28/07/2015 - 10:09

រៀបចំរដូវបុណ្យទានឆ្នាំ២០១៦ អារ្យធម៌ ជឿនលឿន

នៅ​ក្នុង​អង្គ​សន្និ​បាត​លើ​ប្រ​ព័ន្ធ​ ដើម្បី​បូក​ស​រុប​ការ​ងារ​គ្រប់​គ្រង​រៀប​ចំ​ ពិ​ធី​បុណ្យ​ក្នុង​៦​ខែ​ដើម​ឆ្នាំ​២០១៥​ រដ្ឋ​មន្ត្រី​ក្រ​សួង​វប្ប​ធម៌​-​កី​ឡា​និង​ទេស​ ចរណ៍​ហ្វាង​ត្វឹង​អាញ់​ បាន​អះ​អាង​ថា​៖​ "​ផ្នែក​នឹង​ប្តេជ្ញា​រៀប​ចំ​រ​ដូវ​បុណ្យ​ ឆ្នាំ​២០១៦​ មាន​ភាព​ជឿន​លឿន​សម​ស្រប​ជា​មួយ​នឹង​សង្គម​សម័យ​ទំ​នើប​"​។​

ព្រះ​សង្ឃ​ចូល​រួម​ពិ​ធី​បុណ្យ​និ​ទាឃ​រដូវ​តំ​បន់​ចម្ការ​ឆ្នាំ​២០១៥​ នៅ​ក្រុង​កឹង​ធើ​។

ភូមិ​ភាគ​មួយ​ចំ​នួន​បាន​រៀប​ចំ​ជូន​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ ចុះ​កិច្ច​សន្យា​អ​នុ​វត្ត​បណ្តា​សេច​ក្តី​ កំ​ណត់​របស់​គណៈ​កម្ម​ការ​រៀប​ចំ​​ស​ហ​ការ​ជា​មួយ​នឹង​ស្ថា​ប័ន​ស​មត្ថ​កិច្ច​​ទាំង​​​ឡាយ​ពិ​និត្យ​មើល​ការ​បិទ​ប្រ​កាស​តម្លៃ​ទំ​និញ​មួយ​ចំ​នួន​។​ អា​ស្រ័យ​ហេតុ​នោះ​ ពិ​ធី​បុណ្យ​ផ្សេងៗ​ដែល​ប្រ​ព្រឹត្ត​ឡើង​ក្នុង​៦​ខែ​ដើម​ឆ្នាំ​២០១៥​ ហាក់​ដូច​ជា​គ្មាន​ក​រ​ណី​គ្រោះ​ថ្នាក់​ឆេះ​ឬ​ផ្ទុះ​ទេ​។​ ការ​ដំ​ឡើង​ថ្លៃ​ល្បែង​ស៊ី​សង​ ​ស​កម្ម​ភាព​អ​បិយ​ជំ​នឿ​ ខ្វះ​អ​នា​ម័យ​ដ៏​ធ្ងន់​ធ្ងរ​ក៏​បាន​កាត់​បន្ថយ​ច្រើន បើ​ប្រៀប​ជា​មួយ​នឹង​រដូវ​បុណ្យ​មុនៗ​។​ ឆ្នាំ​២០១៥​ ក៏​ជា​ឆ្នាំ​ដំ​បូង​ ដែល​ភូមិ​ភាគ​នា​នា​អ​នុ​វត្ត​នូវ​លក្ខ​ឋាន​ខ្ទង់​ពិន្ទុ​ សម្រាប់​វាយ​តម្លៃ​ការ​អនុ​វត្តន៍​ការ​ងារ​គ្រប់​គ្រង​ រៀប​ចំ​ពិ​ធី​បុណ្យ​។​ ​ភូមិ​ភាគ​ជា​ច្រើន​បាន​អនុវត្ត​ យ៉ាង​ម៉ឹង​ម៉​ត់​តាម​លក្ខ​ឋាន​ជា​មួយ​នឹង​វិ​ធាន​ការ​នា​នា​មាន​ដូច​៖​ រៀប​ចំ​ឯក​សារ​ចង្អុល​ការ​ណែ​នាំ​ ប្រ​កាស​ឲ្យ​ប្រើ​ផែន​ការ​ផ្សព្វ​ផ្សាយ​ចុះ​ដល់​មូលដ្ឋាន​។តាម​រ​បាយ​ការណ៍​របស់​នា​យកដ្ឋាន​វប្ប​ធម៌​មូលដ្ឋាន​ ​ការ​ងារ​រៀប​ចំ​គ្រប់​ ​គ្រង​ពិ​ធី​បុណ្យ​ក្នុង​រ​ដូវ​បុណ្យ​ឆ្នាំ​២០១៥​ ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​សកម្ម​។​ ​ខ្លឹម​សារ​នៃ​ពិ​ធី​បុណ្យ​ តែង​បាន​ភូមិ​ភាគ​នា​នា​ម្ចាស់​ការ​រៀប​ចំ​ឲ្យ​សម​​ស្រប​ជា​មួយ​នឹង​កេរ​ដំ​ណែល​និង​ប្រ​ពៃ​ណី​វប្ប​ធម៌​។​ ផ្នែក​ពិ​ធី​កិច្ច​ គឺ​មាន​ ការ​រៀប​ចំ​យ៉ាង​ឱ​ឡា​រិក​ ពិ​សិដ្ឋ​ គោ​រព​ដោយ​ស្មោះ​សរ​។​ ពិ​ធី​ជួប​ជុំ​មាន​ភាព​សម្បូរ​បែប ​មាន​ភាព​ចាប់​អា​រម្មណ៍​ អ​ភិ​រក្ស​ជ្រើស​យក​ទំ​នៀម​ទម្លាប់​ល្អ​។​ ​រាល់​ពិ​ធី​បុណ្យ​បាន​ផ្សារ​ភ្ជាប់​ស​កម្ម​ភាព​វប្ប​ធម៌​ប្រ​ពៃ​ណី​​ជា​មួយ​​នឹង​​ការ​​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​ ឧទ្ទេស​នាម​ពី​ទំ​នៀម​ទម្លាប់​បុ​រាណ​ដ៏​​អស្ចារ្យ​របស់​ជន​ជាតិ​វៀត​។​ ទី​តាំង​កេរ​ដំ​ណែល​ជា​ច្រើន​កន្លែង​ដែល​រៀប​ចំ​ពិ​ធី​បុណ្យ​ តែង​បាន​រដ្ឋ​អំ​ណាច​និង​ផ្នែក​វ​​​ប្ប​ធម៌​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​លើ​គម្រោង​ផែន​ការ​កេរ​ដំ​ណែល​ ហេដ្ឋា​រច​នា​សម្ព័ន្ធ​ត្រូវ​បាន​វិ​និ​យោគ​ទុនញ៉ាំង​ឲ្យ​ពិ​ធី​បុណ្យ​ប្រ​ព្រឹ​ត្ត​ទៅ​បាន​ល្អ​ជាង​។​

 នៅ​ក្នុង​អង្គ​សន្និ​បាត​ លោក​រដ្ឋ​មន្ត្រី​ ហ្វាង​ត្វឹង​អាញ់​ សំ​ណូម​ពរ​ដល់​ភូមិ​ភាគ​នា​នា​ គប្បី​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ផ្សព្វ​ផ្សាយ​ អត្ថ​ន័យ​ពិ​ធី​ បុណ្យ​និង​ឯក​សារ​ចង្អុល​ការ​ពិ​ធី​បុណ្យ​របស់​បក្ស​និង​រដ្ឋ​ ដើម្បី​លើក​ កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អនុ​វត្ត​អារ្យ​ធម៌​ សុ​ជីវ​ធម៌​ក្នុង​ពិ​ធី​បុណ្យ​។​ ​បន្ត​ការ​ផ្តុំ​កម្លាំង​លើក​កម្ពស់​ភារ​កិច្ច​ ស​មត្ថ​ភាព​គ្រប់​គ្រង​របស់​ គណៈ​កម្ម​ការ​គ្រប់​គ្រង​ទី​តាំង​កេរ​ដំ​ណែល​នីមួយ​ៗ​ នៅ​ភូមិ​ភាគ​យក​ចិត្ត​ ទុក​ដាក់​បំ​ពាក់​បំ​ប៉ន​ហ្វឹក​ហាត់​ការ​ងារ​គ្រប់​គ្រង​ពិ​ធី​បុណ្យ ​ជូន​កម្លាំង​ស​មត្ថ​កិច្ច​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​។​ ស​ហ​ ការ​រៀប​ចំ​ហ្វឹ​ក​ហាត់​អំ​ពី​ការ​រៀប​ចំ​ពិ​ធី​បុណ្យ​ធំៗ​។ ​សំ​ណូម​ពរ​ភូមិ​ភាគ​នា​នា​ ​ គប្បី​ម្ចាស់​ការ​ត្រួត​និត្យ​ពិ​ធី​បុណ្យ​លើ​ភូមិ​សាស្រ្ត​ ដើម្បី​អ​នុ​វត្ត​លើ​ គម្រោង​ផែន​ការ​ពិ​ធី​បុណ្យ​នៅ​កម្រិត​ភូមិ​ភាគ​។ បច្ចុប្បន្ន​ កា​រងារ​គ្រប់​គ្រង​ពិ​ធី​បុណ្យ​បាន​បែង​ចែក​ចុះ​ដល់​ភូមិ​ភាគ​ អា​ស្រ័យ​ហេតុ​នោះ​ មន្ទីរ​ វប្ប​ធម៌​កី​ឡា​និង​ទេស​ចរណ៍​ភូមិ​ភាគ​នា​នា​ គប្បី​ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​កា​រ ជូន​រដ្ឋ​អំ​ណាច​អំ​ពី​ការ​ងារ​រៀប​ចំ​គ្រប់​គ្រង​ពិ​ធី​បុណ្យ​ឲ្យ​បាន​ហ្មត់​ចត់​និង​ប្រ​សិទ្ធ​ភាព​៕

ថាញ់​ផុង​-​វិ​មាន

ចែករំលែកអត្ថបទ