រយៈពេលកន្លង ខេត្តបាកលីវ បានផ្សព្វផ្សាយអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវបទបញ្ជា០៦/២០០៨ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពី" ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច ក្នុងការកសាងនិងការពារមាតុភូមិ"។ អាស្រ័យហេតុនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគនានា ដែលមានជនជាតិភាគតិចរស់នៅមានភាពលំនឹងជានិច្ច។ល។
លើកកម្ពស់តួនាទីអ្នកមានប្រជាប្រិយភាពក្នុងការចលនា "ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស"។
ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៥ ភូមិភាគនិងអង្គភាពនានា លើភូមិសាស្រ្តខេត្តបាកលីវ បានម្ចាស់ការរៀបចំពិធីជួបជុំ សំណេះសំណាល ជាមួយអ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិចបានជាង១.០០០លើកនាក់។ ម្យ៉ាងទៀត អ្នកមានប្រជាប្រិយភាពទាំងនោះ ត្រូវបានរដ្ឋអំណាចភូមិភាគនានាបំពាក់បំប៉ន លើកកម្ពស់ស្មារតីភ្ញាក់រលឹកពីគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ជូនដំណឹងក្តោបក្តាប់ពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច- វប្បធម៌ហ្វឹកហាត់ទេពកោសល្យការងារមហាជន ក៏ដូចជាបានទទួលនូវគោលនយោបាយពាក់ព័ន្ធមួយចំនួន។ល។
ដោយមានស្មារតីភ្ញាក់រលឹកច្បាស់លាស់ពីសារៈសំខាន់នៃការចលនា ដើម្បីសហគមន៍ ម្ល៉ោះហើយអ្នកមានប្រជាប្រិយភាពភាគច្រើនក្នុងជនជាតិភាគតិចពង្រីកបានល្អ នូវតួនាទីរបស់ខ្លួនក្នុងការជួយជាកម្លាំងដល់នគរបាល ក៏ដូចជាសាខាសមាគម អង្គការមហាជនភូមិ ឃុំ ទីប្រជុំជន។ល។ ឆ្លងតាមរយៈនោះ ពួកគាត់បានផ្សព្វផ្សាយចលនាជនជាតិភាគតិច អនុវត្តបានល្អនូវគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ កាត់បន្ថយនូវបាបគ្រោះសង្គម។ នៅស្រុកហុងយ៉ឹង អ្នកមានប្រជាប្រិយភាព ក្នុងជនជាតិភាគតិច អនុវត្តបានល្អការងារក្តោបក្តាប់ស្ថានភាពខ្នះខ្នែង ចូលរួមបរិហារឧក្រិដ្ឋកម្មជាដើម។ ទន្ទឹមនឹងនោះ អ្នកមានប្រជាប្រិយភាព បានចូលរួមសម្របសម្រួលករណីទំនាស់ ប្តឹងផ្តល់ក្នុងផ្ទៃក្នុងជនជាតិភាគតិចបានជោគជ័យ៧ករណី រួមចំណែកធ្វើឲ្យលំនឹងស្ថានភាព សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ។
អ៊ំយ័ញសាង ប្រធានគណៈកម្មការវត្តក្បាលក្រពើ ស្រុកហុងយ៉ឹង ឲ្យដឹង៖ "មិនត្រឹមតែទៅដល់ផ្ទះមាមីងពុទ្ធបរិស័ទជារឿយៗនោះទេ គណៈកម្មការវត្តថែមទាំងផ្គួបបញ្ជូលជាមួយនឹងការផ្សព្វផ្សាយច្បាប់ ពិសេសគឺក្នុងការផ្សព្វផ្សាយគោលនយោបាយសម្រាប់ជនជាតិភាគតិច រួចធ្វើការចលនាមាមីងឲ្យខិតខំពលកម្មផលិត ខ្នះខ្នែងប្រឡងប្រណាំងបង្កបង្កើនផល ដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ឈានឡើងធ្វើមានធ្វើបានសម្រាប់ជាប្រយោជន៍ដល់វត្តអារាមផង និងសម្រាប់ពុទ្ធបរិស័ទផង"។
តាមប្រសាសន៍វរសេនីយ៍ឯក ង៉ោថាញ់ថឹក នាយករងនគរបាលខេត្តបាកលីវ ឲ្យដឹង៖ ការលំនឹងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន បានរួមចំណែកទប់ស្កាត់ពីដំបូងនូវករណីប្រព្រឹត្តល្មើសផ្សេងៗ ពិសេសគឺករណីដែលមានភាពស្មុគស្មាញ។ រយៈពេលកន្លង ក្រៅពីការយាមល្បាត និងបង្ក្រាបឧក្រិដ្ឋកម្មនគរបាលខេត្តថែមទាំងចាប់អារម្មណ៍ពិសេសទៅលើការងាររៀបចំការចលនា និងអង្គការមហាជននានា។ មានតួនាទីមិនអាចខ្វះបានរបស់អង្គការមហាជនទាំងនោះ គឺអ្នកមានប្រជាប្រិយភាពនេះឯង៕
ហឺវតុង-លីសៀ