22/02/2016 - 15:05

កើ-ដ ផ្តុំកម្លាំងគិតគូរជីវភាពគ្រួសារជនរួមជាតិខ្មែរក្រីក្រ

ស្រុក​​កើ-​ដ ក្រុង​កឹងធើ​​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ទាន់​ពេល​នូវ​គោល​ការណ៍ គោលន​យោ​បាយរបស់បក្ស និង​រដ្ឋ ពិសេស​គឺសេចក្តី​សម្រេច​លេខ​២៩​/២០១៣ របស់​នាយក​រដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​ការ​ជំ​នួយ​ដី​លំ​នៅ​ឋាន ដីផ​លិត​កម្ម ទុន​អភិ​វឌ្ឍសេ​ដ្ឋ​កិច្ច​ចំ​ពោះ​ជន​រួម​ជាតិភា​គតិចធ្វើឲ្យ សេដ្ឋ​កិច្ច​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់តែ​រីក​ចម្រើន​ ។

បង​ប្អូន​នា​រី​ខែ្មរ​នៅ​ទីប្រជំ​ុជ​ន​កេី​-ដ រៀន​របរ​ត្បាញ់ត្រកៀត​បោ៉ង។

បងលី​សាង នៅ​ភូមិ​ថើយ​ហ្វា​B ទីប្រ​ជុំ​ជន​កើ-ដ ឲ្យ​ដឹង​៖ "គ្រួ​សារ​ខ្ញុំ​ក្រ​ណាស់ ប្រពន្ធ​ខ្ញុំ​ស្លាប់​ចោល​កូន​ទាំ​ង​បី​។ ចាក​ចេញ​ពី​ស្រុក​កំណើត​សុក​ត្រាំង ខ្ញុំ​មក​ទីនេះ​រស់​នៅ​ដោយ​របរ​ស៊ី​ឈ្នួល ស្នាក់​អា​ស្រ័យ​លើ​ដី​អ្នក​ដ​ទៃ។ ដោយបាន​រដ្ឋ​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ឲ្យ​មួយ​ខ្នង និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧទ្ទេស​នាម ចូល​ធ្វើ​កម្ម​ករ​សំ​ណង់​ឲ្យ​ការ​ដ្ឋាន​មួយ​នៅនឹង​ភូមិសាស្រ្ត ទើប​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ដើម្បី​លំ​នឹង​ជីវ​ភាព​គ្រួ​សារ​"។ ទើប​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ទទួល​ស្គាល់​ចាក​ផុត​ពីភាព​ក្រី​ក្រ​ក្នុង​ឆ្នាំ​២០១៥ ទទួល​បដិ​សណ្ឋារៈ​ជាមួយយើង​ខ្ញុំក្នុង​ផ្ទះមួយ​ខ្នងដ៏​សមរ​ម្យ ពូ​លី​វៀង នៅ​ភូមិ​ថើយ​ត្រឿង​A ឃុំ​ថើយ​ស្វឹង ឲ្យ​ដឹង​៖ "ខ្ញុំ​ចូល​រួម​វគ្គ​ផ្ទេរជូ​ន​វិទ្យាសាស្រ្ត បច្ចេក​ទេស​ខាង​ចិញ្ចឹម​ជ្រូក​មេ​បន្ត​ពូជបាន​ឧបត្ថម្ភ​បុល​ទុន​និង​អនុ​វត្ត​ត្រូវតា​ម​បចេ្ចក​ទេស​ខាង​ចិញ្ចឹម​បសុ​សត្វ  ដូច្នោះ​កូនជ្រូកល្បាស់​ណាក៏​​ធំ​ធាត់​ល្អ។ ជា​មួយ​នឹង​ជ្រូក​មេ​២ក្បាល​និង​ជ្រូក​សាច់​រាប់​សិប​ក្បាលមួយឆ្នាំ​ៗ គ្រួសា​ខ្ញុំក៏រក​បានប្រាក់​ចំណូល​ពី​៣០ -៤០​លានដុ​ង​" ។ មក​ទល់នឹង​បច្ចុប្បន្ន ស្រុក​កើ​-ដ បានកសាង​សម្រេច​មណ្ឌល​តាំង​ទីលំ​នៅជន​ជាតិ​ភាគ​តិច​និង​ពិនិត្យ​ឲ្យ​ចូល​នៅ​បាន​៨៧​គ្រួសារ ក្នុងចំណោម​នេះ​បាន​សង់​ផ្ទះមហាសាម​គ្គីជូន​៣៦​គ្រួសារ។  ក្នុងឆ្នំា២០​១៥ មាន​ពល​ករ​៤៤​១រូ​ប បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​របរ​មាន​ការ​ងារ​ធ្វើ​លំ​នឹង មាន​គ្រួសារ​១៣២​បាន​បុល​ទុន ចិញ្ចឹម​សត្វ ផលិត​កម្ម​ជាមួ​យ​ទឹក​ប្រាក់​ជាង​៨៣៧​លាន​ដុង​។ល។ និង​គ្រួសារ​១០០​%​មាន​អគ្គិស​នី​ប្រើ​ប្រាស់ គ្រួ​សារ​មាន​ទឹក​ស្អាតប្រើ​ប្រាស់​៨៥​% មាន​ឃុំទី​ប្រ​ជុំ​ជន​១០​/១០​មាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ទាំង​១០០% មាន​មធ្យោ​បាយស្តាប់​មើល​។ល។

លោក​ង្វៀន​ហ្វាង​ហាយ អនុ​ប្រ​ធា​ន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​កើ ដ ឲ្យដឹងៈ​" ក្នុង​ឆ្នំា​២០១៦ ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​កើ ដ បាន​សហ​ការ​ជា​មួយ​នឹង​គណៈ ផ្នែក អង្គ​ការ​មហា​ជន​ស្រុក​អនុវត្ត​បាន​ល្អនូវ​គោ​ល​ន​យោ​បាយ​ជន​ជាតិរបស់បក្ស​និង​រដ្ឋ​កសាង​ផែន​ការ និង​ផ្សព្វ​ផ្សាយ​ទាន់​ពេល​នូវគោល​នយោ​បាយ​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន ជា​ពិ​សេស គឺសេចក្តី​សម្រេច​លេខ​២៩ សេច​ក្តី​សម្រេច​លេខ​១០២ និង​សេចក្តី​សម្រេច​លេខ​៥៤រ​បស់​នា​យករ​ដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​។ល។ ទន្ទឹម​នឹង​នោះ បាន​បើក​ថ្នាក់​បង្រៀន​របរ​ជា​ច្រើន​ថ្នាក់ ពិ​សេស​គឺ​ថ្នាក់​កាត់​ដេរ​និង​ឧទ្ទេស​នាម​ពល​ករ-ការិ​នី​ចូល​កាត់​ដេរ​នៅ​ក្រុម​ហ៊ុន​កាត់​ដេរ​ Vinatex ស្រុក​វិញ​ថាញ់​ដើម្បីជួយ​ជន​រួម​ជាតិមាន​ការ​ងារ​ធ្វើលំ​នឹង​"៕

កុសលៈ​ សុផល

ចែករំលែកអត្ថបទ