23/11/2026 - 22:08

ពុទ្រា​ផ្អែម​ត្រ​ជាក់​ ជីវ​ភាព​កសិ​ករ​កាន់​តែ​ធូរ​ធារ​ 

ដោយ​ហ៊ាន​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​ផលិត​ និង​អនុ​វត្ត​ទម្រង់​ដាំ​ពុទ្រា​ក្នុង​រោង​សំ​ណាញ់​ គ្រួ​សារ​អ្នក​មីង​ គឹម​ ធី​សាខា​ តំ​បន់​ផ្នោពោន​ សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ​ បាន​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​លើ​ផ្ទៃ​ដី​ដាំ​ដុះ​របស់​គ្រួ​សារ​។ មិន​ត្រឹម​តែ​បង្ការ​បាន​សត្វ​ល្អិត​និង​ជំងឺ​ និង​បន្ថយ​ការ​ផលិត​ប៉ុណ្ណោះ​ទេ​ ទម្រង់​ថែម​ទាំង​ផ្តល់​ផ្លែ​ដែល​មាន​គុណ​ភាព​ នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​បង្គួរ​ បើក​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ទៅ​ អនាគត​ជូន​កសិ​ករ​ភូមិ​ភាគ​។

មក​ទស្សនា​ចម្ការ​ពុទ្រា​ទំ​ហំ​ ៣ កុង​ របស់​គ្រួ​សារ​អ្នក​មីង​ គឹម​ធី​សាខា​ អាច​កត់​សម្គាល់​ឃើញ​ដើម​ពុទ្រា​លូត​លាស់​ល្អ​ ផ្លែ​ដាប​មែក​ ដោយ​បាន​ថែ​ទាំ​នៅ​ក្នុង​ប្រ​ព័ន្ធ​រោង​សំ​ណាញ់​។ ផ្លែ​ពុទ្រា​មូល​ក្លំ​ ស្រួយ​ ផ្អែម​ គឺ​ជា​សមិទ្ធ​ផល​ក្រោយ​ពី​គ្រួ​សារ​អ្នក​មីង​ខិត​ខំ​ព្យា​យាម​ ហ៊ាន​វិនិយោគ​ និង​អនុ​វត្ត​វិធី​សាស្ត្រ​ដាំ​ដុះ​ថ្មី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ បច្ចុប្បន្ន​ ចម្ការ​ពុទ្រា​កំ​ពុង​ឈាន​ចូល​ដំ​ណាក់​កាល​ប្រ​មូល​ផល​ នាំ​មក​នូវ​ក្តី​រីក​រាយ​ និង​ប្រ​ភព​ចំ​ណូល​គួរ​ឱ្យ​កត់​សម្គាល់​ជូន​គ្រួ​សារ​។ អ្នក​មីង​ ខា បាន​ចែក​រំលែក​៖ “នៅ​ឆ្នាំ​ ២០២០ ដោយ​ឃើញ​សក្តា​នុពល​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ពី​ដំ​ណាំ​ពុទ្រា​ គ្រួ​សារ​បាន​សម្រេច​ចិត្ត​វិនិយោគ​ដាំ​លើ​ផ្ទៃ​ដី​ ៣ កុង​ តាម​ទម្រង់​រោង​សំ​ណាញ់​។ ក្រោយ​ពី​ថែ​ទាំ​ប្រ​មា​ណ​ ៣ ឆ្នាំ​ ចម្ការ​ពុទ្រា​ចាប់​ផ្តើម​ផ្តល់​ផល​។ ដោយ​សារ​អនុ​វត្ត​វិធី​សាស្ត្រ​ដាំ​ដុះ​សម​ស្រប​ ដើម​លូត​លាស់​ និង​អភិវឌ្ឍ​ល្អ​ គុណ​ភាព​ផ្លែ​បាន​កើន​ឡើង​ រួម​ចំ​ណែក​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​”។

ថ្នាក់​ដឹក​នាំ​សង្កាត់​ចុះ​ពិ​និត្យ​មើល​ទម្រង់​ដាំ​ពុទ្រា​ក្នុង​រោង​សំ​ណាញ់​របស់​អ្នក​មីង​ គឹម​ធី​សាខា​។

 បច្ចុប្បន្ន​ ចម្ការ​ពុទ្រា​របស់​គ្រួ​សារ​អ្នក​មីង​ ខា កំ​ពុង​ផ្តល់​ផល​ជា​ប្រ​ចាំ​ រៀង​រាល់​ ២ ថ្ងៃ​ គ្រួ​សា​របេះ​ផ្លែ​បាន​ពី​ ៨០ ដល់​ ១០០ គី​ឡូ​ក្រាម​ ជា​មួយ​តម្លៃ​ឡើង​ចុះ​ពី​ ៣៨.០០០ ដល់​ ៥០.០០០ ដុង​/គី​ឡូ​ក្រាម​ ប្រ​មូល​ផល​ម្តង​ៗនាំ​មក​ចំ​ណូល​ប្រ​មា​ណ​ពី​ ៣ ដល់​ ៥ លាន​ដុង​។ ដោយ​សារ​បន្ថយ​ថ្លៃ​ដើម​ផលិត​ ប្រាក់​ចំ​ណេញ​សម្រេច​ប្រ​មា​ណ​ ៧០% នៃ​ចំ​ណូល​។ ហេ​តុ​ដែល​នាំ​ឱ្យ​អ្នក​មីង​ ខា ពេញ​ចិត្ត​មិន​ត្រឹម​តែ​ទិន្ន​ផល​ តម្លៃ​លក់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ប្រ​សិទ្ធ​ភាព​យូរ​អង្វែង​នៃ​ទម្រង់​ទៀត​ផង​។ តាម​អ្នក​មីង​ ខា ប្រ​សិន​បើ​ដាំ​តាម​វិធី​សាស្ត្រ​ប្រ​ពៃ​ណី​គឺ​ងាយ​រង​ផល​ប៉ះ​ពាល់​ពី​សត្វ​ល្អិត​និង​ជំងឺ​ ធ្វើ​ឱ្យ​កើន​ថ្លៃ​ដើម​ថែ​ទាំ​ ចំ​ណែក​ការ​ដាំ​ក្នុង​រោង​សំ​ណាញ់​ជួយ​ឱ្យ​អ្នក​ដាំ​ម្ចាស់​ការ​ជាង​ក្នុង​ការ​ការ​ពារ​ដើម​។ ទោះ​បី​វិនិយោគ​ដំ​បូង​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​អត្ថ​ប្រ​យោជន៍​ដែល​នាំ​មក​បង្ហាញ​ថា​ នេះ​ជា​ទិស​ដៅ​ដាំ​ដុះ​សម​ស្រប​ ជួយ​លើក​កម្ពស់​តម្លៃ​សេដ្ឋ​កិច្ច​លើ​ផ្ទៃ​ដី​។

អ្នក​ស្រី​ គឹម​ ធី​សាខា​ កំ​ពុង​ប្រ​មូល​ផល​ពុទ្រា​របស់​គ្រួ​សារ​។

វាយ​តម្លៃ​អំ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​ លោក​ ង្វៀង​ វ៉ាំង​ឌាន ប្រ​ធាន​សមា​គម​កសិ​ករ​សង្កាត់​វិញ​ភឿក យល់​ឃើញ​ថា​ ការ​អនុ​វត្ត​ទម្រង់​ដាំ​ពុទ្រា​ក្នុង​រោង​សំ​ណាញ់​បាន​ជួយ​គ្រួ​សារ​អ្នក​មីង​ គឹម​ធី​សាខា​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត​ បង្កើន​ប្រ​ភព​ចំ​ណូល​។ ជា​ពិ​សេស​ ទម្រង់​នេះ​បង្ហាញ​ពី​អត្ថ​ប្រ​យោជន៍​នៃ​ការ​ហ៊ាន​ផ្លាស់​ប្តូរ​ទម្លាប់​ដាំ​ដុះ​ ប្រើ​ប្រាស់​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត​សំ​ដៅ​បន្ថយ​ការ​ចំ​ណាយ​ និង​លើក​កម្ពស់​គុណ​ភាព​កសិ​ផល​។

ពី​ប្រ​សិទ្ធ​ភាព​ដំ​បូង​ ទម្រង់​ដាំ​ពុទ្រា​ក្នុង​រោង​សំ​ណាញ់​របស់​អ្នក​មីង​ ខា គឺ​ជា​បទ​ពិសោធន៍​ជាក់​ស្តែង​គួរ​ឱ្យ​សមា​ជិក​ និង​កសិ​ករ​ភូមិ​ភាគ​ពិ​ចារ​ណា​ និង​រៀន​សូ​ត្រ​តាម​។ តាម​រយៈ​នោះ​ ជំ​រុញ​ទឹក​ចិត្ត​មា​មីង​ម្ចាស់​ការ​ស្វែង​រក​ទម្រង់​ផលិត​សម​ស្រប​ សន្សឹម​ៗផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ បង្កើន​ប្រាក់​ចំ​ណូល​ និង​ប្រើ​ប្រាស់​ផ្ទៃ​ដី​កសិ​កម្ម​ដោយ​មាន​ប្រ​សិទ្ធ​ភាព​។ ទន្ទឹម​នឹង​នោះ​បង្ហាញ​ថា​ កាល​ណា​កសិ​ករ​ហ៊ាន​ផ្លាស់​ប្តូរ​ផ្នត់គំ​និត​ ជ្រើស​រើ​សទិស​ដៅ​ផលិត​សម​ស្រប​ ដី​ធ្លី​នឹង​ត្រូវ​បាន​ទាញ​យក​ផល​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​។ ទម្រង់​នេះ​ អាច​រួម​ចំ​ណែ​កកែ​លម្អ​ជីវ​ភាព​គ្រួ​សារ​ផង​ និង​បើក​ទិស​ដៅ​អនាគត​អភិវឌ្ឍ​កសិ​កម្ម​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ និង​ចីរ​ភាព​ ជួយ​កសិ​ករ​ឈាន​ឡើង​ធ្វើ​មាន​លើ​ស្រុក​កំ​ណើត​របស់​ខ្លួន​ផង​ដែរ​៕

ថា​ញ់វ៉ាង​ - មេ​ងលី​

ចែករំលែកអត្ថបទ