04/11/2014 - 09:53

ធ្វើតាមដំបូន្មានអ៊ំហូ

  ជ្រួតជ្រាបដំបូន្មានទាំង៦ប្រការរបស់អ៊ំហូ ចំពោះកងកម្លាំងនគរបាល ប្រជាជន អនុសេនីយ៍ឯកបម្រុងយ័ញសាវ អនុប្រធានកងនគរបាល រក្សាសន្ដិសុខស្រុកកៀងលឿង (កៀងយ៉ាង) បានអនុវត្តការងារជាផល ប្រយោជន៍ជាក់ស្ដែងនិងប្រសិទ្ធភាពជាច្រើន។ ផ្ដើមពីនោះ បានរួមចំ ណែកធានាដល់ការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្រ្តបានល្អ។

អនុ​សេនីយ៍​ឯក​បម្រុង យ័ញ​សាវ​ ប្តូរ​យោ​បល់​ជំ​នាញ​ការ​ជា​មួយ​នឹង​យុទ្ធ​ជន​ថ្មី​។

  ប្រឡងជាប់សញ្ញាបត្រសាលាមធ្យមសិក្សាសន្តិសុខII នាឆ្នាំ២០០៩ យុទ្ធជនវ័យក្មេងយ័ញសាវ ត្រូវបានចាត់ឲ្យមកបំពេញការងារនៅកងនគរបាលរក្សាសន្តិសុខស្រុកកៀងលឿង មុខងារជាអ្នកសេីុបការណ៍ និងគ្រប់គ្រងផ្ទាល់នូវភូមិសាស្រ្តឃុំប៊ិញអាង ដែលជាភូមិភាគមានជនជាតិខ្មែររស់នៅកុះករ។ ជាមួយនឹងមុខងារភារកិច្ចថ្មីដែលយុទ្ធជនវ័យក្មេង នេះបំពេញមិនមែនងាយស្រួលសោះឡើយ។ ដោយមានស្មារតី ភ្ញាក់រលឹក និងដោយមានបំណងអនុវត្តឲ្យបានល្អនូវការងារដែលថ្នាក់លើប្រគល់ជូន ក្រៅពីចំណេះដឹងបានរៀននៅសាលា អនុសេនីយ៍ឯក បម្រុងយ័ញសាវនៅទាំងឧស្សាហ៍ហ្វឹកហាត់ និងសិក្សាស្រាវជ្រាវហ្មត់ ចត់បណ្តាបទបញ្ជារបស់ក្រសួងនគរបាល ស្ដីពីកិច្ចការជំនាញរបស់កង កម្លាំងរក្សាសន្តិសុខ កដូចជារៀនសូត្រពីសមមិត្តជារៀមច្បងរួមអាជីពទាំងឡាយ។ ផ្ដើមពីនោះ ក្នុងដំណើរការអនុវត្តភារកិច្ច ពិសេសគឺលើវិ ស័យទាំងឡាយដែលខ្លួនគ្រប់គ្រង អនុសេនីយ៍ឯកបម្រុងយ័ញសាវ តែងឧស្សាហ៍រាយការណ៍ផ្ដល់ព៌តមាន និងឯកសារបំពេញបន្ថែមក្នុងការពិនិត្យសង្កេតវាយតម្លៃប្រចាំខែ ជូនថ្នាក់ដឹកនាំនគរបាលស្រុកបានទាន់ពេល។ អនុសេនីយ៍ឯកបម្រុងយ័ញសាវឲ្យដឹង៖" ជាមួយនឹងភារកិច្ចដែលបានប្រគល់ជូន ខ្ញុំតែងស្វះស្វែងរៀនសូត្រពីមិត្តរួមអាជីពនិងរៀមច្បងទាំងឡាយ ដើម្បីក្ដាប់ដំណឹងបានឆាប់រហ័សបំផុតដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាពបំផុត"

 
រៀងរាល់ឆ្នាំ អនុសេនីយ៍ឯកបម្រុងយ័ញសាវ នៅទាំងធ្វើសេនាធិការ បានទាន់ពេលជូនថ្នាក់ដឹកនាំកង និងអង្គភាពរៀបចំក្រុមទៅសួរសុខទុក្ខ និងជូនអំណោយដល់បណ្តាគ្រួសារមានប្រជាប្រិយភាពក្នុងជន ជាតិខ្មែរ និងបណ្តាគ្រួសារនានាលើភូមិសាស្រ្តនាឱកាសបុណ្យទានរបស់ជនជាតិ ផ្តើមពីនោះ សំដៅលើកកម្ពស់ថែមទៀតនូវកិច្ចការបង្ការ ប្រឆាំង ទប់ស្កាត់បណ្តាឧបាយកល់បំបែកបំបាក់សាមគ្គីរបស់អានុភាព អមិត្តដែលឆ្លៀតយកបញ្ហាជនជាតិដើម្បីបង្កអុកឡុក។ ដោយអនុវត្តបានល្អនូវតួនាទីជាសេនាធិការជូនថ្នាក់ដឹកនាំនៃកម្លាំងនគរបាល កសាងកម្មវិធី ផែនការគ្រប់គ្រងភូមិសាស្រ្ត គ្រប់គ្រងមុខសញ្ញា ជាពិសេស ក្ដោបក្ដាប់ស្ថានភាពជនជាតិ សាសនាបានទាន់ពេលនិងស៊ីជម្រៅ។ វរសេនីយ៍ទោ ង្វៀនហ្វាងយ៉ាង ប្រធានកងនគរបាលរក្សាសន្តិសុខស្រុកកៀងលឿង ឲ្យដឹង៖"ចាប់ពីបំពេញមុខងារជាអ្នកសេីុបការណ៍មកទល់ ឥឡូវសមមិត្តយ័ញសាវ តែងអនុវត្តបានល្អនូវភារកិច្ចរបស់ខ្លួនបង្កបាននូវការជឿជាក់ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនកម្មាភិបាល យុទ្ធជនរួម អាជីពទាំងឡាយ។
 
 
ជាមួយនឹងតួនាទីជាអនុប្រធានកងនគរបាលរក្សាសន្តិសុខ និងជាលេ ខាគណៈកម្មាធិការសម្ព័ន្ធយុវជននគរបាលមូលដ្ឋាន នៃស្រុកកៀង លឿង  ក្រៅពីអនុវត្តបានល្អនូវការងារដែលប្រគល់ជូនអនុសេនីយ៍ឯក បម្រុងយ័ញសាវ នៅទាំងខ្នះខ្នែងជួយណែនាំការងារជូនយុទ្ធជនវ័យ ក្មេងទាំងឡាយដែលទើបចូលបំពេញការងារ តួយ៉ាងឧស្សាហ៍យកចិត្ត ទុកដាក់បំពាក់បំប៉ន ពង្រីកសម្ព័ន្ធយុវជនឆ្នើមដើម្បីឧទ្ទេសនាមចូលជា បក្ខជនជាដើម។ ក្រៅពីនោះ គណៈកម្មាធិការសម្ព័ន្ធយុវជននគរបាល ស្រុកនៅទាំងរៀបចំបណ្តាសកម្មភាពតបស្នងសងគុណ ផឹកទឹកនឹកប្រ ភព និងខ្នះខ្នែងចូលរួមបណ្តាសកម្មភាពស្ម័គ្រចិត្តសង្គមនៅភូមិភាគ ទៀតផង។

 
ជាមួយនឹងការខ្នះខ្នែងបំពេញការងារដែលបានប្រគល់ជូន គណៈកម្មាធិការសម្ព័ន្ធយុវជននគរបាលស្រុក ក៏បានសម្ព័ន្ធយុវជនថ្នាក់លើវាយ តម្លៃជាសម្ព័ន្ធយុវជន អនុវត្តភារកិច្ចបានឆ្នើមជាច្រើនឆ្នាំបន្តបន្ទាប់ ដោយឡែកចំពោះអនុសេនីយ៍ឯកបម្រុងយ័ញសាវ ជាបក្ខជនអនុវត្ត ឆ្នើមភារកិច្ច៤ឆ្នាំបន្តបន្ទាប់ និងជាយុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋានទៀតផង៕

ឡេស៊ាង-សេរី

 

ចែករំលែកអត្ថបទ