ប៉ុន្មានថ្ងៃកន្លង បណ្ដាអ្នកតំណាងរដ្ឋសភាបានចាត់ចែងជំនួបប្រស្រាយជាមួយបេក្ខជនឈរឆ្នោតក្នុងទូទាំងប្រទេស ដើម្បីធ្វើរបាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំលើកទី៧ រដ្ឋសភានីតិកាល ១៣។
គណៈប្រតិភូតំណាងរដ្ឋសភាក្រុងកឹងធើ រៀបចំសន្និបាតជួបសំណេះសំណាលជាមួយបេក្ខជនឈរឆ្នោត ក្រោយពីប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី ១៣ ។
តាមប្រសាសន៍ប្រធានរដ្ឋសភា ង្វៀងស៊ិនហុង កិច្ចប្រជុំបានពិភាក្សា វាយតម្លៃពីស្ថានភាពនៃការអនុវត្តន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ឆ្នាំ២០១៣ និងក្នុងប៉ុន្មានខែដើមឆ្នាំ២០១៤។ រដ្ឋសភាស្នើរដ្ឋាភិបាល បណ្ដាផ្នែក គ្រប់លំដាប់ថ្នាក់ ឆ្លៀតឱកាសជម្នះរាល់ការលំបាក សាកល្បង សាមគ្គី ឯកភាព រួមដំណើរជាមួយនឹងកងជួរអ្នកជំនួញ និងជនរួមជាតិ យុទ្ធជនទូទាំងប្រទេស ខិតខំពង្រីកយ៉ាងពេញទំហឹង ស្វែងរកនូវ ប្រភពទុនវិនិយោគប្រកបដោយប្រសិទ្ធភាព ការគាំទ្រ សាមគ្គីអន្តរជាតិ បន្តរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ធ្វើរចនាសម្ព័ន្ធឡើងវិញនិងបង្វែរទម្រង់រូបភាព សេដ្ឋកិច្ចដោយជោគជ័យ ខ្នះខ្នែងអនុវត្តគោលនយោបាយសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាព ខិតខំអនុវត្តឲ្យបានសម្រេចជោគជ័យនូវភារកិច្ច សេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ២០១៤ និង៥ឆ្នាំ២០១១-២០១៥។ ប្ដេជ្ញាការពារឲ្យបានរឹងមាំនូវឯករាជ្យ អាធិបតេយ្យ បូរណភាពទឹកដី ធានាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជីវភាពសុខសាន្តជូនប្រជាជន បើកទូលាយសកម្មភាពកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិប្រកបដោយជោគជ័យ។ រដ្ឋសភាបានឲ្យសច្ចាប័នលើច្បាប់ចំនួន១១ និងសេចក្ដីសម្រេច២ និងចូលរួមយោបល់លើគ្រោងការច្បាប់ចំនួន១៦ និងសេចក្ដីសម្រេចមួយ។ នេះគឺជាឯកសារច្បាប់ដ៏សំខាន់ រួមចំណែកក្នុងការផ្សព្វផ្សាយបដិបត្តិ តាមរដ្ឋធម្មនុញ្ញ អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច កសាងប្រព័ន្ធរដ្ឋបាល ស្អាតស្អំ បើកចំហសុក្រឹត បង្កើតបរិស្ថានពាណិជ្ជកម្ម សមភាពស្របច្បាប់ ធានាសុខុមាលភាពសង្គម ការពារបរិស្ថាន ពង្រឹងការការពារប្រទេស សន្តិសុខសណ្ដាប់ធ្នាប់ សុវតិ្ថភាពសង្គម និងអភិវឌ្ឍប្រទេសជាតិ ប្រកបដោយស្ថិរភាព ។
រដ្ឋសភាបានចំណាយពេលពិភាក្សាផ្ដល់យោបល់អំពីការកែប្រែ បំពេញបន្ថែមលើសេចក្ដីសម្រេចចិត្ត ស្ដីពីការយកសម្លេងទំនុកចិត្តបោះឆ្នោត ទំនុកចិត្តចំពោះអ្នកកាន់តំណែង អាស្រ័យដោយរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនបោះឆ្នោតឬក៏ឲ្យសច្ចានុមតិ។ ព្រមជាមួយនោះ រដ្ឋសភា បានសម្រេចចិត្តបន្តចាត់ចែងយកសម្លេងទំនុកចិត្ត ចំពោះអ្នកដែលរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនបោះឆ្នោត ឬក៏ឲ្យសច្ចានុមតិ នាសម័យប្រជុំ ដំណាច់ឆ្នាំ២០១៤។ រដ្ឋសភាចាប់ផ្ដើមដំណើរការត្រួតពិនិត្យជាន់ខ្ពស់ ក្នុងការអនុវត្តន៍គោលនយោបាយច្បាប់ ស្ដីពីការកាត់បន្ថយភាពក្រីក្រ ដំណាក់កាល២០០៥-២០១២ និងប្រកាសឲ្យប្រើសេចក្ដីសម្រេចចិត្ត ស្ដីពីការជំរុញខ្លាំងក្លានូវការអនុវត្តន៍ទិសដៅ កាត់បន្ថយភាពក្រីក្រដោយចីរភាពរហូតដល់ឆ្នាំ២០២០។ ផ្អែកលើលទ្ធផលនៃការអនុវត្តន៍ និងមេរៀនបទពិសោធន៍នានាក្នុងការរៀបចំអនុវត្តនូវគោលនយោបាយច្បាប់ ស្ដីពីការកាត់បន្ថយភាពក្រីក្រ នេះជាផ្នែកមួយក្នុងចំណោមផ្នែកសំខាន់ៗ នៃគោលនយោបាយ សុខុមាលភាពសង្គមរបស់បក្ស រដ្ឋ។ រដ្ឋសភាបានបញ្ជាក់នូវតួនាទីគ្រប់លំដាប់ថ្នាក់ បណ្ដាស្ថាប័នរណសិរ្សមាតុភូមិបណ្ដាអង្គការមហាជន និងប្រជាជនក្នុងការអនុវត្តន៍គោលនយោបាយច្បាប់ ស្ដីពីការកាត់បន្ថយភាពក្រីក្រ ដើម្បីសម្រេចបានទិសដៅ កាត់បន្ថយភាពក្រីក្រដោយចីរភាពរហូតដល់ឆ្នាំ២០២០។ រដ្ឋសភា បានឲ្យសច្ចានុម័តិលើសេចក្ដីសម្រេចចិត្ត ស្ដីពីកម្មវិធីសកម្មភាពត្រួតពិនិត្យឆ្នាំ២០១៥ និងពិនិត្យពិច័យ ធ្វើសេចក្តីសម្រេចលើបញ្ហាសំខាន់ៗមួយចំនួនទៀត ។
រដ្ឋសភាបានថ្កោលទោសចំពោះសកម្មភាពដាក់រន្ទាខួង ហាយយឿង-៩៨១ លើតំបន់ខ្ពង់រាបសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀត ណាមពីសំណាក់ប្រទេសចិន គឺជាការបំពាន់យ៉ាងធ្ងន់ធ្ងរលើអាធិបតេយ្យភាព សិទ្ធិអាធិបតេយ្យភាព សិទ្ធិសម្រេចរបស់វៀតណាម បំពាន់ច្បាប់អន្តរជាតិ ដំបូងបង្អស់គឺអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្ដីប្រកាសស្ដីពីអាកប្បកិរិយានៃភាគីនានា នៅសមុទ្រខាងកើត (DOC) បំពានកិច្ចពិភាក្សាជាន់ខ្ពស់រវាងប្រទេស ទាំងពីរវៀតណាម-ចិន ស្ដីពីលក្ខន្តិកៈបង្គាប់ការដោះស្រាយបញ្ហានៅលើសមុទ្រខាងកើត ធ្វើឲ្យប្រេះស្រាំយ៉ាងជ្រាលជ្រៅនូវចំណងមិត្តភាព សាមគ្គីភាព ជិតខាងរបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិន។ រដ្ឋសភាបានចេញសេចក្ដីប្រកាសនូវគោលជំហរនៃសច្ចធម៌របស់វៀតណាម ប្ដេជ្ញាប្រឆាំងនូវសកម្មភាពខុសឆ្គងរបស់ចិន សំណូមពរឲ្យចិនដករន្ទាខូងហាយយឿង-៩៨១ ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបសមុទ្ររបស់វៀតណាម ហើយមិនត្រូវអនុវត្តសកម្មភាព ឈ្លានពាន អាធិបតេយ្យភាពរបស់វៀតណាមជាបន្តទៀត៕
ថាញ់ផុង-ពេជ្រសឿន