16/02/2016 - 14:27

បងថាច់ថង កសិករបង្កបង្កើនផលពូកែ

រយៈ​ពេល​កន្លង អា​ស្រ័យ​ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជំ​នួយ​របស់​បក្ស​និង​រដ្ឋ គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ ជិត​ក្រ​ជា​​ច្រើន​នៅ​ឃុំ​លឿង​ហ្វា​A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ បាន​ពង្រឹង​និង​ពង្រីក​ស្មារ​តី​ឆ្លង​កាត់​ការ​លំ​បាក ឈាន​ឡើង​ក្នុង​ជីវ​ភាព​ហើយ​ក្លាយ​ជា​គ្រួ​សារ​គំ​រូ​ក្នុង​ការ​ចលនា​កសិ​ករ ប្រ​ឡង​ប្រ​ណាំង​បង្ក​បង្កើន​ផល ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​នៅ​ភូមិ​ភាគ​។  

បង​ថាច់​ថង ឈរ​មុខ​ផ្ទះ​ទើប​តែ​សង់​យ៉ាង​សម​រម្យ​។

លទ្ធ​ផល​បាន​ដូច​សព្វ​ថ្ងៃ គ្រួ​សា​រ​បង​ថាច់​ថង ពង្រីក​ស្មារ​តី​ខិត​ខំ​ឆ្លង​កាត់​ការ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ដោយ​ឥត​ឈប់​ឈរ​។ ទន្ទឹម​នឹង​នោះ បង​ថាច់​ថង ថែម​ទាំង​ចូល​រួម​រៀន​សូត្រ ក្តោប​ក្តាប់​ពត៌​មាន ពិ​សេស​គឺ​ការ​អនុ​វត្ត៍​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ចិញ្ចឹម​សត្វ រួម​ចំ​ណែក​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ក្នុង​ការ​បង្ក​បង្កើន​ផល​។ លោក​លឺ​វាុំង​តឺ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​លឿង​ហ្វា​A ឲ្យ​ដឹង​៖ "បង​ថាច់​ថង គឺ​ជា​កសិ​ករ​បង្ក​បង្កើន​ផល​ពូ​កែ​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។ បច្ចុប្បន្ន បង​ថាច់​ថង គឺ​ជា​អនុ​លេ​ខា​សា​ខា​បក្ស​ភូមិ​ហ្វា​ឡាក​C​ បង​ចេះ​លៃ​លក​ពេល​វេ​លា​នៅ​ក្នុង​គ្រួ​សារ អនុ​វត្ត​ល្អ​គោល​ន​យោ​បាយ​របស់​បក្ស​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ មិន​ត្រឹម​តែ​ធ្វើ​មាន​ធ្វើ​បាន​សម្រាប់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​មា​មីង​ភូមិ​ផង​របង​ជា​មួយ​ចេះ​របៀប​ធ្វើ​ការ​រក​ស៊ី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ផង​ដែរ​។ បច្ចុប្បន្ន គ្រួ​សារ​បង​ថាច់​ថង​គឺ​ជា​គ្រួ​សារ​គំ​រូ​និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ភូមិ​ហ្វា​ឡាក​C ទៀត​ផង​"៕បង​ថាច់​ថង នៅ​ភូមិ​ហ្វា​ឡាក​C ឃុំ​លឿង​ហ្វា​A គឺ​ជា​គ្រួ​សារ​ក្រី​ក្រ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ក្រី​ក្រ​ទាំង​ឡាយ​ដែល​មាន​ជីវ​ភាព​ក្រ​លំ​បាក​។ ម្យ៉ាង​ទៀត គ្រួ​សារ​កូន​ច្រើន ប្តី​ប្រ​ពន្ធ​បង​ស៊ូ​ទ្រាំ​នឿយ​ហត់​ទៅ​ធ្វើ​ការ​ឈ្នួល​តាម​មុខ​របរ​ដើម្បី​គិត​គូរ​ជីវ​ភាព​គ្រួ​សារ​។ កាល​ពី​ឆ្នាំ​២០១៤ ឃុំ​បាន​អញ្ជើញ​បង​ថាច់​ថង ទៅ​ហ្វឹក​ហាត់​បច្ចេក​ទេស​ខាង​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ​។ អា​ស្រ័យ​ដោយ​ព្យា​យាម​ស៊ូ​ទ្រាំ​លំ​បាក ចេះ​ឆ្លៀត​ឱ​កាស​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ គ្រួ​សារ​បង​ថាច់​ថង ទិញ​បាន​គោ​ញី​៤​ក្បាល ឲ្យ​ស៊ី​ចំ​ណី​ពី​ស្មៅ​ធម្ម​ជាតិ គួប​ផ្សំ​ជា​មួយ​នឹង​ការ​ថែ​ទាំ​ត្រូវ​តាម​បច្ចេក​ទេស មក​ទល់​ពេល​នេះ ហ្វូង​គោ​របស់​បង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ផ្តល់​កូន​។ ធ្វើ​យ៉ាង​ណា​ដើម្បី​ទម្រង់​រូប​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ក្នុង​មួយ​ឆ្នាំ​ៗ​ បងថាច់​ថង​ចិញ្ចឹម​គោ​មេ​ពី​៣-៥​ក្បាល លក់​កូន​គោ​បាន​ពី​១-២​ក្បាល រក​បាន​ប្រាក់​ចំ​ណូល​ជាង​២០​លាន​ដុង។ ដោយ​ឡែក​ដី​ស្រែ​១៩​កុង គ្រួ​សារ​បង​ថាច់​ថង ផ​លិត​ស្រូវ​៣​រដូវ ក្នុង​មួយ​រដូវ​ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ចំ​ណេញ​ជាង​៣០​លាន​ដុង​។

បង​ថាច់​ថង ឲ្យ​ដឹង​៖ "កាល​ទេីប​តែ​រៀប​ការ​ចេញ​នៅ​ដោយ​ឡែក​ឪ​ពុក​ម្តាយ​ខ្ញុំ​ចែក​ដី​ស្រែ​បាន​៧​កុង។ ផ្តើម​ពី​នោះ​គ្រួ​សារ​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​រៀន​សូត្រ​។ នឹក​ឃើញ​កាល​នោះ​ដោយ​សារ​មិន​ចេះ​អក្សរ បាន​ជា​លំ​បាក​ដូចេ្នះ ហេតុ​នោះ​ខ្ញុំ​ត្រូវ​តែ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម កុំ​ឲ្យ​ថ្ងៃ​ក្រោយ​កូន​ចាញ់​មិត្ត​ភ័ក្តិ​។ ជា​ពិ​សេស​រូប​ខ្ញុំ​ផ្ទាល់​ប្តេជ្ញា​ចិត្ត​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ អា​ស្រ័យ​ដោយ​រៀង​រាល់​ឆ្នាំ ឃុំ​តែង​អញ្ជើញ​ទៅ​ហ្វឹក​ហាត់​បច្ចេក​ទេស​ចិញ្ចឹម​សត្វ និង​ដាំ​ដុះ​ទើប​ខ្ញុំ​រៀន​បាន​បទ​ពិ​សោធន៍ ក្នុង​ការ​បង្ក​បង្កើន​ផល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ សព្វ​ថ្ងៃ​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​គ្រាន់​បើ​លែង​ខ្វះ​មុខ​ខ្វះ​ក្រោយ​ដូច​ពី​មុន​ទៀត​"។

សេីុងម៉ាល័យ-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​ថង