10/03/2014 - 16:41

វត្តអារាមនិងកន្លែងទស្សនាកម្សាន្តជាច្រើនទាក់ទាញ ភ្ញៀវទេសចរ

ប៉ុន្មាន​ថ្ងៃ​ជិត​ៗ​នេះ នៅ​តាម​វត្ត​អា​រាម​នា​នា​នៅ​ខេត្ត​សុក​ត្រាំង​ដូចៈ វត្ត​ផឹក​ហុក វត្ត​ម​ហាទ​ប់ វត្ត​ប៊ឹវ​សើង (ដឹក​ស៊ែក​) វត្ត​ស្រឡូ​ង វត្ត​ភឿក​ងីម​។ល។ មាន​ភ្ញៀវ​ទេស​ចរ​ចូល​វត្ត​ធ្វើ​សក្ការ​បូ​ជា  បួង​សួង​សូម​សេចក្តី​សុខ​ចម្រើន​យ៉ាង​កុះ​ករ​។ បង​ត្រឹង​វុាំង​​អាញ់ ជា​ភ្ញៀវ​ទេស​ចរ​មក​ពី​ខេត្ត​ឡុង អាង​ឲ្យ​ដឹងៈ​ ឆ្នាំ​នេះ​គ្រួ​សារ​បង​ជ្រើស​​ខេត្ត​​សុក​ត្រាំង​ ជា​កន្លែង​ទេស​ចរណ៍ និង​សូម​​លាភ​ដើម​ឆ្នាំ ពី​ព្រោះ​នេះ​ជា​ភូមិ​សាស្រ្ត​ល្បី​ឈ្មោះ​ដោយ​មាន​វត្ត​កិញ ខ្មែរ ចិន ជា​ច្រើន​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​។ មក​កាន់​ទី​នេះ​ បាន​ទស្ស​នា​វត្ត​អា​រាម​ល្បី​ឈ្មោះ​ក្នុង​ខេត្ត​ផង​ និង​បួង​សួង​សូម​សេច​ក្តី​សុខ​ចម្រើន​រក​ស៊ី​មាន​បាន​ផង​។

  ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មក​ទស្ស​នា​វត្ត​ស្រ​ឡូង

ក្រោយ​ពី​ជាង​មួយ​ឆ្នាំ​ជួស​ជុល​វិ​មាន​កុង​តឺ​បាក​លីវ បាន​សម្រេ​ចរួច​រាល់ និង​បើក​ឲ្យ​ប្រើ​ប្រាស់​បម្រើ​ភ្ញៀវ​ទេស​ចរ​។ យោង​តាម​វិ​និ​យោគិ​ន​-លោក​តូ​ហ្វីផុ​ង ប្រ​ធាន​ក្រុម​ប្រឹក្សា​អភិ​បាល​ក្រុម​ហ៊ុន​​កឹម​ក្វៀង​ ឲ្យ​ដឹងៈ​ ក្រុម​ហ៊ុ​របស់​លោក​បាន​វិ​និ​យោគទុន​ជិត​១០​០​ពាន់​លាន​ដុង ដើម្បី​ជួស​ជុល​និង​ធ្វើ​ស​មុច្ច័យ​វត្ថុ​តាងសំ​​ខាន់​ៗ​ចំ​នួន​៤០​មុខ ដែល​ជា​កម្ម​សិទ្ធិ​របស់​កុង​តឺ បាក​លីវ​ដើម្បី​ដាក់​តាំង​ក្នុង​មណ្ឌល​វិ​មាន​សម្រាប់​បម្រើ​ភ្ញៀវ​ទេស​ចរ​ទស្ស​នា។ តាម​ការ​គ្រោង​ទុក​ក្រុម​ហ៊ុន​នឹង​វិ​និ​យោគ​ទុន​បន្ថែម​ប្រ​មាណ​៤០០​ពាន់​លាន​ដុង​ទៀត ដើម្បី​បើក​ទូ​លាយ​មណ្ឌល​វិ​មាន​កុង​តឺ​បាក​លីវ​មាន ដូចៈ កសាង​បន្ថែម​សណ្ឋា​គារ  អ​គារ​សម្រាក​បំប៉​ន​សុខ​ភាព​សម្រេច​ខ្នាត​ផ្កាយ​៥​ដោយ​មាន​បន្ទប់​ជាង​២៥០​បន្ទប់ ព្រម​ជា​មួយ​នឹង​សំ​ណង់​រាយ​រង​សម្រាប់​កម្សាន្ត​ផ្សេង​ៗ​។  

វិ​មាន​កុង​តឺបាក​លីវ​ ក​សាង​ឆ្នាំ​១៩១៩ រៀប​ចំ​ប្លង់​ដោយ​វិ​ស្វក​រ​ជន​ជាតិ​​បា​រាំង​ម្នាក់​។ ទព្វ​សម្ភារៈ ក​សាង​វិ​មាន​នេះ ត្រូវ​បាន​វិ​ស្វ​ករ​ជន​ជាតិ​បា​រាំង ជ្រើស​និង​ទិញ​មក​ពី​ប្រ​ទេស​បា​រាំង​ទាំង​ស្រុង​។ វិ​មាន​បាន​កសាង​តាម​រច​នា​បទ​បស្ចឹម​ប្រ​ទេស​នា​ដើម​សត​វត្សរ៍​ទី​១៩ រួម​ផ្សំ​ជា​មួយ​នឹង​តម្រា​ហុង​ស៊ុយ​នៃ​បូ​ព៌ា​ប្រ​ទេស​រួម​មាន​ជាន់​ផ្ទាល់​ដី​និង​ជាន់​ទី​១ មាន​បន្ទប់​ចំ​នួន​៤ បន្ទប់​និង​បន្ទប់​ទទួល​ភ្ញៀវ​ធំ​៤​បន្ទប់​។ មន្ទីរ​វប្ប​ធម៌​-​កីឡា​និង​ទេស​ចរណ៍ ខេត្ត​បាក​លីវ បាន​រៀប​ចំ​សំ​ណុំ​លិ​ខិត​ស្នើ​ទទួល​ស្គាល់​មណ្ឌល​វិ​មាន​នេះ ជា​កន្លែង​ទេស​ចរណ៍​របស់​វាល​រាប​ទន្លេ​គឺវ​ឡុង។

​យោង​តាម​មន្ទីរ​វប្ប​ធម៌-​កី​ឡានិ​ង​ទេស​ចរណ៍​ខេត្ត​កាម៉ា​វ ឲ្យ​ដឹង​ បុណ្យ​ចូល​ឆ្នាំ​តេត​កន្លង​ហើយ មាន​ភ្ញៀវ​ទេស​ចរ​ជាង​៥០.០០០​លើក​នាក់​មក​ទស្សនា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ជាតិ ហង​ដា​បាក​នៅ​ឃុំ​ខាញ់​ប៊ិញ​តី ស្រុក​ត្រឹង​វុា​ំ​ង​ថើយ ខេត្ត​កា​ម៉ាវ​។ ហង​ដា​បាក​មាន​ទំ​ហំ​ផ្ទៃ​ជាង​៦,៤ ហិក​តា​ដោយ​មាន​កោះ​តូច​ៗ​ចំ​នួន​៣ គឺ​កោះអ៊ុ​ង​ង៉ោ​កោះ​​ត្រយ​​និង​​កោះ​លើង​ព័ទ្ធ​ជុំ​វិញ​។ ទី​នេះ​គម្លាត​ពី​ដី​គោក​ប្រ​ហែល​៥០០​ម៉ែត្រ​ងាយ​ស្រួល ដល់​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កេរ​ដំណែ​ល​ប្រ​វត្តិ​សាស្រ្ត​និង​គយ​គន់​ទេស ភាព​ធម្ម​ជាតិ​ដ៏​ស្រស់​ស្អាត​ទាំង​ផ្លូវ​គោក​និង​ផ្លូវ​ទឹក​។ ដើម្បី​បម្រើ​ប្រ​ជា​ជន និង​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​ក្រ​សួង​នគ​រ​បាល​បាន​វិ​និ​យោគ​ទុន​ប្រ​មាណ​៥០​ពាន់​លាន​ដុង ក​សាង​ចេតិ​យ ប​ដិ​មា​ការ​ពារ​សន្តិ​សុខ​មាតុ​ភូ​​មិ  បូជ​នី​យដ្ឋាន​លោក​ប្រ​ធាន​ហូជី​មិ​ញ និង​អ​គារ​ប្រ​ពៃ​ណីត​ម្កល់​ដាក់តាំង​រូប​ថត ឯក​សារ​ដោយ​មាន​វត្ថុ​តាំង​ជាង​៥០​០​មុខ ដែល​ស្តែង​ពី​យុទ្ធ​ជ័យ​ដ៏​ល្បី​​ល្បាញ​ក្នុង​ករណី​ពិ​សេស​១២​៕

ហឺវ​តុង​-លី​ធាន​-វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​តូ​ហ្វីផុ​ង