សកម្មភាពនៅតំបន់ព្រំដែន អ្នកសារព័ត៌មានរបស់ស្ថានីយផ្សាយសំឡេងស្រុកទ្រីតូង ខេត្តអាងយ៉ាង តែងជម្នះរាល់ការលំបាក នាំយកនូវព័ត៌មានមកផ្សាយជូនប្រិយមិត្តអ្នកស្តាប់ ជាពិសេសគឺជនរួមជាតិខ្មែរ ។
ខួបអនុស្សាវរីយ៍ទី៩២ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម២១ មិថុនា ឆ្នាំនេះក៏ជាឱកាសខួបអនុស្សាវរីយ៍ឆ្នាំទី២០ ទិវាបង្កើតអង្គភាព។ អនុប្រធានស្ថានីយផ្សាយសំឡេងស្រុកទ្រីតូង ខេត្តអាងយ៉ាង ឌោឡេអាញ់ត្វឹង ឲ្យដឹង៖ ទន្ទឹមនឹងការអភិវឌ្ឍន៍ប្រព័ន្ធសារព័ត៌មានបដិវត្តន៍នៅភូមិភាគឆ្នាំ១៩៩៧ ស្ថានីយផ្សាយសំឡេងស្រុកទ្រីតូង ត្រូវបានបង្កើតឡើងវិញ។ មកទល់ពេលនេះ ក្រោយពី២០ឆ្នាំសកម្មភាពស្ថានីយផ្សាយសំឡេងស្រុកទ្រីតូង មានជំហានវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ទន្ទឹមជាមួយនឹងការលើកកម្ពស់គុណភាពដំណឹង អត្ថបទមាតិកា កម្មវិធីភាសាវៀតនិងខ្មែរ ស្ថានីយបានសរសេរអត្ថបទដំណឹងនិងផ្តិតយកនូវរូបភាពមាន ដូចព័ត៌មានទាន់ហេតុការ បទពណ៌នាដែលមានភាពជិតដិតជាមួយនឹងប្រិយមិត្តអ្នកស្តាប់។
មធ្យមភាគរៀងរាល់ខែ ស្ថានីយផ្សាយសំឡេងស្រុកទ្រីតូង ផ្សាយដំណឹងខ្លីជាង២០០អត្ថបទ ចំនួន៣០មាតិកា ចំនួន១៦០បកប្រែជាភាសាខ្មែរជាង១៥០ដំណឹង អត្ថបទចំនួន២២និងមាតិកាចំនួន៤៦។ ដោយឡែកឆ្នាំ២០១៦ ស្ថានីយបានផ្សាយសំឡេងជាភាសាខ្មែរ២៦៧លើក ក្នុងនោះ មានកម្មវិធីផ្សាយសំឡេងពិសេស ស្តីពីបោះឆ្នោតតំណាងរដ្ឋសភានីតិកាល XIV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ចំនួន១៤លើក; ផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ា គោលនយោ បាយ សេចក្តីសម្រេចចិត្តរបស់បក្សនិងច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងការកសាងកម្មវិធីគុណភាពការងារផ្សព្វផ្សាយបំពាក់បរិក្ខារផ្សាយសំឡេងនៅទីនេះត្រូវបានធានាជានិច្ច។ អាស្រ័យភូមិសាស្រ្តធំទូលាយ និងមានឧបសគ្គដោយសារនៅតំបន់ភ្នំ ម្ល៉ោះហើយស្រុកទ្រីតូងបានរដ្ឋវិនិយោគទុនបំពាក់បរិក្ខារដើម្បីធានាឃុំ ទីប្រជុំជន១០០% កសាងបាននូវកម្មវិធីផ្សាយសំឡេងនៅភូមិភាគ។ ផ្តើមពីនោះ ឆ្លើយតបទៅនឹងតម្រូវការព័ត៌ មានកម្សាន្តនិងអនុវត្តបានល្អនូវតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំ ណាចនៅភូមិភាគជាមួយនឹងប្រជាជន។
លោកគ្រូចៅមុនីសុខា នាយកសាលាជនជាតិអន្តេវាសិកមធ្យមសិក្សាមូលដ្ឋានស្រុកទ្រីតូង ខេត្តអាងយ៉ាង គឺជាអ្នកតាមដានកម្មវិធីផ្សាយសំឡេងនៅភូមិភាគជាប្រចាំ បញ្ជាក់ឲ្យដឹង៖ អាស្រ័យផ្លាស់ថ្មីដើម្បីបង្កើនការចាប់អារម្មណ៍ ម៉្លោះហើយកម្មវិធីរបស់ស្ថានីយតែងមានភាពទាក់ទាញអ្នកស្តាប់។ ជនរួមជាតិខ្មែរចូលចិត្តស្តាប់សិល្បៈ ម្ល៉ោះហើយស្ថា នីយបានផ្គួបបញ្ចូលកម្មវិធីសិល្បៈទៅក្នុងខ្លឹមសារផ្សព្វផ្សាយ។ ប្រភេទព័ត៌មាន បទពណ៌នាផ្សាយសំឡេងនិទានប្រវត្តិអ៊ំហូ បទចម្រៀងតាមសំណូមពរ។ល។ បានក្លាយជាចំណីអារម្មណ៍របស់ជនរួមជាតិខ្មែរ។
ជាមួយនឹងទឹកចិត្តស្រឡាញ់របរ អ្នកសារព័ត៌មានរបស់ស្ថានីយផ្សាយសំឡេងទ្រីតូង នឹងបន្តការពង្រីកនូវសមិទ្ធិផលដែលសម្រេចបាន។ អនុប្រធានស្ថានីយ ឌោឡេអាញ់ត្វឹង ឲ្យដឹងបន្ថែម៖ "ក្តីរីករាយផ្តើមពីការឆ្លើយតបទៅនឹងតម្រូវការព័ត៌មានដល់ជនរួមជាតិខ្មែរ បានជួយឲ្យយើងខ្ញុំមានសេចក្តីត្រេកអរនិងប្តេជ្ញាកសាងកម្មវិធីផ្សាយសំឡេងពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាព និងមានភាពទាក់ទាញអារម្មណ៍ "៕
ថាញ់ផុង-វិមាន