រយៈពេលកន្លង កងជួរកម្មាភិបាលដំណាក់សុខាភិបាលឃុំដុងថាញ់ ទីរួមខេត្តប៊ិញមិញនៃខេត្តវិញឡុង មិនបង្អង់សិក្សាស្រាវជ្រាវ លើកកម្ពស់កម្រិតវិជ្ជាជីវៈ ដើម្បីបម្រើការបានល្អជូនប្រជាជន។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលឃុំឧស្សាហ៍អញ្ជើញក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ មហាវិទ្យាល័យនានាដើម្បីលើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺជូនប្រជាជន។
វេជ្ជបណ្ឌិតមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ ចុះមកពិនិត្យព្យាបាលជំងឺជូនមាមីងជនជាតិខ្មែរនៅឃុំដុងថាញ់។
វេជ្ជបណ្ឌិត ផាងត្រុងអាញ់ ប្រធានដំណាក់សុខាភិបាលឃុំដុងថាញ់ ឲ្យដឹង៖ "កាលពីមុន កម្រិតការយល់ដឹងអំពីការថែទាំសុខភាពរបស់មាមីងនៅទាប។ ប៉ុន្តែមកទល់សព្វថ្ងៃយោងសន្ទុះនៃការអភិវឌ្ឍន៍របស់ឃុំ ទាំងមូលបានសឲ្យឃើញថា ការយល់ដឹងក្នុងការថែទាំសុខភាពរបស់ប្រជាជនមានភាពជឿនលឿន។ ព្រមជាមួយនោះអាស្រ័យបានទទួលរបបគោលនយោបាយ ធានាហានិភ័យសុខាភិបាលដោយឥតគិតថ្លៃ មាមីងជនរួមជាតិបានម្ចាស់ការមកពិនិត្យ ព្យាបាលជំងឺនៅដំណាក់ សុខាភិបាលកាន់តែច្រើន។ ដើម្បីឆ្លើយតបនឹងតម្រូវការពិនិត្យ ព្យាបាលរោគរបស់មាមីងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់ កងជួរបុគ្គលិកសុខាភិបាលឃុំបានប្ដេជ្ញាចិត្តលើកកម្ពស់កម្រិតវិជ្ជាជីវៈ និងខ្នះខ្នែងបំពេញការងារ"។
ដុងថាញ់ ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះកររបស់ក្រុងប៊ិញមិញ ខេត្តវិញឡុង ម្ល៉ោះហើយតែងបានថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផ្នែក យកចិត្តទុកដាក់ពិសេសគឺការថែទាំសុខភាពជូនមាមីង។ ចាប់ពីចុងឆ្នាំ ២០១៤ ដំណាក់សុខាភិបាលឃុំដុងថាញ់ បានបង្កើនវេជ្ជបណ្ឌិត១រូប បន្ថែមមកពីមន្ទីរពេទ្យថ្នាក់ស្រុកធ្វើឲ្យចំនួនកងជួរបុគ្គលិករបស់ដំណាក់សុខាភិបាលឡើងដល់៨រូប។ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់ដំណាក់សុខាភិបាលត្រូវបានបង្កលក្ខណៈឲ្យរៀនសូត្រហ្វឹកហាត់លើកកម្ពស់មុខជំនាញ ក្នុងនោះមានមុខវិជ្ជាថ្មីៗដូចជាចាក់ម្ជុលវិទ្យាសាស្រ្ត ពេទ្យបុរាណ ដើម្បីជាជំហានៗធ្វើឲ្យកាន់តែសម្បូរបែបជាងទៀតនូវវិធានការពិនិត្យព្យាបាលជំងឺជូនមាមីងនៅភូមិភាគ។
ក្រោយពីដំណាក់សុខាភិបាលបានកសាងសមរម្យ សម្រេចបទដ្ឋានជាតិនិងមានបុគ្គលិកដំណាក់សុខាភិបាលមួយចំនួន បានបញ្ជូនទៅបំពេញវិជ្ជានៅមហាវិទ្យាល័យនានា។ ផ្ដើមពីនោះ មានបុគ្គលិកសុខាភិបាលជាច្រើនបានលើកកម្ពស់មុខជំនាញនៅមហាវិទ្យាល័យឱសថសាស្រ្ត មន្ទីរពេទ្យធំៗក្នុងនិងក្រៅខេត្ត។ ចាប់ពីដើមឆ្នាំមកដល់ឥឡូវថ្នាក់ដឹកនាំដំណាក់់សុខាភិបាលចលនាបានក្រុមគ្រូពេទ្រ វេជ្ជបណ្ឌិតចំនួន៣ ក្រុមចុះមកពិនិត្យ ព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំ។ តួយ៉ាងដូចជាក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ មន្ទីរពេទ្យព្យាបាលភ្នែកក្រុងហូជីមិញ ការខ្នះខ្នែងអស់ពីចិត្តពីថ្លើមរបស់គ្រូពេទ្យ វេជ្ជបណ្ឌិតទាំងឡាយ បានញុាំងឲ្យមាមីងកាន់តែមាន មនោសញ្ចេតនាចំពោះដំណាក់សុខាភិបាល ហើយមកពិនិត្យជំងឺយ៉ាងកុះករ។ បងស្រីសើុងធីឡាង នៅភូមិហ្វាថាញ់ ឲ្យដឹង៖ "អាស្រ័យបានដំណាក់សុខាភិបាលជូនដំណឹងមុននេះច្រើនថ្ងៃ ម្ល៉ោះហើយលើកណាឲ្យតែមានក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតមកពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ ខ្ញុំតែងជូនចៅខ្ញុំមកពិនិត្យព្យាបាលជំងឺគ្មានដែលខាន។ ពឹងវេជ្ជបណ្ឌិតទាំងឡាយរបស់មហាវិទ្យាល័យឱសថសាស្រ្តកឹងធើ ធ្វើកោសល្យវិច័យ ឈាមឲ្យចៅខ្ញុំរួចចៅខ្ញុំបានផ្ដល់អនុសាសន៍ថា វាខ្វះសារធាតុដែកកម្រិតស្រាល។ វេជ្ជបណ្ឌិតបានណែនាំនូវរបៀបបំពេញបន្ថែមសារធាតុដែកដោយរបៀបឲ្យកុមារញុាំអាហារដែលមានបន្លែ និងមើម ដោយមិនបាច់ប្រើថ្នាំ។ សព្វថ្ងៃនេះ ឲ្យតែឮក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតមកពីទីក្រុងនានា គឺមាមីងនៅភូមិនាងខ្ញុំតែងឆ្លៀតឱកាសមកពិនិត្យជំងឺជានិច្ច"៕
ថាច់ថាញ់ភូ -សេរី