វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

23/11/2026 - 18:24

ក្រុម​ទូក​-ងឃុំ​ប៊ិញភូ​ ឈ្នះ​ជើង​ឯក​ចម្ងាយ​ខ្សែ​ទឹក​ទាំង​ ៣ 

បន្ទាប់​ពី​ការ​ប្រ​កួត​ប្រ​ណាំង​ដ៏​ស្វិតស្វាញ​និង​ពុះ​ពោរ​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​ រសៀល​ថ្ងៃ​ទី​ ២២ ខែ​វិច្ឆិកា ពិ​ធី​ប្រ​ណាំង​ទូក​-ងបើក​ទូ​លាយ​ខេត្ត​វិញ​ឡុង​ ពាន​រង្វាន់​ Bivina ឆ្នាំ​ ២០២៦ បាន​បិទ​បញ្ចប់​នៅ​បរិវេណ​ដង​ព្រែក​ឡា​ងធា​ ឃុំ​ប៊ិញភូ​ ខេត្ត​វិញ​ឡុង​។ ក្រុម​ទូក​-ងឃុំ​ប៊ិញភូ​ បាន​ប្រ​ណាំង​ល្អ​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ ដោយ​ដណ្តើ​មបាន​ជើង​ឯក​ចម្ងាយ​ខ្សែ​ទឹក​ទាំង​៣។

ខ្លឹម​សារ​ប្រ​ណាំង​រួម​មាន​៖ ទូក​-ងផ្នែក​បុរស​អុំ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​ ១.២០០ ម៉ែ​ត្រ​ ទូក​-ងផ្នែក​បុរស​អុំ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​ ១.០០០ ម៉ែ​ត្រ​ និង​ទូក​-ងផ្នែក​បុរស​-នា​រី​ អុំ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​ ១.០០០ ម៉ែ​ត្រ​។ ក្រុម​ទូក​-ងឃុំ​ប៊ិញភូ​ ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ​ ១ ជា​បន្ត​បន្ទាប់​ចំ​ពោះ​ខ្លឹម​សា​រទាំង​៣ បិទ​បញ្ចប់​រដូវ​កាល​ប្រ​ណាំង​ជា​មួយ​នឹង​ស្នា​ដៃ​លេច​ធ្លោ​នៅ​ទី​លាន​ម្ចាស់​ផ្ទះ​។

ការ​អុំ​ប្រ​ណាំង​បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​ទី​ ២១ និង​ទី​ ២២ ខែ​វិច្ឆិកា ប្រ​មូល​ផ្តុំ​ក្រុម​ទូក​-ងចំ​នួន​ ២៣ទូក​ រួម​មាន​ ទូក​-ងផ្នែក​បុរស​ចំ​នួន​ ១៣ទូក​ និង​ក្រុម​ទូក​ផ្នែក​បុរស​-នា​រី​ចំ​នួន​ ១០ ទូក​។ ក្នុង​នោះ​ មាន​ក្រុម​ទូក​-ង ៩​ ទូក​នៅ​ក្នុង​ខេត្ត​វិញ​ឡុង​ និង​ ៤ ក្រុម​ជា​ភ្ញៀវ​អញ្ជើញ​មក​ពី​ខេត្ត​អាង​យ៉ាង​និង​ខេត្ត​កាម៉ាវ​។ ការ​អុំ​ប្រ​ណាំង​បាន​ទាក់​ទាញ​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​និង​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ច្រើន​កុះ​ករ​។

ពិ​ធី​ប្រ​ណាំង​ទូក​-ងស្ថិត​ក្នុង​ខ្សែ​សង្វាក់​សកម្ម​ភាព​អប​អរ​សា​ទរ​ទិវា​វប្ប​ធម៌​វៀត​ណាម​ និង​ពិ​ធី​បុណ្យ​អក​អំ​បុក​ខេត្ត​វិញ​ឡុង​ ឆ្នាំ​២០២៦។ ព្រឹត្តិ​ការណ៍​នេះ​ រួម​ចំ​ណែក​បង្ក​បរិយាកាស​សប្បាយ​រីក​រាយ​ បង្កើន​ការ​ទំ​នាក់​ទំនង​រវាង​ភូមិ​ភាគ​នា​នា​ ទន្ទឹម​នឹង​នោះ​ អភិ​រក្ស​និង​ពង្រីក​លក្ខ​ណៈវប្ប​ធម៌​ កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។

ស៊ើង​ម៉ាល័យ​-មុនី​

ពិ​ធី​ប្រ​ណាំង​ទូក​-ងបើក​ទូ​លាយ​ខេត្ត​វិញ​ឡុង​ ពាន​រង្វាន់​ Bivina ឆ្នាំ​ ២០២៦ រួម​ចំ​ណែក​បង្កើន​ការ​ទំ​នាក់​ទំនង​ សាមគ្គី​រវាង​ភូមិ​ភាគ​នា​នា​និង​សហ​គម​ន៍។

ក្រុម​ទូក​-ងឃុំ​ប៊ិញភូ​ មក​ដល់​គោល​ដៅ​ទទួល​បាន​ជ័យ​ជម្នះ​។

ថ្នាក់​ដឹក​នាំ​ខេត្ត​វិញ​ឡុង​ ជូន​រង្វាន់​លេខ​១ដល់​ក្រុម​ទូក​-ងឃុំ​ប៊ិញភូ​។​

 

ចែករំលែកអត្ថបទ