អាស្រ័យដោយអនុវត្តដំណោះស្រាយជំនាញជាច្រើនព្រមៗគ្នា និងមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនបានជានៅពេលជិតៗនេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅឃុំបៀងបាច់ដុងស្រុកថើយប៊ិញ ខេត្តកាម៉ាវមានការផ្លាស់ថ្មីច្រើន។
នគរបាលឃុំបៀងបាច់ដុង ជួបសំណេះសំណាលនឹងប្រជាជនមកធ្វើសំណុំបែបបទរដ្ឋបាល។
ឃុំបៀងបាច់ដុងស្ថិតនៅជាប់ព្រំប្រទល់ជាមួយនឹងភូមិសាស្រ្តឃុំទីប្រជុំជនចំនួន៦ទាំងក្នុងនិងក្រៅខេត្តកាម៉ាវ។ ឃុំមានភាពងាយស្រួលទាំងផ្លូវគោកនិងផ្លូវទឹកហេតុនោះ មានពេលខ្លះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅទីនេះកើតភាពស្មុគស្មាញពិបាកនឹងស្មានទុកជាមុនពិសេសគឺដំណាក់កាលជិតនិងក្រោយបុណ្យចូលឆ្នាំតេតង្វៀនដាង។ ថ្វីត្បិតដូច្នេះក្តី អាស្រ័យដោយការខិតខំរបស់បណ្តាអង្គភាពលើភូមិសាស្រ្តនិងការប្រុងប្រយ័ត្នរបស់ប្រជាជនបានធ្វើឲ្យស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅទីនេះមានការផ្លាស់ប្តូរយ៉ាងសកម្ម។ ចាប់ពីដើមឆ្នាំ២០១៤មកទល់ពេលនេះ កើតមានករណីល្មើសច្បាប់តែ២៧ប៉ុណ្ណោះជាសំខាន់គឺករណីផឹកស្រាស្រវឹងវាយប្រតប់គ្នា។ល។ បើប្រៀបធៀបនឹងឆ្នាំ២០១៣កាត់បន្ថយដល់ទៅ១៥ករណី។ បងត្រេវហ្វាងអែម អនុប្រធាននគរបាលឃុំបៀងបាច់ដុង ឲ្យដឹង៖ " គ្រោះលួចឆ្កែនិងលួចរបស់របរកាត់បន្ថយច្រើនបើប្រៀបនឹងពីមុនពីព្រោះឃុំកសាងខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់បាន២៤នៅតាមភូមិទាំង១២។ មានខ្លោងទ្វារទាំងនេះ ពួកចោរមិនហ៊ានចូលភូមិលួចទេ ពីព្រោះគ្មានច្រកណាដែលគេចខ្លួនរួច"។
បងត្រេវហ្វាងអែម ឲ្យដឹងបន្ថែម៖ ប្រហែលជាម៉ោង៩និង៣០នាទីយប់នៅថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់ពីបានទទួលដំណឹងពីមហាជននៅភូមិឡេយ៉ាវថាមានមុខសញ្ញា២នាក់លួចទូរទស្សន៍របស់ប្រជាជនលើភូមិសាស្រ្ត។ ភ្លាមនោះនគរបាលឃុំបៀងបាច់ដុងបានមានវត្តមានទាន់ពេលចង្អុលការឲ្យបិទបណ្តាខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់។ អាស្រ័យហេតុនោះ គ្រាន់តែជាងកន្លះម៉ោងក្រោយមកមុខសញ្ញាទាំង២នោះ(នៅខេត្តគៀងយ៉ាង) ត្រូវបាននគរបាលឃុំបៀងបាច់ដុងសហការជាមួយនឹងអង្គភាពឃុំដែលនៅជាប់ព្រំប្រទល់ឃាត់ខ្លួន។ លោកយ័ញយេន ជាជនជាតិខ្មែរនៅភូមិភឿកហ្វា ឃុំបៀងបាច់ដុង ឲ្យដឹង៖ "ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់បានរដ្ឋអំណាចឃុំបំផុសចលនាកសាងចាប់ពីដើមឆ្នាំ២០១៤ ដោយប្រភពថវិកាសង្គមូបនីយកម្មនិងបានមកពីការឧបត្ថម្ភរបស់រដ្ឋ។ ចាប់ពីពេលដែលភូមិនានាមានខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់រហូតមកទល់ពេលនេះពួកចោរមិនសូវហ៊ានបំពានដូចមុនទៀតគ្រួសារ ខ្ញុំមានការនឹងនរចិត្តដើម្បីពលកម្មផលិត"។
សំដៅរួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឃុំបៀងបាច់ដុងនៅទាំងម្ចាស់ការបង្កើតថ្មីនិងពង្រឹងពង្រីកបំពេញបន្ថែមប្រព័ន្ធមហាជននៅមូលដ្ឋាន។ មកទល់ពេលនេះភូមិទាំង១២របស់ឃុំនេះមានក្រុមប្រជាស្វ័យគ្រប់គ្រង៧០ក្រុមនិងគណៈកម្មការការពារភូមិចំនួន១២បង្កើតបានក្រុមប្រជាការពារយាមល្បាតនាពេលយប់នៅតំបន់ដែលជាចំណុចក្តៅ។ បងង្វៀនវ៉ាំងតង ប្រធាននគរបាលឃុំបៀងបាច់ដុងឲ្យដឹង៖"ក្រុមប្រជាស្វ័យគ្រប់គ្រងនីមួយៗ មានប្រធាន អនុប្រធាននិងទទួលបន្ទុកគ្រប់គ្រងគ្រួសារប្រជាជនពី២៥-៣០គ្រួសារ។ ប្រធានក្រុមនិងអនុប្រធានក្រុម ក្រុមមានប្រជាជនពី២៥ រក្សាកូនសោខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់ ពេលប្រទះឃើញជនទុច្ចរិតចូលមកបង្កអុកឡុកក្នុងភូមិពួកគាត់មានភារៈបិទទ្វារឲ្យបានទាន់ពេល"។
បញ្ជាក់ពីការខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគលោកង្វៀនត្រាងង៉ីម ប្រធានគណៈកម្មាធិការប្រជាជនឃុំបៀងបាច់ដុង ឲ្យដឹង៖" នគរបាលឃុំបៀងបាច់ដុងបាននាយកនគរបាលខេត្តកាម៉ាវជូនលិខិតសរសើរដោយមានស្នាដៃឆ្នើមក្នុងការចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិជាច្រើនឆ្នាំបន្តបន្ទាប់"៕
ហឺវតុង-វិមាន