25/08/2015 - 09:51

ប្រឡងផ្តាច់ព្រ័ត្រប៉ូលិសមណ្ឌល​ និងនគរបាលឃុំពូកែទូទាំងប្រទេសឆ្នាំ២០១៥

ក្រ​សួង​នគរ​បាល បាន​រៀប​ចំ​វគ្គ​ប្រ​ឡង​ផ្តាច់​ព្រ័ត្រ​ប៉ូលិស​មណ្ឌល​នគរ បាល​កសាង​ការ​ចលនា​និង​ទទួល​បន្ទុក​ឃុំ ផ្នែក​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ពូ​កែ​ទូ​ទាំង​ប្រ​ទេស​ឆ្នាំ​២០១៥។ 

បេក្ខ​សិស្ស​របស់​នគរ​បាល​ក្រុង​ហូ​ជី​មិញ ចូល​រួម​វគ្គ​ប្រ​ឡង​ឈុត​ល្ខោន​ខ្លី​។

នគរបាលខេត្ត ក្រុងចំនួន១០ មានក្រុមជម្រើសដែលមានស្នាដៃឆ្នើម បំផុតនៅក្នុងការប្រឡងថ្នាក់តំបន់ទាំង២ គឺតំបន់ភាគខាងជើងនិងតំបន់ ភាគខាងត្បូង ចូលរួមប្រឡងផ្តាច់ព្រ័ត្រទូទាំងប្រទេស រួមមាន៖ ក្រុងហូ ជីមិញ កឹងធើ បាកលីវ ធឿថៀង-ហ្វេ ហាណូយ ហាយផុង ណាមឌិញ និញបិញ ថាញ់ហ្វានិងអៀនបាយ។ ក្រុមទាំងនេះអនុវត្តបានល្អនូវវគ្គប្រ ឡងទាំងឡាយ រួមមាន៖ ការគំនាប់យល់ដឹងពីច្បាប់ ជំនាញការវិនិច្ឆ័យ ស្ថានភាពនិងវគ្គឈុតល្ខោនខ្លី។ ឆ្លងតាមរយៈនៃវគ្គប្រឡងប្រកបដោយ ភាពរីករាយ ទាក់ទាញអារម្មណ៍ ក្រុមនីមួយៗបានសម្តែងឡើងនូវ លក្ខណៈសកម្មភាពរបស់ភូមិសាស្រ្តនីមួយៗ និងសកម្មភាពជំនាញ របស់ប៉ូលិសមណ្ឌល នគរបាលកសាងការចលនា និងទទួលបន្ទុកឃុំ ផ្នែកខាងសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ ក្នុងវគ្គប្រឡងនីមួយៗ នៅទាំងបង្ហាញពីកងកម្លាំង ប៉ូលិសមណ្ឌល នគរបាលកសាងការចល នានិងទទួលបន្ទុកឃុំ ផ្នែកខាងសន្តិសុខសណ្តាប់ធ្នាប់ ក្តាប់ច្បាស់ចំ ណេះដឹងខាងច្បាប់ ជំនាញការ មានភាពរហ័សរហួន ច្នៃប្រតិដ្ឋក្នុងការ ដោះស្រាយស្ថានភាព និងអនុវត្តជាក់ស្តែងក្នុងសកម្មភាពនៅលើភូមិ សាស្រ្តដែលទទួលបន្ទុក។

 
ថ្លែងយោបល់នៅក្នុងពិធីប្រឡង ឧត្តមសេនីយ៍ឯកបម្រុង ឡេក្វីវ៉ឿង សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងនគរបាល មានប្រសាសន៍៖ ពិធី ប្រឡង សំដៅផ្សព្វផ្សាយស៊ីជម្រៅពីប្រពៃណីដ៏ត្រចះត្រចង់​របស់កម្លាំង នគរបាលប្រជាជន ក្នុងនោះមានមេរៀនស្តីពីទំនាក់ទំនងជិតស្និទ្ធ ផ្សារ ភ្ជាប់ជាមួយនឹងប្រជាជន ដោយសារតែប្រជាជនធ្វើការបម្រើ ព្រមជា មួយនោះបង្កបរិយាកាសប្រឡងប្រណាំងយ៉ាងពុះពោរក្នុងទូទាំងកម្លាំង នគរបាលប្រជាជននិយាយរួម ប៉ូលិសមណ្ឌល នគរបាលកសាងការ ចលនានិងទទួលបន្ទុកឃុំ ផ្នែកខាងសន្តិសុខសណ្តាប់ធ្នាប់និយាយ ដោយឡែក។ នេះជាឱកាសដើម្បីគណៈដឹកនាំនគរបាលគ្រប់លំដាប់ ថ្នាក់ វាយតម្លៃច្បាស់អំពីសមត្ថភាព កម្រិតវិជ្ជា គុណសម្បត្តិ សីលធម៌ របស់កងជួរកម្មាភិបាល យុទ្ធជន ឆ្លងតាមរយៈនោះ ពង្រឹងខាងអង្គការ ចាត់តាំង រៀបចំចាត់កម្មាភិបាលឲ្យបានសមស្រប បំពេញតាមតម្រូវការ នៃភារកិច្ចជាក់ស្តែង មានផែនការរៀបចំបណ្តុះបណ្តាល បំពាក់បំប៉ន និងបណ្តុះបណ្តាលឡើងវិញ ដើម្បីលើកកម្ពស់កម្រិតវិជ្ជាលើគ្រប់វិស័យ ជូនកម្មាភិបាលយុទ្ធជន ប៉ូលិសមណ្ឌល នគរបាលកសាងការចលនា និងទទួលបន្ទុកឃុំ ផ្នែកខាងសន្តិសុខសណ្តាប់ធ្នាប់។

 
បញ្ចប់ពិធីប្រឡងផ្តាច់ព្រ័ត្រ គណៈកម្មការរៀបចំបានជូនរង្វាន់ពិសេស ដល់នគរបាលក្រុងហាណូយ រង្វាន់លេខមួយជូននគរបាលខេត្តថាញ់ ហ្វា រង្វាន់លេខពីរចំនួន៣ រង្វាន់ជូនដល់នគរបាលខេត្តណាមឌិញ នគរបាលក្រុងហាយផុង និងនគរបាលខេត្តនិញបិញ។

 
ពិធីប្រឡង ជាសកម្មភាពមួយក្នុងបណ្តាសកម្មភាពជាក់ស្តែងទាំង ឡាយ ដើម្បីអប់អរសាទរខួបអនុស្សាវរីយ៍៧០ឆ្នាំ ទិវាប្រពៃណីកម្លាំង នគរបាលប្រជាជន (១៩/៨/១៩៤៥-១៨/៩/២០១៥)១០ឆ្នាំ ទិវាទូទាំង ប្រជាជនការពារសន្តិសុខមាតុភូមិ(១៩/៨/២០០៥-១៩/៨/២០១៥) អប់ អរសាទរមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឈានដល់មហាសន្និបាត សមាជិកតំណាំងទូទាំងប្រទេសរបស់បក្ស៕

ប្រែសម្រួលៈសឺនម៉ាល័យ

 

ចែករំលែកអត្ថបទ