23/11/2026 - 18:14

អ្នក​រួម​ចំ​ណែក​ "អភិ​រក្ស​ព្រលឹង​" សិល្បៈ​វប្ប​ធម៌​ខ្មែរ​ 

អស់​រយៈ​ពេល​ជាង​កន្លះ​សត​វត្សរ៍​ ដែល​ផ្សារ​ភ្ជាប់​ជីវិត​ជា​មួយ​នឹង​សិល្បៈ​តន្ត្រី​ប្រ​ពៃ​ណី​ខ្មែរ​ លោ​កថា​ច់ធារ​សិរី​ នៅ​ភូមិ​លិច​ក្ដី​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ តែង​យក​ចិត្ត​ទុក​ដាក់​និង​លះ​បង់​កម្លាំង​កាយ​ចិត្ត​ក្នុង​ការស​ម្តែង​ និពន្ធ​បទ​ភ្លេង​និង​បង្រៀន​លេង​ឧប​ករណ៍​តន្ត្រី​ប្រ​ពៃ​ណី​ជន​ជាតិ​។ ដោយ​សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​សិល្បៈ​ លោក​បាន​រួម​ចំ​ណែក​ថែ​រក្សា​បទ​ភ្លេង​ប្រ​ពៃ​ណី​ ព្រម​ទាំង​បន្ត​បណ្តុះ​នូវ​ចំ​ណង់​ចំ​ណូល​ចិត្ត​នេះ​ទៅ​កាន់​យុវ​ជន​ជំ​នាន់​ក្រោយ​។

            លោ​កថា​ច់ធារ​សិរី​ កំ​ពុង​ប្រ​គំ​ឧប​ករណ៍​តន្ត្រី​ប្រ​ពៃ​ណី​ខ្មែរ​។

សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​សិល្បៈ​តន្ត្រី​របស់​លោក​ ថា​ច់ធារ​សិរី​ បាន​ចាប់​ផ្តើម​តាំង​ពី​កុមារ​ភាព​មក​ម្ល៉េះ​។ នៅ​អាយុ​ប្រ​មា​ណ​ ១០ ឆ្នាំ​ ក្នុង​អំ​ឡុង​ពេល​ឃ្វាល​ក្រ​បី​ លោក​បាន​រៀន​ធ្វើ​ខ្លុយ​ដោយ​ខ្លួន​ឯង​និង​ហាត់​ផ្លុំ​ខ្លុយ​។ ដោយ​សង្កេត​ឃើញ​ក្មេង​ប្រុស​រូប​នេះ​មាន​ទេព​កោស​ល្យខាង​តន្ត្រី​ លោក​គ្រូ​ ថា​ច់សឹម​ ដែល​មាន​ចំ​ណេះ​ដឹង​និង​ជំ​នាញ​ខាង​សិល្បៈ​តន្ត្រី​ប្រ​ពៃ​ណី​ ហើយ​នៅ​ក្បែរ​ផ្ទះ​ ក៏​បាន​ណែ​នាំ​លោក​ឱ្យ​រៀន​លេង​ទ្រ​ ឃឹម​ និង​ឧប​ករណ៍​តន្ត្រី​មួយ​ចំ​នួន​ទៀត​។ 

ចាប់​តាំង​ពី​ពេល​នោះ​មក​ លោក​បាន​ចូល​រួម​ក្នុង​ក្រុម​តន្ត្រី​របស់​លោក​គ្រូ​សឹម​ ដើម្បី​សម្តែង​តាម​ពិ​ធី​មង្គល​ការ​ និង​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ នៅ​ឆ្នាំ​ ១៩៧៨ លោក​ក៏​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្រុម​សិល្បៈ​រស្មី​ប្រទីប​ខេត្ត​គឺ​វឡុង​។ ក្នុង​អំ​ឡុង​ពេល​បំ​ពេញ​ការ​ងារ​នៅ​ក្រុម​សិល្បៈ​ លោក​ជា​សិល្បក​រស​ម្តែង​ផង​និង​ទទួល​តួ​នា​ទី​ជា​ប្រ​ធាន​ក្រុម​តន្ត្រី​ផង​ ព្រម​ទាំង​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​សិល្បៈ​ជា​ច្រើន​។ ក្រោយ​ពី​បាន​ផ្សារ​ភ្ជាប់​ជីវិត​ជា​មួយ​ក្រុម​សិល្បៈ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ លោក​ក៏​បាន​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​វិញ​ ហើយ​ប្រ​កប​របរ​ធ្វើ​ស្រែ​ និង​លក់​ដូរ​បន្តិច​បន្តួច​ដើម្បី​លំ​នឹង​ជីវ​ភាព​គ្រួ​សារ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ចំ​ណង់​ចំ​ណូល​ចិត្ត​ចំ​ពោះ​សិល្បៈ​តន្ត្រី​របស់​លោក​នៅ​តែ​ពុះ​ពោរ​ដដែល​ តាម​រយៈ​ការ​ចូល​រួម​សម្ដែង​ក្នុង​កម្ម​វិធី​មហោស្រព​សិល្បៈ​ និង​ការ​បង្រៀន​បន្ត​ដល់​អ្នក​ជំ​នាន់​ក្រោយ​។

ក្រៅ​ពី​ការ​ចូល​រួម​ប្រ​គំ​ លោក​ក៏​បាន​និពន្ធ​បទ​ចម្រៀង​ជា​ភា​សា​ខ្មែរ​ ក្នុង​នោះ​ មាន​បទ​ចម្រៀង​កុមារ​មួយ​ចំ​នួន​សម្រាប់​ទូរ​ទស្សន៍​ VTV5 កឹង​ធើ​ និង​ស្នា​ដៃ​ខ្លះ​ទៀត​បាន​ផ្សាយ​លើ​រលក​ធា​តុ​អា​កាស​របស់​វិទ្យុ​ផ្សាយ​សំឡេង​វៀត​ណាម​ជា​ភា​សា​ខ្មែរ​។ បទ​ចម្រៀង​លេច​ធ្លោ​មួយ​ចំ​នួន​របស់​លោក​មាន​ដូច​ជា​ "អំ​បុក​ស្រី​ដាល​" និង​ "សប្បាយ​ថ្ងៃ​បុណ្យ​អក​អំ​បុក​"។ ជា​មួយ​គ្នា​នេះ​ លោក​ក៏​បាន​ចូល​រួម​ជា​ច្រើន​លើក​ក្នុង​ការ​ប្រឡង​ផ្នែក​ប្រ​គំ​តន្ត្រី​ទោល​និង​ប្រ​គំ​តន្ត្រី​ជា​ក្រុម​ ដោយ​ប្រើ​ឧប​ករណ៍​តន្ត្រី​ជន​ជាតិ​នៅ​ថ្នាក់​ខេត្ត​ តំ​បន់​និង​ទូ​ទាំង​ប្រ​ទេស​ ព្រម​ទាំង​ទទួល​បាន​មេ​ដាយ​ លិខិត​សរ​សើ​រនិង​ប័ណ្ណ​សរសើរ​ជា​ច្រើន​។ លោ​កថា​ច់ធារ​សិរី​ ចែក​រំលែក​៖ "សម្រាប់​ខ្ញុំ​ តន្ត្រី​មិន​ត្រឹម​តែ​ជា​ចំ​ណង់​ចំ​ណូល​ចិត្ត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​មុខ​របរ​សម្រាប់​ចិញ្ចឹម​ជីវិត​ផង​ដែរ​។ ជីវិត​របស់​ខ្ញុំ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សិល្បៈ​តន្ត្រី​។ ខ្ញុំ​មាន​សេច​ក្តី​សោមនស្ស​រីក​រាយ​ និង​មោទ​នភាព​យ៉ាង​ខ្លាំង​ដែល​បាន​ចូល​រួម​សម្តែង​ និង​រៀប​ចំ​កម្ម​វិធី​សិល្បៈ​នៅ​ក្នុង​ការ​ប្រឡង​និង​មហោស្រព​សិល្បៈ​ជា​ច្រើន​"។

ដោយ​មាន​ក្តី​បា​រម្ភ​ចំ​ពោះ​ហា​និភ័យ​នៃ​ការ​បាត់​បង់​សិល្បៈ​ប្រ​ពៃ​ណី​ នៅ​ឆ្នាំ​ ២០២២ លោ​កថា​ច់ធារ​សិរី​ បាន​បង្កើត​ក្លឹប​តន្ត្រី​ប្រ​ពៃ​ណី​មួយ​ដែល​មាន​ឈ្មោះ​ថា​ "ក្រុម​យុវ​ជន​អភិ​រក្ស​សិល្បៈ​តន្ត្រី​"។  រៀង​រាល់​រដូវ​វិស្សម​កាល​  លោក​តែង​រៀប​ចំ​បង្រៀន​លេង​ឧប​ករណ៍​តន្ត្រី​ដោយ​ឥត​គិត​ថ្លៃ​ឱ្យ​ សិស្សា​នុសិស្ស​ចេះ​ផ្លុំ​ខ្លុយ​ លេង​ទ្រ​ ឃឹម​ តា​ខេ​ និង​ឧប​ករណ៍​តន្ត្រី​ផ្សេង​ៗទៀត​នៅ​។ តាម​រយៈ​ម៉ោង​សិក្សា​ទាំង​នេះ​ ក្មួយ​ៗមិន​ត្រឹម​តែ​បាន​ហ្វឹក​ហាត់​ជំ​នាញ​លេង​ឧប​ករណ៍​តន្ត្រី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​កាន់​តែ​ស្រ​ឡាញ់​សិល្បៈ​តន្ត្រី​ និង​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន​ថែម​ទៀត​។

 លោក​ធារ​សិរី​ រៀប​រាប់​ដោយ​ក្តី​បា​រម្ភ​៖ "ខ្ញុំ​មាន​វ័យ​ចំ​ណាស់​ហើយ​ ប្រ​សិន​បើ​មិន​បន្ត​បង្រៀន​ដល់​អ្នក​ជំ​នាន់​ក្រោយ​ទេ​នោះ​ ទម្រង់​សិល្បៈ​មួយ​ចំ​នួន​ ជា​ពិ​សេស​ឧប​ករណ៍​តន្ត្រី​ប្រ​ពៃ​ណី​ ដូច​ជា​ ខ្លុយ​ ទ្រ​ ឃឹម​ តា​ខេ​ និង​វង់​ភ្លេង​ពិ​ណ​ពាទ្យ​អាច​នឹង​ត្រូវ​បាត់​បង់​បន្តិច​ម្តង​ៗ។ ពេល​ឃើញ​ក្មួយ​ៗចូល​ចិត្ត​ ខិត​ខំ​រៀន​សូ​ត្រ​ និង​ចេះ​លេង​ឧប​ករណ៍​តន្ត្រី​បាន​ច្រើន​ប្រ​ភេទ​ ខ្ញុំ​ពិត​ជា​មាន​សេច​ក្តី​សោមនស្ស​រីក​រាយ​ណាស់​"។ បង​ថា​ច់ចម្រុង​ ដែល​ជា​សិស្ស​ម្នាក់​ក្នុង​ចំ​ណោម​សិស្ស​របស់​លោក​ ឱ្យ​ដឹង​៖ "ដោយ​សារ​បាន​រៀន​លេង​ឧប​ករណ៍​តន្ត្រី​ពី​លោក​គ្រូ​ធារ​សិរី​ ខ្ញុំ​បាន​បង្កើត​ក្រុម​ភ្លេង​ពិ​ណ​ពាទ្យ​មួយ​វង់​និង​បាន​បន្ត​រក្សា​សកម្ម​ភាព​អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​មក​ហើយ​។ លោក​គ្រូ​ធារ​សិរី​ មាន​ចំ​ណេះ​ដឹង​ទូ​លំ​ទូ​លាយ​ ពី​ឧប​ករណ៍​តន្ត្រី​ខ្មែរ​ ហើយ​តែង​យក​ចិត្ត​ទុក​ដាក់​បង្រៀន​សិស្ស​ពិ​សេស​គឺ​យុវ​ជន​ជំ​នាន់​ក្រោយ​។ តាម​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ បច្ចុប្បន្ន​ មាន​ក្រុម​វង់​ភ្លេង​ជាង​ ១០ ក្រុម​ កំ​ពុង​ដំ​ណើរ​ការ​ទាំង​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​ ដែល​ក្នុង​នោះ​មាន​សមា​ជិក​ជា​ច្រើន​ធ្លាប់​បាន​សិក្សា​និង​ទទួល​ការ​ណែ​នាំ​ពី​លោក​"។

តាម​ប្រ​សាសន៍​អ្នក​ស្រី​ ង្វៀង​ភឿងធ្វី​ ប្រ​ធាន​ការិយា​ល័យ​វប្ប​ធម៌​-សង្គម​ឃុំ​ទីវ​កឹង​ បាន​ឱ្យ​ដឹង​ លោ​កថា​ច់ធារ​សិរី​ បាន​រួម​ចំ​ណែក​ដោយ​ស្ងៀម​ស្ងាត់​ក្នុង​ការ​ថែ​រក្សា​និង​លើក​កម្ពស់​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​ជាតិ​។ ការ​ដែល​សិល្ប​ករ​មាន​ជំ​នាញ​ផ្នែក​ខាង​សិល្បៈ​ ស្ម័គ្រ​ចិត្ត​បើក​ថ្នាក់​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ​ គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង​មួយ​ក្នុង​ការ​ងារ​អភិ​រក្ស​ និង​លើក​កម្ពស់​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​ជាតិ​ភាគ​តិច​។ សកម្ម​ភាព​ដែល​លោក​បាន​ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​នេះ​ បាន​រួម​ចំ​ណែក​ថែ​រក្សា​និង​បន្ត​ជំ​រុញ​ឱ្យ​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តែ​មាន​វត្ត​មាន​ក្នុង​សហ​គម​ន៍។

ពី​ក្មេង​ប្រុស​ម្នាក់​ ដែល​តែង​ស្វែង​យល់​និង​រៀន​ធ្វើ​ខ្លុយ​ដោយ​ខ្លួន​ឯង​ រហូត​ក្លាយ​ជា​សិល្ប​ករ​ អ្នក​និពន្ធ​បទ​ភ្លេង​និង​ជា​អ្នក​បង្រៀន​ឧប​ករណ៍​តន្ត្រី​របស់​ជន​ជាតិ​ លោ​កថា​ច់ធារ​សិរី​ បាន​លះ​បង់​ពេល​វេលា​អស់​រយៈ​ពេល​ជាង​កន្លះ​សត​វត្សរ៍​ផ្សារ​ភ្ជាប់​ជា​មួយ​វប្ប​ធម៌​ខ្មែរ​។ សម្រាប់​លោក​ មោទ​នភាព​ធំ​បំ​ផុត​គឺ​ការ​បាន​ឃើញ​យុវ​ជន​ជំ​នាន់​ក្រោយ​ បន្ត​បណ្តុះ​នូវ​ចំ​ណង់​ចំ​ណូល​ចិត្ត​ចំ​ពោះ​សិល្បៈ​តន្រ្តី​ ដើម្បី​ធ្វើ​ឱ្យ​សូរ​សំឡេង​ទ្រ​និង​ខ្លុយ​ប្រ​ពៃ​ណី​ខ្មែរ​ បន្ត​បន្លឺ​ឡើង​ក្នុង​ជីវ​ភាព​រស់​នៅ​នា​ពេល​បច្ចុប្បន្ន​៕ 

ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ