគ្រោងទុកដល់ឆ្នាំ២០១៦ ចំការកៅស៊ូភាគច្រើន អាចនឹងទាញយកផលបាន។ នៅប៉ុន្មានឆ្នាំបន្តបន្ទាប់ខាងមុខ តាមការកំណត់ទិសដៅ ក្រុមហ៊ុននឹងបន្តការពង្រីកផ្ទៃដីដាំដើមកៅស៊ូជាង៨.០ ០០ហិកតា នៅលើភូមិភាគនានានៅប្រទេសកម្ពុជា ព្រមជាមួយនោះ នឹងរៀបចំគម្រោងប្លង់សង់ផ្ទះនិងកសាងសំណង់ផ្សេងៗ ដើម្បីបម្រើប្រជាសុខុមាលភាពជាជំហានៗលំនឹងជីវភាព កម្មករប្រទេសមិត្តកម្ពុជា៕
ធូហៀង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-មុនី