ហុងយ៉ឹង ជាស្រុកមានជនរួមជាតិខ្មែររស់នៅកុះករនិងជាស្រុកតំបន់ឆ្ងាយរបស់ខេត្តបាកលីវ។ ស្រុកជាប់ព្រំប្រទល់ជាមួយនិងខេត្តនានា មួយចំនួនម្ល៉ោះហើយស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នាពេលកន្លង មានការប្រែប្រួលស្មុគស្មាញ។ ថ្វីត្បិតដូច្នោះក្តី អាស្រ័យដោយបានកសាង និងពង្រីកនូវការចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស បានជាស្ថានភាពសណ្តាប់ធ្នាប់នៅស្រុកហុងយ៉ឹង សព្វថ្ងៃមានលំនឹង។
ពិធីបង្កើតនិងបង្ហាញខ្លួននៃអង្គការមហាជនមួយនៅស្រុកហុងយ៉ឹង។(រូបៈ ឯកសាររបស់នគរបាលស្រុកហុងយ៉ឹង)
នគរបាលស្រុកហុងយ៉ឹង ឲ្យដឹង៖ មកទល់ពេលនេះ លើភូមិសាស្រ្តស្រុកបានកសាងពង្រឹងនិងបង្កើនប្រសិទ្ធភាពរបស់អង្គការមហាជន បានចំនួន៧២២ (ក្នុងនោះមានក្រុមសន្តិសុខប្រជាជន និងក្រុមសន្តិសុខស្វ័យគ្រប់គ្រង) ដោយមានសមាជិកចូលរួមជិត៣.១០០នាក់។ ម្យ៉ាង ទៀតអង្គការមហាជនទាំងនេះ បានសហការជាមួយនឹងរដ្ឋអំណាចមូលដ្ឋានផ្សព្វផ្សាយចលនាប្រជាជនគ្រប់ជាន់ស្រទាប់ អនុវត្តបានល្អនូវការចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស ជាពិសេសគឺគិតគូរឲ្យកូនចៅបានរៀនសូត្រ និងអប់រំកូនចៅកុំគប្បីចូលរួមឬក៏ជៀស ឆ្ងាយពីបាបគ្រោះសង្គម ខ្នះខ្នែងចូលរួមបរិហារឧក្រិដ្ឋកម្ម។ ដោយឡែកក្នុង៤ខែ ដើមឆ្នាំ២០១៥ មហាជននិងប្រជាជនមានសេចក្តីជឿជាក់ ហើយបានបរិហារផ្តល់ពត៌មានដ៏មានតម្លៃចំនួន៣១៥ ជួយឲ្យនគរបាល ស្រុកហុងយ៉ឹង និងនគរបាលឃុំនានា លើភូមិសាស្រ្តបង្ក្រាបការប្រព្រឹត្តល្មើសច្បាប់ចំនួន៨២ករណីបានទាន់ពេល។ តួយ៉ាងដូចករណីឃាត់ខ្លួន មុខសញ្ញាឆក់ប្លន់កើតមាននៅភូមិង៉ោគីម ឃុំនិញថាញ់ឡើយ បង្ក្រាបទីតាំងមេកត់លេខក្បាលកន្ទុយនៅភូមិនិញហ្វា ឃុំនិញគ្វើយA បង្ក្រាបវង់ល្បែងស៊ីសងនៅភូមិកិញឆាង ឃុំឡុកនិញ ឃាត់ខ្លួនមេភ្នាល់បាល់ទាត់ ជាមួយទឹកប្រាក់ជាង១០០លានដុង នៅភូមិណូយអូ ទីប្រជុំជនង៉ាង យឿ។ល។
តាមប្រសាសន៍អនុសេនីយ៍ឯកហ្វិញក្វឹកថាញ់ ក្រុមកសាងចលនានៃនគរបាលស្រុកហុងយ៉ឹង ឲ្យដឹង៖ ការចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស ពង្រីកប្រសិទ្ធភាពបានទូលំទូលាយដូចសព្វថ្ងៃ គឺក្នុងពេលកន្លង អាស្រ័យការចលនានេះ ត្រូវបានទទួលនូវការយកចិត្តទុកដាក់ចង្អុលការយ៉ាងជិតដិតពីសំណាក់ថ្នាក់ដឹកនាំស្រុក។ ឆ្លងតាមរយៈនោះ ក្រៅពីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយស្រុកហុងយ៉ឹងថែម ទាំងពង្រឹងអង្គការចាត់តាំងនិងសកម្មភាពរបស់គណៈចង្អុលការ១៣៨ ស្តីពីការកសាងចលនាទូទាំងប្រជាជន ការពារសន្តិសុខមាតុប្រទេស; បើកយុទ្ធនាការចំណុចខ្ពស់ជាច្រើនវគ្គដើម្បីបង្ក្រាបឧក្រិដ្ឋកម្ម; ការងារប្តូរផ្លាស់ភូមិសាស្រ្ត កសាងគ្រួសារអនុសង្កាត់ ភូមិ ឃុំ សង្កាត់ ទីប្រជុំជន ស្ថាប័នអាជីវកម្មសាលារៀន។ល។ សម្រេចបទដ្ឋានសុវត្ថិភាពខាងសន្តិសុខសណ្តាប់ធ្នាប់។
អនុសេនីយ៍ឯក ហ្វិញក្វឹកថាញ់ ឲ្យដឹងបន្ថែម៖ អាស្រ័យដោយអនុវត្ត ព្រមៗគ្នានូវផ្នែកការងារទាំងឡាយ បានជាបច្ចុប្បន្ន លើភូមិសាស្រ្តមានភូមិ អនុសង្កាត់៦៧/៧១ និងស្ថាប័នអាជីវកម្ម សាលារៀន១២៦/១២៧ សម្រេចបទដ្ឋានសុវត្ថិភាពខាងសន្តិសុខសណ្តាប់ធ្នាប់ កើនទ្វេដងបើប្រៀបធៀបនឹងចុងឆ្នាំ២០១១។ ដោយឡែកក្នុងឆ្នាំ២០១៤កន្លង នគរបាលឃុំទីប្រជុំជននានា បានសហការជាមួយនឹងអង្គភាព អង្គមហាជន ពាក់ព័ន្ធដើម្បីរៀបចំកិច្ចពិភាក្សាទល់មុខគ្នា សម្រុះសម្រួលនិងដោះស្រាយដោយសមហេតុសមផលបាន៨០ករណីទំនាស់ ប្តឹងផ្តល់ក្នុងផ្ទៃ ក្នុងប្រជាជន ពិសេសគឺករណីទំនាស់ផ្ទៃក្នុងនៅក្រុមគ្រួសារជនជាតិភាគតិច៕
ហឺវតុង-លីសៀ