03/02/2015 - 10:34

កងទ័ពអ៊ំហូលើទឹកដីអង្គរ

មាន​ឱ​កាស​ទៅ​ទស្ស​នា​ទឹក​ដី​អង្គរ​   ពិ​សេស​គឺ​ប៉ុន្មាន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​  ទោះ​បី​ទៅ​ដល់​ទី​ណា​ក៏​ដោយ​ គេ​តែង​បាន​ឮ​នូវ​ពាក្យ​ថ្លែង​អំ​ណរ​គុណ​ដោយ​ស្មោះ​ត្រង់​របស់​ប្រ​ជា​ជន​ប្រ​ទេស​ជា​មិត្ត​ចំ​ពោះ​ស​គុណ​បំ​ណាច់​ព​លី​កម្ម​របស់​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​។​

បញ្ជា​​ការ​ដ្ឋាន​ខេត្ត​និង​គណៈ​ចង្អុល​ការ​កង​K​៩​៣​ជូន​អំ​ណោយ​តេត​ឲ្យ​ប្រ​ជា​ជន​កម្ពុ​ជា​នៅ​នា​កង​K​៩​៣​បំ​ពេញ​ភារ​កិច្ច​ចំ​ណុះ​ខេត្ត​កំ​ពង់​ស្ពឺ​។  

 ឆ្លងកាត់ចម្ងាយផ្លូវជាង២០០គីឡូម៉ែត្រ យើងខ្ញុំបានធ្វើដំណើរមកដល់ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ វរសេនីយ៍ឯក ផាមក្វាង ទ្រុង ប្រធានកង K៩៣នៃបញ្ជាការរដ្ឋានយោធាខេត្តអាងយ៉ាង ឲ្យដឹង៖ តាមឯកសាររក្សាទុកនិងព័ត៌មានប្រមែប្រមូលបាន គឺនៅតំបន់នេះពីមុន កងទ័ពស្រួចរបស់យើងបានតស៊ូនិងពលីជីវិតជាច្រើន។ អាស្រ័យ ដោយភូមិសាស្រ្តស្មុគស្មាញ ហេតុនោះរហូតមកដល់ពេលនេះ យុទ្ធជន ពលីជីវិតមួយចំនួន មិនទាន់បានប្រមូលអដ្ឋិធាតុយកមកប្រទេសនៅ ឡើយ។ លើកនេះ កងK៩៣ បន្តការស្វែងរកនៅតាមមាត់ព្រៃក្នុងព្រៃភ្នំ ដោយសង្ឃឹមថានឹងរកឃើញផ្នូរយុទ្ធជនពលីបន្ថែម ដើម្បីនាំអដ្ឋិធាតុ របស់បងៗវិលមកប្រទេស។

 ព្រះតេជព្រះគុណ ម៉ែនសុវណ្ណ ព្រះចៅអធិការវត្តគិរីសដែកគោលស្ថិត នៅក្បែរកន្លែងកងK៩៣ បោះទ័ពមានព្រះថេរដីកាដោយក្តីរីករាយ៖ "  នោះគឺជាស្រះឈូករបស់វត្តក្មួយៗប្រើប្រាស់ទឹកនោះចុះ។នៅទីនេះទឹក សំខាន់ណាស់ វត្តគ្រាន់តែយកទឹកស្រះប្រើប្រាស់ក្នុងឱកាសបុណ្យទាន ឬក៏ពិធីជួបជុំមានមនុស្សម្នាកុះករម្តងម្កាល។ ប៉ុន្តែកងទ័ពវៀតណាមមក ទីនេះ បំពេញការងារមនុស្សធម៌វត្តបានត្រៀមឧបត្ថម្ភនិងគាំទ្រជានិច្ច ។ បើត្រូវការអ្វីមកជួបអាត្មាភាព អាត្មាភាពនិយាយជាមួយនឹងពុទ្ធបរិស័ទ នៅទីនេះ អ្នករាល់គ្នានឹងជួយក្មួយៗជាពុំខាន"។ ដូច្នេះគ្រាន់តែក្នុងពេល ព្រឹកយុទ្ធជននៃកងK៩៣ រួមជាមួយនឹងប្រជាជនជាច្រើននាំគ្នាមកជួយ សង់កន្លែងបោះជំរំជាស្រេច; មានប្រជាជនខ្លះនៅទាំងកាប់ដើមអា កាស្យានៅក្រោយផ្ទះមកជួយទៀតផង។ ដោយសារបទពិសោធរបស់ ប្រជាជនគួបផ្សំជាមួយនឹងអនុវត្តបច្ចេកទេសសង់ជំរំរបស់កងទ័ព ហេតុ នោះទោះបីជួបប្រទះភ្លៀងព្យុះជាច្រើនថ្ងៃបន្តបន្ទាប់ក៏ដោយ ប៉ុន្តែជំរំ របស់កងK៩៣ នៅតែមានជំហររឹងមាំជានិច្ច មិនរបើកដំបូលដូចកាលពី ទើបមកលើកដំបូង។

 វរសេនីយ៍ឯក ផាមក្វាងទ្រុង ឲ្យដឹង៖កាលមកទីនេះលើកដំបូងការដើរ ត្រួតពិនិត្យភូមិសាស្រ្ត ស្វែងរកកន្លែងបោះទ័ពកងK៩៣ យេីងខ្ញុំមានការ លំបាកច្រើន។ពីព្រោះតំបន់នេះនៅឆ្ងាយពីក្រុងការយល់ដឹងរបស់ប្រជា ជនមានកម្រិត ប្រជាជនមួយចំនួនរងការបង្ខិតបង្ខំ គាបសង្កត់ពីបណ្តា បក្ខពួកប្រឆាំង ម្ល៉ោះហើយពួកគាត់មានការរារែក។ ចំពោះមុខស្ថានភាព ខាងលើគណៈបញ្ជាការកងបានព្យាយាមធ្វើការទាក់ទងជាមួយ នឹងព្រះ សង្ឃផងនិងដំណើរការនាំគ្រូពេទ្យ វេជ្ជបណ្ឌិត មកពិនិត្យព្យាបាលរោគ ជូនចាស់ព្រឹទ្ធាចារ្យនិងកុមារក្នុងតំបន់ផង។ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត នៃកងK៩៣ ក៏រវាសរវៃណាស់ដែរដោយគួបផ្សំព្យាបាលតាមពេទ្យវិទ្យា សាស្រ្តផង និងណែនាំប្រជាជនគ្រប់រូបហូបចុកសមស្របអនាម័យ ប្រើ ប្រាស់ថ្នាំស្រុកជុំវិញផ្ទះ ដូច្នេះជំងឺរាតត្បាតផ្សេងៗ ត្រូវបានកាត់បន្ថយ។ មានអ្នកខ្លះផ្ទុករោគយូរឆ្នាំ អាស្រ័យដោយជឿគ្រូសែនថ្វាយ បានជាអ ការៈរោគមិនបានធូរស្រាល ឥឡូវបានកងទ័ពវៀតណាមជូនឱសថព្យា បាលជាសះស្បើយ ពួកគាត់កោតសរសើរក្រៃលែង ព្រមទាំងស្ម័គ្រចិត្ត សហការជួយកងK៩៣បំពេញភារកិច្ចបានល្អប្រសើរ។

 អាស្រ័យដោយមុខវិជ្ជាឯកទេស ខ្ញុំមានសំណាងល្អបានមានវត្តមាន ក្នុងឱកាសនៃការជំនួបមុខចុះកិច្ចហត្ថលេខារវាងគណៈជំនាញការ ខេត្ត អាងយ៉ាង និងគណៈជំនាញការនៃបណ្តាខេត្តមិត្តអំពីការអនុវត្តន៍ភារ កិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម វិលមកប្រទេស។ ក្នុងសៀវភៅបង្កាន់ដៃ ខ្ញុំចាំយ៉ាងច្បាស់ជារៀងរាល់ ឆ្នាំឲ្យតែដល់បុណ្យចូលឆ្នាំតេតង្វៀនដាងរបស់ប្រជាជនវៀតណាម និង បុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនកម្ពុជា ភាគីទាំងពីរតែងចាត់គណៈប្រតិភូ តំណាងកម្មាភិបាលទៅសួរសុខទុក្ខនិងជូនពរគ្នាទៅវិញទៅមក។ មិន ត្រឹមតែដូច្នោះ ឲ្យតែអង្គភាពណាឬក៏ភូមិភាគណាមួយរបស់មិត្តមាន តម្រូវការឧបត្ថម្ភបច្ចេកទេសខាងសំណង់កសិកម្ម ពិគ្រោះសុខាភិបាល សហគមន៍។ល។ ថ្នាក់ដឹកនាំយោធភូមិភាគ៩និងខេត្តអាងយ៉ាង តែង ចាត់កម្មាភិបាលជំនាញការឧបត្ថម្ភដោយអស់ពីកម្លាំងកាយចិត្ត។ អ្នក ដែលបានរួមចំណែកក្នុងការធ្វើជាស្ពានតភ្ជាប់បណ្តាសកម្មភាព កិច្ចការ បរទេសយោធា និងកិច្ចការបរទេសភូមិភាគសម្រេចបានប្រសិទ្ធភាព បំផុតគឺយុទ្ធជននៃកងK៩៣។

 ឧត្តមសេនីយ៍ឯក យឿងសុខុន មេបញ្ជាការភូមិភាគសឹក៣ (កងខេមរ ភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា) វាយតម្លៃដោយស្មោះអំពីតួនាទីរបស់ កងK៩៣ ក្នុងឱកាសជំនួបមុខថ្នាក់ដឹកនាំនៃគណៈជំនាញការខេត្តអាង
យ៉ាង  នៅដើមឆ្នាំនេះ៖"រួមជាមួយនឹងដំណើរការស្វែងរកនិងប្រមូល អដ្ឋិធាតុយុទ្ធជនពលីក្នុងនិងក្រៅប្រទេស យុទ្ធជនទាំងឡាយនៃកងK ៩៣ តែងប្រតិបត្តិវិន័យកងទ័ពមឺុងម៉ាត់ ទំនាក់ទំនងរវាងកងទ័ពនិងប្រ ជាជនបានល្អ  ឆ្លងតាមរយៈនោះ បានរឹតបន្តឹងថែមទៀតនូវចំណងសា មគ្គីមិត្តភាពជាមួយនឹងបណ្តាអង្គភាពប្រដាប់អាវុធ និងប្រជាជនកម្ពុជា នៅកន្លែងដែលអង្គភាពបំពេញភារកិច្ច។   ផ្តើមពីរបៀបធ្វើដោយប្រសិទ្ធ ភាពជាក់ស្តែងនេះ បានរួមចំណែកបង្កលក្ខណៈជូនអង្គភាពសម្រេចភារ កិច្ចបានល្អប្រសើរ ពូនជ្រុំចំណងសាមគ្គីរវាងប្រជាជននិងកងទ័ពប្រ ទេសទាំងពីរប្រជាជាតិទាំងពីរ"។

 ជាង១០ឆ្នាំកន្លង កងK៩៣ បានធ្វើសេនាធិការរួមជាមួយនឹងបណ្តាអង្គ ភាពពេទ្យយោធារបស់យោធភូមិភាគ៩និងខេត្តអាងយ៉ាង មកជួយក្នុង ការពិនិត្យព្យាបាលរោគដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជា ជាង១០ ពាន់លើកនាក់។ នាពាក់កណ្តាលឆ្នាំ២០១៣ សង្កេតឃើញរោគរាត ត្បាតអូសបន្លាយនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ កងK៩៣បានធ្វើសេនាធិ ការរៀបចំពិនិត្យព្យាបាលរោគជូនឱសថដល់ប្រជាជនជាង ១.២០០ លើកនាក់។ "ទង្វើប្រកបដោយមនុស្សធម៌នេះ ម្តងទៀតធ្វើឲ្យត្រចះត្រ ចង់នូវរូបភាពកងទ័ពប្រជាជនវៀតណាម ពូនជ្រុំចំណងសាមគ្គីមិត្តភាព បន្ថែមរវាងប្រជាជនទាំងពីរប្រទេសវៀតណាម-កម្ពុជា។ បងៗកងទ័ពគឺ ជាអ្នកមានសគុណរបស់យើងខ្ញុំ" -លោកអោវ៉ាន់ថេន ប្រធានមន្ទីរសុខា ភិបាល ខេត្តកំពង់ស្ពឺឲ្យដឹងដូច្នេះ៕

វាំុងត្រាញ-វិមាន

ចែករំលែកអត្ថបទ