12/02/2015 - 09:42

គ្រួសារជនជាតិខ្មែរគំរូមួយ

បង​ថាច់​យ៉ាវ​សា (កើត​ឆ្នាំ​១៩៧៣​) ស្នាក់​នៅ​ឃុំ​និញ​ដេវ ស្រុក​ចូវ​ថាញ់ ខេត្ត​តី​និញ ជា​គំ​រូ​ឆ្នើម​ច្រើន​​ឆ្នាំ​បន្ត​បន្ទាប់​ បាន​ជ្រើស​រើស​ជា​កសិ​ករ​ផ​លិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ខេត្ត​។

 ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​តី​និញ ង្វៀន​ធី​ធូ​ធី្វ សួរ​សុខ​ទុក្ខ​
និង​ជូន​ពរ​បង​ថាច់​យា៉វ​សា។

កើត​ក្នុង​គ្រួ​សារ​កសិ​ករ​ក្រី​ក្រ ឆ្នាំ​១៩៨៩ ថាច់​យ៉ាវ​សា រៀប​ការ​ដើម​ទុន​ដំ​បូង គឺ​មាន​ត្រឹម​ដី​មួយ​ហិក​តា​ដែល​ផលិត​ស្រូវ​បាន​មួយ​រដូវ  ក្រៅ​ពី​នោះ ពី​រ​នាក់​​ប្ដី​ប្រ​ពន្ធ​ពឹង​ទៅ​លើ​ការ​ស៊ី​ឈ្នួល​តាម​រដូវ​កាល​ឲ្យ​អ្នក​ស្រុក​។ ដោយ​ចរិត​ឧស្សាហ៍​គិត​គូរ​ធ្វើ​ការ​រក​ស៊ី​ចូល​ចិត្ត​រៀន​សូត្រ ចេះ​ប្រិត​សំ​ចៃ​ក្នុង​ការ​រស់​នៅ  អា​ស្រ័យ​ហេតុ​នេះ គ្រួ​សារ​ថាច់​យ៉ាវ​សា​ជា​សន្សឹម​ៗ​ឈាន​ឡើង​បាន​ក្លាយ​ជា​អ្នក​មាន​ម្នាក់​។ កូន​ៗ​របស់​បង​បាន​រៀន​សូត្រ​ច​ប់​ចុង​ចប់​ដើម បច្ចុប្ប​ន្ន កូន​ទាំង​ពី​រ​នាក់​កំ​ពុង​រៀន​ម​ហា​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​។ គ្រួ​សារ​ថាច់​យ៉ាវ​សា បាន​ទិញ​ដី​បន្ថែម​ដើម្បី​ពង្រីក​ផ្ទៃ​ដី​ដាំ​អំ​ពៅ ដំ​ឡូង​ឈើ​ជាង​១២​ហិក​តា វិ​និ​យោគ​ទុន​ទិញ​ម៉ា​ស៊ីន​ភ្ជួរ​រាស់​។ល។ ដោយ​រក​ប្រាក់​​ចំ​ណូល​ប្រ​ចាំឆ្នាំ​​បាន​ជាង​២០០​លាន​ដុង​​។

 លុះ​ដល់​រដូវ​កាល​ផលិត​កម្ម ថាច់​យ៉ាវ​សា ត្រូវ​ជួល​កូន​ឈ្នួល​បន្ថែម​រួច​ហើយ​បង​ជំ​ហរ​ប្រ​មូល​ផ្ដុំ​ពល​ករ​ជាង​៦០​នាក់​នៅ​នឹង​កន្លែង បង្កើត​"​ ក្រុម​សេ​វា​កម្លាំង​ពល​កម្ម​" ប​ង​គ្រប់​គ្រង​បណ្ដើរ​ស្វែង​រក​ការ​ងារ​ធ្វើ​ជូន​បង​ប្អូន​ក្នុង​ក្រុម​បណ្ដើរ​" អា​ស្រ័យ​អ្នក​ទាំង​អស់​គ្នា ក្នុង​ក្រុម​ខិត​ខំ​ខ្នះ​ខ្នែង​ធ្វើ​ការ​ងារ ទើប​បង្ក​បាន​ភាព​ទំ​នុក​ចិត្ត​ពី​ម្ចាស់​កសិ​ដ្ឋាន​ជា​ច្រើន​ក្នុង​តំ​បន់​តាម​រក​ជួល​ពល​ករ​ក្នុង​ក្រុម​ ផ្ដើម​ពី​នោះ ពល​ករ​ទាំង​អស់​គ្នា​ក្នុង​ក្រុម​ក៏​មាន​ការ​ងារ​ធ្វើ​ជា​ញឹក​ញាប់​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ ក្រុម​សេ​វា​កម្លាំង​ពល​កម្ម ដែល​បង​ថាច់​យ៉ាវ​សា​គ្រប់​គ្រង​នោះ បាន​រដ្ឋ​អំ​ណាច​ភូមិ​​ភាគ​គាំ​ទ្រ  ក្រុម​ថែម​ទាំង​ជា​ទម្រង់​រូប​ភាព​ដើម្បី​ឃោស​នា ផ្សព្វ​ផ្សាយ​ពី​គោល​ន​យោ​បាយ​និង​ច្បាប់​​។ សមា​ជិក​ក្នុង​ក្រុម​ជួប​ការ​លំ​បាក​ឬ​ខ្វះ​ខាត​​តែង​បាន​ថាច់​យ៉ាវ​សា​ជួយ​ឧបត្ថម្ភ​ដោយ​អស់​ពី​ចិត្ត​ឲ្យ​ខ្ចី​ទុន បើក​ប្រាក់​ពល​កម្ម មុន​ពេល​កំ​ណត់​។ល។ បច្ចុ​ប្បន្ន មាន​ពល​ករ​ចំ​នួន​២៥​នាក់​ បាន​ជំ​នួយ​រាប់​សិប​លាន​ដុង មិន​គិត​ប្រាក់​ការ ក្រៅ​ពី​នោះ ជា​រៀង​រាល់​ឆ្នាំ គ្រួ​សារ​ថាច់​យ៉ាវ​សា នៅ​ទាំង​ខ្នះ​ខ្នែង​រួម​វិ​ភាគ​ទាន​ឧបត្ថម្ភ​មូល​និ​ធិ​នា​នា ​អា​ស្រ័យ​ដោយ​ភូមិ​ភាគ​រៀប​ចំ​ឡើង​​។

ថ្វី​ត្បិត​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​បង​ថាច់​យ៉ាវ​សា​នៅ​តែខ្នះ​​ខ្នែង​ពល​កម្ម រៀន​សូត្រ​ជា​គំ​រូក្នុង​ការ​រ​ស់​នៅ​ និង​ជា​និច្ច​កាល​គឺ​ជា​គំ​រូ​ល្អសម្រាប់​អ្នក​រាល់​គ្នាយ​ក​តម្រាប់​តាម​ ៕

ង្វៀង​ខាក់​លឹ្វង - ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​យ៉ាវ​សា