ចាប់ពីឆ្នាំ២០០៤មកទល់ពេលនេះ វត្តពិទូឃោសរង្សី ខណ្ឌនិញកេវ ក្រុងកឹងធើ បានឧបត្ថម្ភនិស្សិតជួបការលំបាកជាង៦០០រូប ឲ្យមានកន្លែង ហូបចុកស្នាក់នៅក្នុងវត្តដោយឥតគិតថ្លៃ ដើម្បីប្អូនៗនឹងនរចិត្តរៀនសូត្របានល្អ។
ប្អូនៗ ជួយគ្នាបេះបន្លែបង្ការ ចម្អិនអាហារបានមកពីការ ឧបត្ថម្ភ។
ព្រះតេជព្រះគុណលីហុង ព្រះចៅអធិការវត្តពិទូឃោសរង្សី មានព្រះថេរដីកា៖ "ក្នុងចំណោមនិស្សិតដែលធ្លាប់ស្នាក់នៅក្នុងវត្ត មិនមែនប្អូនណាក៏មានស្ថានភាពលំបាកទាំងអស់នោះទេ។ មានប្អូនៗជាច្រើនសេដ្ឋកិច្ចគ្រួសារធូរធារ ប៉ុន្តែឪពុកម្តាយនៅតែមកសូមឲ្យប្អូនៗស្នាក់នៅក្នុងវត្តដែរ ពីព្រោះចង់ឲ្យប្អូនៗមានបរិស្ថានត្រឹមត្រូវសាមគ្គី ដើម្បីរៀនសូត្ររៀនចំណេះដឹងនៅសាលាខាងក្រៅផង រៀនធម៌អាថ៌ វិន័យនិងសុជីវធម៌ក្នុងវត្តផង។ ចូលស្នាក់នៅក្នុងវត្ត ប្អូនៗរស់នៅដោយសមភាព មិនបែងចែកមានក្រ ប្អូនៗទាំងជនជាតិកិញក៏ដូចជាខ្មែរ តែងស្នាក់នៅហូបចុកជាមួយគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីខិតខំរៀនសូត្រឲ្យបានល្អ"។
ព្រះតេជព្រះគុណ លីហុង ធ្លាប់ជាសមណៈសិស្សមួយអង្គសង្វាតរៀនសូត្រ និងបានសប្បុរសជនឧបត្ថម្ភ បានជាព្រះអង្គចាត់ទុកការឧបត្ថម្ភ និស្សិតនាបច្ចុប្បន្ន គឺជាកាតព្វកិច្ចរបស់ព្រះអង្គ។ ជារៀងរាល់ឆ្នាំ មានប្អូនៗជិត៦០រូប មកសូមស្នាក់នៅក្នុងវត្ត បានហូបចុក ស្នាក់នៅដោយឥតគិតថ្លៃ និងប្រើប្រាស់អគ្គិសនី អុីនធើណេត (Internet ) របស់វត្ត ដោយមិនបង់កម្រៃ។ ប្អូនគឹមត្រុងអឹង នៅឃុំគឹមសើុង ស្រុកថ្កូវ ខេត្តត្រាវិញ និស្សិតផ្នែកវេជ្ជសាស្រ្ត ឲ្យដឹង៖ "ទោះបីវត្តនៅឆ្ងាយពីសាលារៀន ប៉ុន្តែប្អូននៅតែមកស្នាក់នៅក្នុងវត្ត ពីព្រោះអាចរៀនធម៌អាថ៌ វិន័យអក្សរសាស្រ្ត ប្រពៃណីរបស់ជនជាតិខ្មែរ។ ឪពុកម្តាយប្អូនក៏នឹងនរចិត្ត ពេលឃើញប្អូនស្នាក់នៅក្នុងវត្តដូច្នេះ"។
អំពើល្អតែងផ្សាយទៅឆ្ងាយជារៀងរាល់ឆ្នាំ ចំនួននិស្សិតមកសូមស្នាក់នៅក្នុងវត្តកាន់តែច្រើនឡើង។ ដោយសង្កេតឃើញនិស្សិតមកស្នាក់នៅ វត្តពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើន ដូច្នេះហើយក្នុងវត្តចូនក៏អស់បន្ទប់ចាំបាច់លែងទទួលប្អូនៗ ហេតុនោះព្រះអង្គតែងមានព្រះទ័យអល់អែក។ មួយរយៈក្រោយមក ព្រះតេជគុណលីហុង ខ្នះខ្នែងចលនានិងប្រិតសំចៃការប្រើប្រាស់ ព្រះអង្គសម្រេចព្រះទ័យកសាងកន្លែងស្នាក់នៅថ្មី។ បច្ចុប្បន្ន កន្លែងស្នាក់នៅថ្មីជិតសម្រេចរួចរាល់។ ក្រោយពីសម្រេចរួចរាល់ អាចផ្គត់ផ្គង់កន្លែងស្នាក់នៅសម្រាប់និស្សិត៣០កន្លែងបន្ថែម។ ជាពិសេស វត្តនឹងមានបន្ទប់សម្រាប់រៀនដោយខ្លួនឯង បណ្ណាល័យដើម្បីប្អូនៗមានបរិស្ថានរៀនសូត្របានល្អ។
តាមថេរដីការបស់ព្រះតេជគុណលីហុង ថវិកាកសាងកន្លែងស្នាក់នៅថ្មី គឺផ្តើមពីប្រភពចលនាជាច្រើន ក្នុងនោះ មាននិស្សិតជាច្រើនធ្លាប់ស្នាក់នៅក្នុងវត្តនេះកាលពីមុន ឥឡូវបានជោគជ័យក៏មកឧបត្ថម្ភកសាងវត្ត។ សូម្បីតែបងៗ កម្មករសំណង់ក៏ចំណាយកម្លាំងក្នុងថ្ងៃសៅរ៍និងអាទិត្យ ដើម្បីជួយវត្តដែរ។ អាស្រ័យហេតុនោះ គ្រាន់តែក្នុងអំឡុង៣ខែ កន្លែងស្នាក់នៅថ្មីបានសម្រេចរួចរាល់ផ្នែកខាងសាងសង់ នៅតែផ្នែកខាងតុបតែង រៀបចំរបស់របរប្រើប្រាស់នឹងអាចបើកឲ្យប្រើប្រាស់បានហើយ។ ព្រះតេជព្រះគុណលីហុង មានព្រះថេរដីកា៖ "ការរួមវិភាគទានរបស់សប្បុរសជន បានរួមជាមួយនឹងវត្តជួយឲ្យនិស្សិតជាច្រើនអនុវត្តនូវបំណងប្រាថ្នាក្នុងដំណើរសិក្សារៀនសូត្រ"៕
ថាច់ថាញ់ភូ-វិមាន