06/05/2014 - 09:14

អ្នករក្សាមត៌កចម្រៀងចាប៉ី

​ ថ្វី​បើ​ឈាន​ចូល​អា​យុ​៨១​ឆ្នាំ​ក្តី​ ប៉ុន្តែ​សិប្ប​ករ​លី​សេម​ នៅ​ភូមិ​ចុង​​ចាក​ ឃុំ​លីវ​ទូ​ ស្រុក​ត្រឹង​ឌេ​ ខេត្ត​សុក​ត្រាំង​ នៅ​តែ​មាន​ទឹក​ដម​ សំ​នៀង​ពី​រោះ​ អម​ដោយ​សម្លេង​ចា​ប៉ី​ដង​វែង​ដ៏​រណ្តំ​។ ក្នុង​ការ​ចូល​​រួម​ប្រ​ឡង​ក្នុង​ពិ​ធី​ស​មោ​សរ​ចម្រៀង​ប្រ​ជា​ប្រិយ​វៀត​ណាម​​ថ្នាក់​តំ​បន់​និង​ទូ​ទាំង​ប្រ​ទេស​ឆ្នាំ​២០១៣​ លោក​លី​សេម​ មាន​កិត្តិ​យស​ ទ​ទួល​បាន​រង្វាន់​ឆ្នើម​ជា​មួយ​នឹង​បទ​ចម្រៀង​ មាន​ចំ​ណង​ជើង​ថា​ ​ ​" ​បំ​ពេរ​"​។​ល​។


សិ​ប្ប​ករ​លី​សេម​នឹង​កូន​ប្រុស​កំ​ពុង​ប្រ​គំ​ភ្លេង​

ទោះ​បី​វ័យ​កាន់​តែ​ចាស់​ក៏​ពិត​មែន​ ប៉ុន្តែ​សិប្ប​ករ​លី​សេម​នៅ​តែ​មាន​សុខ​ ភាព​មាំ​មួន​និង​ស្មារតី​ចង​ចាំ​ល្អ​ណាស់​។ ពេល​ឮ​លោក​លី​សេម​ទ​ទួល​​បាន​រង្វាន់​ឆ្នើម​ នាំ​មក​នូវ​កិត្តិ​យស​ជូន​ភូមិ​ចុង​ចាក​ទាំង​មូល​ យើង​ខ្ញុំ​មាន​ការ​កោត​សរ​សើរ​គាត់​យ៉ាង​ខ្លាំង​។ លោក​លី​សេម​មាន​ប្រ​សាសន៍​៖​​"​  ចា​​ប៉ី​ដង​វែង​នេះ​បាន​រក្សា​ជា​បន្ត​៣​ជំ​នាន់​មក​ហើយ​  មិន​ដឹង​ចា​ប៉ី​ធ្វើ​អំ​ពី​ឈើ​អ្វី​ បាន​ជា​រឹង​មាំ​ហើយ​ដេញ​ឮ​សូរ​ពី​រោះ​យ៉ាង​ហ្នឹង​។ ព្រោះ​ហេតុ​​ដូច្នោះ​ បាន​ជា​ក្រោយ​ពី​ពេល​ដើរ​ទៅ​ណា​មក​ណា​ហត់​នឿយ​ ខ្ញុំ​តែង​តែ​ចាប់​ចា​ប៉ី​ឡើង​ដេញ​បណ្តើរ​ ច្រៀង​បណ្តើរ​មួយ​សន្ទុះ​ ការ​ហត់​នឿយ​ ទាំង​អំ​បាល​ម៉ាន​ហាក់​ដូច​ជា​រ​សាយ​បាត់​ទៅ​អស់​"​។

​តាម​ការ​រ៉ាយ​រ៉ាប់​របស់​សិប្ប​ករ​លី​សេម​ ឪ​ពុក​គាត់​ក៏​ជា​អ្នក​ចម្រៀង​ចា​ប៉ី​ដ៏​ល្បី​នៅ​តំ​បន់​លីវ​ទូ ផង​ដែរ​ ព្រោះ​ហេតុ​នោះ​បាន​ជា​កាល​ពី​នៅ​វ័យ​ កុ​មារ​លោក​លី​សេម​ត្រូវ​បាន​ឪ​ពុក​បង្ហាត់​ឲ្យ​ចេះ​ចម្រៀង​ចា​ប៉ី​។ កាល​អា​យុ​១៦​ឆ្នាំ​ លោ​ក​លី​សេម​ បាន​ក្លាយ​ជា​អ្នក​ចម្រៀង​ចា​ប៉ី​ដ៏​ចំ​ណាន់​នៅ​ភូមិ​ស្រុក​នេះ​។ មិន​ត្រឹម​តែ​ចេះ​ចម្រៀង​ចា​ប៉ី​ប៉ុណ្ណោះ​ទេ​ លោក​លី​សេម​នៅ ​ទាំង​ចេះ​លេង​ឧបករណ៍​ភ្លេង​ផ្សេង​ៗ​ជា​ច្រើន​។ ពេល​ឪ​ពុក​ស្លាប់​ទៅ​ លោក​លី​សេម​ បាន​ស្នង​ឪ​ពុក​ធ្វើ​ជា​ប្រ​ធាន​ក្រុម​តន្រ្តី​នៅ​ភូមិ​ចុង​ចាក​  ចេញ​ទៅ​សម្តែង​បម្រើ​មា​មីង​សឹង​គ្រប់​ទិស​ទី​។ លោក​លី​សេម​នឹក​ឃើញ​ឡើង​វិញ​៖​" កាល​ពី​ខ្ញុំ​នៅ​ធ្វើ​ជា​ប្រ​ធាន​ក្រុម​តន្រ្តី​ ផ្ទះ​ខ្ញុំ​ដ​រ៉ាប​ណា​ក៏​ជា​ កន្លែង​ប្រ​មូល​ផ្តុំ​តន្រ្តី​ករ​ដ៏​ល្បី​ៗ​ជា​ច្រើន​នៅ​ក្នុង​ភូមិ​ស្រុក​។ ឆ្នាំ​១៩៧៧​ ពេល​មាន​គ្រប់​ដៃ​ភ្លេង​និង​អ្នក​សំ​ដែង​ហើយ​ ខ្ញុំ​បាន​ជំ​ហរ​បង្កើត​ក្រុម​ សិល្បៈ​ម​ហា​ជន​ខ្មែរ​មាន​ឈ្មោះ​ថា​" ព្រែក​ចាក​កណ្តាល​" រួម​មាន​សមា ​ជិក​៧៥​រូប​ អា​ស្រ័យ​ខ្ញុំ​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ តែង​តែ​ទៅ​សំ​ដែង​បម្រើ​ការ​ជូន​ មា​មីង​សឹង​គ្រប់​ទិស​ទី​ក្នុ​ង​ខេត្ត​។ ពេល​រដូ​វប្រាំង​ក្រុម​សិល្បៈ​យើង​ខ្ញុំ​ ចេញ​ទៅ​សម្តែង​ ចំ​ណែក​រដូវ​វស្សា​  ក្រោយ​ទំ​នេរ​ពី​ពល​កម្ម​យើង​ខ្ញុំ​ក៏​រួម​គ្នា​ហាត់​សិល្បៈ​។​ ទាំង​នោះ​គឺ​ជា​អនុ​ស្សាវ​រីយ៍​ដ៏​រីក​រាយ​បំ​ផុត​ កាល​ពី​ខ្ញុំ​ នៅ​ក្មេង​វ័យ​"។ ក្តី​រីក​រាយ​នោះ​ មិន​យូរ​ប៉ុន្មាន​ផង​ គឺ​ដល់​ឆ្នាំ​១៩៨២​ក្រុម​ សិល្បៈ​របស់​លោក​លី​សេម​រង​ការ​រំ​សាយ​ ត្បិត​អី​ជីវ​ភាព​គ្រួ​សារ​របស់​ស​មា​ជិក​ទាំង​ឡាយ​ជួប​ការ​លំ​បា​ក​ អ្នក​ណា​ក៏​ដោយ​តែង​តែ​ខំ​គិត​គូរ​ជីវ​ភាព​គ្រួ​សារ​រៀង​ៗ​ខ្លួន​។


​ថ្វី​បើ​ក្រុម​សិល្បៈ​គ្មាន​នៅ​ទៀត​ក្តី​ ប៉ុន្តែ​ចាប់​តាំង​ពី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ ​ឧបករណ៍​ភ្លេង​ផ្សេងៗ​ ជា​ពិ​សេស​ចា​ប៉ី​ដង​វែង​ត្រូវ​បាន​លោក​លី​សេម​ ថែ​រក្សា​​ហ្មត់​ចត់​ជា​និច្ច​។ លោក​លី​សេម​ ឲ្យ​ដឹង​បន្ថែម​៖​" ចំ​ពោះ​ឧបករណ៍​ តន្រ្តី​ប្រ​ពៃ​ណី​ គឺ​ងាយ​ប្រ​គំ​ចំ​ណែក​ចម្រៀង​ចា​ប៉ី​វិញ​ ទើប​ជា​ការ​លំ​បាក​ ។ ត្បិត​អី​ចា​ប៉ី​ដង​វែង​មាន​ខ្សែ​ត្រឹ​​ម​តែ​ពីរ​ប៉ុណ្ណោះ​ ច្រៀង​បណ្តើរ​ដេញ​បណ្តើរ​។ អ្នក​ចម្រៀង​ចា​ប៉ី​ទាម​ទារ​ត្រូវ​ចេះ​មេ​កំ​ណាព្យ​ឲ្យ​បាន​ច្រើន​ ដើម្បី​ច្រៀង​ទៅ​ចាប់​ចុង​ចួន​ បើ​មិន​ដូច្នោះ​ទេ​ មិន​អាច​ច្រៀង​ចា​ប៉ី​បាន​ឡើង​។ ជា​ពិ​សេស​ អ្នក​ចេះ​ចម្រៀង​ចា​ប៉ី​ត្រូវ​មាន​ការ​យល់​ដឹង​អំ​ពី​សង្គម​ ឲ្យ​បាន​ទូ​លំ​ទូ​លាយ​ទើប​បាន​។ សព្វ​ថ្ងៃ​ ចម្រៀង​ចា​ប៉ី​ភាគ​ច្រើន​មិន​សូវ​ ឃើញ​សម្តែង​ក្នុង​ពិ​ធី​ម​ហោ​ស្រព​ទេ​ ហើយ​ក្មេង​ៗ​ជំ​នាន់​ក្រោយ​ភាគ​ ច្រើន​គ្មាន​នរ​ណា​ចេះ​ចម្រៀង​ចា​ប៉ី​នេះ​ដែរ​ ម្ល៉ោះ​ហើយ​ខ្ញុំ​បារម្ភ​ថា​ទម្រង់​ សិល្បៈ​នេះ​ត​ទៅ​អ​នា​គត​ច្បាស់​ជា​រង​ការ​សាប​រលាប​ជា​ពុំ​ខាន​ "។  ការ​ព្រួយ​បារម្ភ​របស់​លោក​លី​សេម​ អំ​ពី​ការ​បាត់​បង់​ចម្រៀង​ចា​ប៉ី​ គឺ​មិន​ខុស​ទេ​។ ត្បិត​អី​សព្វ​ថ្ងៃ​នេះ​ នៅ​ខេត្ត​សុក​ត្រាំង​កម្រ​មាន​អ្នក​ចេះ​ចម្រៀង​ចា​ប៉ី​ ជំ​នាញ​ដូច​ជា​រូប​លោក​លី​សេម​នេះ​ណាស់​។ សិល្ប​ករ​ឡឹម​​វិញ​ភឿង​ អនុ​ប្រ​ធាន​មន្ទីរ​វប្ប​ធម៌​កី​ឡា​និង​ទេស​ចរ​ ឲ្យ​ដឹង​៖​សព្វ​ថ្ងៃ​នេះ​ នៅ​តំ​បន់​​ណាម​បូ​អ្នក​ចេះ​ចម្រៀង​ចា​ប៉ី​ គឺ​តិច​តួច​ណាស់​ ចំ​ពោះ​ក្មេង​ៗ​ជំ​នាន់​ ក្រោយ​ក៏​តិច​មាន​អ្នក​ណា​ចេះ​។

​សិប្ប​ករ​លី​សេម​សំ​ណេះ​សំ​ណាល​៖​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​មាន​អ្នក​ស្នង​បន្ត​គឺ ​កូន​ប្រុស​ខ្ញុំ​លី​សម្បត្តិ​។ ដល់​បុណ្យ​អក​អំ​បុក​ឆ្នាំ​នេះ​ ខ្ញុំ​នឹង​ឲ្យ​កូន​ខ្ញុំ​ទៅ​ចុះ​ឈ្មោះ​ចូល​រួម​ប្រ​ឡង​សិល្បៈ​ថ្នាក់​ខេត្ត​។ ខ្ញុំ​សង្ឃឹម​ថា​ ឆ្លង​រយៈ​ការ​ប្រ​ឡង​ គណៈ​កម្ម​ការ​រៀប​ចំ​នឹង​រក្សា​ទុក​នូវ​ថាស់​សេ​ឌី​សម្រាប់​ក្មេង​ជំ​នាន់​ក្រោយ​មើល​និង​កត់​ចំ​ណាំ​អំ​ពី​ចម្រៀង​ចា​ប៉ី​។  ឆ្លង​តាម​រយៈ​នោះ​ ដើម្បី​ ជំ​រុញ​ទឹក​ចិត្ត​ស្នេ​ហា​សិល្បៈ​ប​វេ​ណី​របស់​ជំ​នាន់​ក្រោយ​ រួម​គ្នា​ថែ​រក្សា​នូវ​ ទម្រង់​សិល្បៈ​ចម្រៀង​ចា​ប៉ី​ដែល​ជា​កេរ​មត៌​កវ​ប្ប​ធម៌​​ដ៏​ពិ​សេស​របស់​ជន​ជាតិ​ខ្មែរ​"​៕​

លី​​ធាន​-សេ​រី​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លី​សេម