ប្រព័ន្ធសុខាភិបាលនៅឃុំ សង្កាត់ ទីប្រជុំជនចំនួន១៨នៅតំបន់ព្រំដែន អាងយ៉ាងកំពុងសកម្មភាពប្រកបដោយប្រសិទ្ធភាព ដោយបានគួបផ្សំ ជាមួយដំណាក់សុខាភិបាលយោធា និងប្រជាជនព្រមទាំងសហការី ពេទ្យយោធា និងប្រជាជននៅតាមប៉ុស្តិ៍ការពារព្រំដែនរួមចំណែកលើកកម្ពស់គុណភាពថែទាំសុខភាពជូនប្រជាជនលើភូមិសាស្រ្ត និងទទួលអ្នកជំងឺពីកម្ពុជាឆ្លងមកអាងយ៉ាងពិនិត្យព្យាបាល។
គ្រូពេទ្យថែទាំសុខភាពជូនមាតានិងទារកកម្ពុជានៅតំបន់ព្រំដែនអាងយ៉ាង។
ច្រកទ្វារព្រំដែនជាតិវិញហោយដុង (ស្រុកអាងភូ) ជាតំបន់ផ្លូវប្រសព្វមុខ បីជាប់នឹងទន្លេហូវចូវដុកនិងភូមិកំពង់ក្រសាំងខេត្តតាកែវ។ ទីនេះ មិនត្រឹមតែប្រព្រឹត្តឡើងសកម្មភាពពាណិជ្ជកម្ម ទំនាក់ទំនងរបស់ប្រជាជននៅសងខាងព្រំដែនប៉ុណ្ណោះទេ នៅទាំងជាកន្លែងទទួលប្រជាជនកម្ពុជា ឆ្លងមកពិនិត្យនិងព្យាបាលជំងឺទៀតផង។ ពីព្រោះ ភូមិកំពង់ក្រសាំង ជាតំបន់ជ្រៅ តំបន់ឆ្ងាយរបស់ខេត្តតាកែវ មជ្ឈមណ្ឌលស្រុកនៅឆ្ងាយផ្លូវ ធ្វើដំណើរជួបការលំបាកច្រើន។ ដូចនេះដែរ ផ្លូវព្រំដែនបាក់ដាយ (Bắc Đại) ជាប់នឹងព្រំប្រទល់ឡហ្គ (ស្រុកកោះធំ ខេត្តកណ្តាល) ប្រជាជនកម្ពុជាឆ្លងទៅមកធ្វើការរកស៊ីនិងសួរសុខទុក្ខបងប្អូនមាមីង ចួនកាលសុំឆ្លងមកពិនិត្យ និងព្យាបាលជំងឺនៅតាមសេវាសុខាភិបាលឯកជននិង តំណាក់សុខាភិបាលឃុំញុើងហោយក៏សឹងមាន។
តំបន់ឡុងប៊ិញនិងខាញ់អាង (ស្រុកអាងភូ) ត្រូវបានចាត់ទុកជាតំបន់មានភាពកុះករបង្គួរ អាស្រ័យមានច្រកទ្វារព្រំដែនជាតិ និងផ្លូវទឹកទៀតផង។ ទន្លេហូវតភ្ជាប់ត្រើយខាញ់អាង និងព្រែកជ្រៃតំបន់មានប្រជាជនកម្ពុជា កំណើតវៀតណាមរស់នៅកុះករនិងការទំនាក់ទំនងសាច់ញាតិ នៅសងខាងតំបន់ព្រំដែន។ អ្នកមីងខឺវធីថាញ (នៅស្រុកកោះធំខេត្ត កណ្តាល) ឲ្យដឹង៖ ថ្វីត្បិតផ្ទះនៅខាងព្រែកជ្រៃ ប៉ុន្តែសកម្មភាពជីវភាព ប្រចាំថ្ងៃ ខ្ញុំតែងមកផ្សារខាញ់អាងទិញរបស់ប្រើប្រាស់សឹងរាល់ថ្ងៃ ពុំនោះសោតការពិនិត្យព្យាបាលជំងឺ ក៏ខ្ញុំច្រើនតែមកពិនិត្យខាងវៀតណាម។ នៅទីនេះ យើងខ្ញុំបានក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតវៀតណាម ពិគ្រោះយោបល់អំពីការបង្ការ-ទប់ស្កាត់រោគរាលដាល របៀបថែទាំសុខភាពឲ្យមាតានិងទារក។ ទន្ទឹមនឹងនោះ សកម្មភាពពិនិត្យព្យាបាលជំងឺ និងជូនថ្នាំដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជានៅឃុំ ស្រុកនានារបស់ខេត្តតាកែវនិងខេត្តកណ្តាល ត្រូវបានភូមិភាគតំបន់ព្រំដែនអាងយ៉ាង ផ្តោតការយកចិត្តទុកដាក់។ ឆ្លងតាមរយៈការទំនាក់ទំនងថ្នាក់ឃុំ ខណ្ឌ ស្រុកនិងខេត្ត ដូច្នេះដំណើរបំពេញការងារដែលបានរៀបចំជាច្រើន លើកប្រព្រឹត្តទៅដោយរលូននិងប្រកបដោយប្រសិទ្ធភាព។ លោកឃីតណែត អនុប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាខេត្តតាកែវ ឲ្យដឹង៖ នេះជាសកម្មភាព ដ៏មានប្រយោជន៍ជួយឲ្យប្រជាជនក្រីក្រ កម្ពុជាបានថែទាំសុខភាពល្អជាង។
ប៉ុន្មានឆ្នាំជិតៗនេះ កងទ័ពការពារព្រំដែនអាងយ៉ាង បង្កើតដំណាក់ សុខាភិបាលពេទ្យយោធា និងប្រជាជនចំនួន៣ នៅតំបន់ព្រំដែនវិញយ៉ា (ស្រុកទ្រីតូង) ឡុងប៊ិញ (ស្រុកអាងភូ)និងវិញសឿង (ទីរួមខេត្តតឹងចូវ) តែងពង្រីកបានល្អនូវការងារពិនិត្យ និងព្យាបាលជំងឺ បង្កបាននូវក្តីជំនឿ ពីសំណាក់ប្រជាជននៅតំបន់ព្រំដែនវៀតណាម-កម្ពុជា។ ទន្ទឹមនឹងនោះ សហការរៀបចំពិនិត្យព្យាបាលជំងឺ និងជូនថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជារាប់ពាន់លើកនាក់នៅខណ្ឌនានារបស់ខេត្តតាកែវ និងខេត្តកណ្តាល។ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតមកពីក្រុងហូជីមិញ ចូវដុកឡុងស្វៀង។ល។ ចូលរួមដោយស្មារតីស្ម័គ្រចិត្ត "មនោសញ្ចេតនាតំបន់ព្រំដែនវៀតណាមនិងកម្ពុជា"៕
ផាងទ្រុងអឹង-មុនី