11/11/2014 - 09:36

ស្តារឡើងវិញសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរ

 ចាប់ពីឆ្នាំ២០១៤មកទល់ឥឡូវ គណៈកម្មការសុវត្ថិភាពចរាចរឃុំ ថាញក្វើយ បានបង្កើនការផ្សព្វផ្សាយដោយវិធានការច្រើន ដើម្បី ធានា សុវត្ថិភាពចរាចរ ម្ល៉ោះហើយស្ថានភាពសណ្តាប់ធ្នាប់ចរាចរនៅលើភូមិ សាស្រ្ត មានជំហានវិវឌ្ឍន៍យ៉ាងសកម្ម។

នគរបាលឃំុ ថាញ់កេ្វីយតែងចាត់តាំងដេីរយាមល្បាត ដេីម្បីធានា
សុវត្ថិភាពចរាចរលេីមូលដឋាន ។

ឃុំថាញក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង ឋិតនៅតាមផ្លូវជាតិ១A ម្ល៉ោះហើយបរិមាណរថយន្ត ម៉ូតូបើកបរមានច្រើនកុះករ។ ក្រៅពីនោះ មានអ្នកជួញដូរតូចតាចជាច្រើន តែងដាក់ទំនិញលក់នៅក្បែរផ្លូវ ម្ល៉ោះហើយករណីគ្រោះថ្នាក់ចរាចរតែងកើតឡើងដោយសារទ្រូងផ្លូវ រងការទន្រ្ទានជាដើម។ ចំពោះស្ថានភាពទាំងនោះ គណៈកម្មការសុវត្ថិភាព ចរាចរបានដាក់ចេញនូវវិធានការដំណោះស្រាយជាច្រើន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់។ វរសេនីយ៍ឯកបម្រុង ក្វិចថាញយ៉ាង ប្រធាន នគរបាលឃុំថាញក្វើយ ឲ្យដឹង៖ "ដើម្បីស្ដារឡើងវិញនូវសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរលើភូមិសាស្រ្ត គណៈកម្មការសុវត្ថិភាពចរាចរឃុំ បានជំរុញយ៉ាងខ្លាំងក្លានូវការកសាងក្រុមប្រជាការពារ ក្រុមប្រជាស្វ័យគ្រប់ គ្រងនិងបង្កើនការងារឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ ស្ដីពីសុវត្ថិភាពច រាចរដ៏ទូលំទូលាយជូនប្រជាជន។

ទន្ទឹមនឹងនោះ បង្កើនការយាមល្បាត ត្រួតពិនិត្យនៅតាមបណ្តាដងផ្លូវជនបទ ចលនា និងរំលឹកប្រជាជនកុំឲ្យ លក់ដូរទន្រ្ទានចិញ្ចើមថ្នល់ជាដើម ដើម្បីរក្សាសុវត្ថិភាពចរាចរផ្លូវគោក។ មកទល់សព្វថ្ងៃ ស្ថានភាពសុ វត្ថិភាពចរាចរ មានការវិវឌ្ឍន៍យ៉ាងសកម្ម"។ សព្វថ្ងៃកាលបើធ្វើដំណើរតាមផ្លូវជាតិ១ ឆ្ពោះទៅកាន់ឃុំថាញ់ក្វើយ ឃើញថាស្ថានភាព មាមីងជុំគ្នាលក់ដូរតាមចិញ្ចើមថ្នល់គ្មានទៀត។

ប្រការនេះសរឲ្យឃើញថា ស្មារតីភ្ញាក់រលឹកអនុវត្តម៉ឺងម៉ាត់ច្បាប់សុវត្ថិ ភាពចរាចររបស់ប្រជាជនត្រូវបានលើកកម្ពស់ ។ លោកង្វៀនហ្វាងថុង អនុប្រធាននគរបាលឃុំថាញក្វើយ ឲ្យដឹង៖" ការរៀបចំឲ្យមានរបៀបរៀបរយក្នុងការលក់ដូរទន្រ្ទានរបៀងផ្លូវ គឺមានការលំបាកខ្លាំងណាស់ គ្រាន់តែរៀបចំបានមួយភ្លែត លុះកម្លាំងសមត្ថកិច្ចវិលត្រឡប់ទៅវិញ មាមីងខ្លះនៅតែដាក់លក់ឡើងវិញដដែល។ ត្បិតអីការដាក់លក់នៅតាម ចិញ្ចើមថ្នល់ភ្ញៀវចូលទិញច្រើន ចំណែកលក់ក្នុងផ្សារខាញហ្វាវិញ (ចម្ងាយពីផ្លូវជាតិប្រហែល២០០ម៉ែត្រ) មិនសូវមានអ្នកទិញ ម្ល៉ោះហើយ មាមីងអាជីវករភាគច្រើនមិនសូវដាក់លក់ក្នុងផ្សារនោះទេ។ ដោយសារ ហេតុនោះ ឲ្យតែដល់ម៉ោង៣ព្រឹករៀងរាល់ថ្ងៃ ពេលមាមីងចាប់ផ្ដើមជុំ គ្នាលក់ដូរ ក្រុមយាមក៏មកយាមត្រង់កន្លែងមាមីងច្រើនតែដាក់លក់នោះ តែម្តង"។ ជាមួយនឹងការប្ដេជ្ញាចិត្តរបស់កម្លាំងនគរបាលក្នុងការការពារ សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរ បានជួយឲ្យប្រជាជនកាន់តែមានស្មារតី ភ្ញាក់រលឹកអនុវត្តមឺុងម៉ាត់នូវច្បាប់ស្ដីពីសុវត្ថិភាពចរាចរ។ បងស្រីថាច់ធី តៀង អ្នកលក់ដូរតូចតាចនៅផ្សារហ្វាខាញឲ្យដឹង៖" ពីមុននេះ ខ្ញុំច្រើន តែលក់បន្លែនៅក្បែរផ្លូវជាតិ ក្នុងមួយថ្ងៃលក់បានប្រហែល៨០គីឡូក្រាម ប៉ុន្តែចាប់ពីប្តូរមកលក់ក្នុងផ្សារភូមិហ្វាខាញវិញ ឃើញថាទំនិញលក់ មានការថយចុះយ៉ាងច្រើន ប៉ុន្តែនាងខ្ញុំមិនព្រួយបារម្ភអ្វីឡើយ។ ត្បិតអី ការលក់ដូរក្នុងផ្សារមានកន្លែងលក់បានលំនឹង មិនទន្រ្ទានចិញ្ចើមថ្នល់ មិនខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ឬមិនប្រទះឃើញនូវករណីគ្រោះថ្នាក់ ចរាចរកើតឡើងជាដើម "

លោកវរសេនីយ៍ឯកបម្រុង ក្វិចថាញយ៉ាង ប្រធាននគរបាលឃុំថាញ ក្វើយ ឲ្យដឹង៖ "ចាប់ពីដើមឆ្នាំមកទល់បច្ចុប្បន្ន នគរបាលឃុំថាញក្វើយ បានអនុវត្តការយាមល្បាត ត្រួតពិនិត្យបាន៤៤លើក ប្រទះឃើញករណី ល្មើសច្បាប់និងពិន័យរដ្ឋបាលចំនួន៥៩ករណី។ ជាពិសេសលើភូមិ សាស្រ្តកើតមានគ្រោះថ្នាក់ចរាចរ២ករណី និងមានការបះទង្គិចស្រាល ១១ករណីញាំុងឲ្យស្លាប់២នាក់ រងរបួស១៤នាក់ ឃើញថាថយចុះ១១ ករណីបើប្រៀបផ្ទឹមជាមួយនឹងករណីគ្រោះថ្នាក់ចរាចរ ដំណាលពេល គ្នាកាលពីឆ្នាំទៅ។ រយៈពេលខាងមុខ នគរបាលឃុំនឹងសហការយ៉ាង ស្អិតល្មួតជាមួយបណ្តាកម្លាំងពាក់ព័ន្ធ រៀបចំការយាមល្បាត ត្រួតពិនិត្យ វិនិច្ឆ័យមឺុងម៉ាត់បណ្តាករណីល្មើសច្បាប់ ដើម្បីកុំឲ្យមានស្ថានភាពមា មីងលក់ដូរទន្រ្ទានផ្លូវថ្នល់កើតឡើងសារជាថ្មី។ល។"

យ៉ីអាន-សេរី

 

ចែករំលែកអត្ថបទ