23/11/2026 - 10:26

អ្នក​"បណ្តុះ​ទឹក​ចិត្ត​ស្រ​ឡាញ់​"អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ក្រោម​ដំ​បូល​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ 

ដោយ​ទឹក​ចិត្ត​ស្រ​ឡាញ់​អា​ជីព​របស់​គ្រូ​ និង​មោទ​នភាព​ជន​ជាតិ​ដ៏​ជ្រាល​ជ្រៅ​ អ្នក​គ្រូ​ថា​ច់ធី​វណ្ណ​ធា​ គ្រូ​បង្រៀន​សា​លា​វិទ្យា​ល័យ​អន្តេ​វា​សិក​វិញ​ឡុង​(នៅ​ឃុំ​តាម​ប៊ិញ ខេត្ត​វិញ​ឡុង​) បាន​ផ្គួប​ផ្សាំ​ការ​បង្រៀន​ភា​សា​ខ្មែរ​ជា​មួយ​នឹង​សកម្ម​ភាព​ឆ្លង​បទ​ពិសោធន៍​ជាក់​ស្ដែង​។ ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ស្ងៀម​ស្ងាត់​ទាំង​នោះ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឱ្យ​ជាក់​ស្ដែង​នូវ​គោល​ការណ៍​របស់​បក្ស​ និង​រដ្ឋ​ស្ដី​ពី​ការ​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​ពៃ​របស់​ជន​ជាតិ​ភាគ​តិច​ក្នុង​សម័យ​ថ្មី​ទៀត​ផង​។

នាំ​បេតិក​ភណ្ឌ​វប្ប​ធម៌​ចូល​ក្នុង​គម្រោង​មេ​រៀន​

 

 ឈុត​សម្ដែង​របាំ​ឆៃយ៉ាំ​ដ៏​ពិ​សេស​ទាក់​ទាញ​សិស្សា​នុសិស្ស​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ឡុង​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ក្នុង​រា​ត្រី​ពិ​ធី​ផ្សព្វ​ផ្សាយ​អត្ថ​ន័យ​បុណ្យ​អក​អំ​បុក​។

 ក្នុង​បរិវេណ​នៃ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ឡុង​ភ្លឺ​ចិញ្ចាច​ អ៊ូ​អរ​ក្នុង​បរិយាកាស​នៃ​ពិ​ធី​ប្រឡង​ផ្សព្វ​ផ្សាយ​អត្ថ​ន័យ​បុណ្យ​អក​អំ​បុក​។ សំឡេង​ភ្លេង​ពិ​ណ​ពាទ្យ​បន្លឺ​ឡើង​លាយឡំ​ជា​មួយ​ចង្វាក់​ស្គរ​ឆៃយ៉ាំ​ដ៏​អ៊ឹកធឹក​ រួម​នឹង​ពន្លឺ​ប្រទីប​ដែល​ភ្លឺ​ព្រោង​ព្រាត​ ថាស​គ្រឿង​ដង្វាយ​ប្រ​ពៃ​ណី​មាន​អំ​បុក​ទន់​ក្រ​អូប​ និង​កសិ​ផល​ពិ​សេស​ ដែល​សិស្ស​រៀប​ចំ​ដោយ​ផ្ទាល់​ បាន​បង្ហាញ​ឡើង​វិញ​យ៉ាង​រស់​រវើក​នូវ​ទិដ្ឋភាព​វប្ប​ធម៌​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ នៅ​ពី​ក្រោយ​ភាព​ជោគ​ជ័យ​នៃ​កម្ម​វិធី​ គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​គ្រូ​បង្រៀន​នៅ​សា​លា​ គួរ​ឱ្យ​កត់​សម្គាល់​បំ​ផុត​គឺ​ស្នា​ដៃ​របស់​អ្នក​គ្រូ​ថា​ច់ធី​វណ្ណ​ធា​ អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​សា​លា​ និង​ជា​គ្រូ​បង្រៀន​វិញ្ញាសា​ភា​សា​ខ្មែរ​។ មិន​ត្រឹម​តែ​បំ​ពេញ​ល្អ​ភារ​កិច្ច​ក្នុង​ការ​បង្ហាត់​បង្រៀន​ប៉ុណ្ណោះ​ទេ​ អ្នក​គ្រូ​ថែម​ទាំង​ផ្ដល់​គំ​និត​ដោយ​ផ្ទាល់​ ណែ​នាំ​សិស្ស​រៀប​ចំ​ឈុត​សម្ដែង​សិល្បៈ​ ស្វែង​យល់​ពី​ទំនៀម​ទម្លាប់​ប្រ​ពៃ​ណី​ ជួយ​ឱ្យ​ប្អូន​ៗជ្រួត​ជ្រាប​កាន់​តែ​ជ្រាល​ជ្រៅ​ពី​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ផង​ខ្លួន​។

សេច​ក្ដី​ស្រ​ឡាញ់​ចំ​ពោះ​ភា​សា​កំ​ណើត​របស់​អ្នក​គ្រូ​ធា​ បា​នប​ណ្តុះ​ឡើង​តាំង​ពី​កុមារ​ភាព​ ដែល​ផ្សារ​ភ្ជាប់​នឹង​វត្ត​ខ្មែរ​ ជា​កន្លែង​រក្សា​នូវ​ឃ្លាំង​ចំ​ណេះ​ដឹង​ និង​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ភូមិ​ស្រុក​។ ដោយ​ឆាប់​យល់​ដឹង​ពី​តម្លៃ​ដ៏​ពិសិដ្ឋ​នៃ​ភា​សា​និង​អក្សរ​សាស្ត្រ​ជន​ជាតិ​ ពេល​ឈរ​បង្ហាត់​បង្រៀន​ អ្នក​គ្រូ​តែង​គិត​ថា​ ការ​បង្រៀន​ភា​សា​ខ្មែរ​មិន​ត្រឹម​តែ​ជា​ភារ​កិច្ច​ជំ​នាញ​សុទ្ធ​សាធ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ការ​ទទួល​ខុស​ត្រូវ​នយោ​បាយ​ និង​ជា​ភារ​កិច្ច​រួម​ចំ​ណែក​រក្សា​ឫស​គល់​វប្ប​ធម៌​សម្រាប់​យុវ​ជន​ជំ​នាន់​ក្រោយ​ទៀត​ផង​។

អ្នក​គ្រូ​ធា​ រ៉ា​យរ៉ាប់​៖ “ដោយ​សារ​បាន​រៀន​ភា​សា​ខ្មែរ​នៅ​វត្ត​តាំង​ពី​តូច​ ខ្ញុំ​តែង​មាន​បំ​ណង​ចង់​បង្រៀន​បន្ត​នូវ​មត៌កដ៏​មាន​តម្លៃ​នេះ​ដល់​សិស្ស​។  ដើម្បី​ដាស់​ស្មារតី​ស្រ​ឡាញ់​ចូល​ចិត្ត​ និង​ភាព​ជឿ​ជាក់​ដល់​សិស្ស​ ខ្ញុំ​ផ្តោត​លើ​ការ​បញ្ចូល​ការ​អប់​រំ​វប្ប​ធម៌​ តាម​រយៈ​សកម្ម​ភាព​ឆ្លង​បទ​ពិសោធន៍​ជាក់​ស្តែង​ ដូច​ជា​ការស​ម្តែង​ឡើង​វិញ​នូវ​ពិ​ធី​បុណ្យ​ ការ​បង្ហាញ​សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​ ការ​ហាត់​ច្រៀង​ និង​រាំ​របាំ​ប្រ​ជា​ប្រិយ​។ ពេល​បាន​ចូល​រួម​ក្នុង​លំ​ហ​វប្ប​ធម៌​ សិស្ស​ទទួល​យក​បាន​យ៉ាង​លឿន​ ហើយ​កាន់​តែ​ផ្សារ​ភ្ជាប់​នឹង​សា​លា​ បន្ថយ​ការ​នឹក​ផ្ទះ​ ពេល​មក​រៀន​ឆ្ងាយ​ពី​គ្រួ​សារ​”។​  ភាព​បត់​បែន​ ការ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​តាម​ទិស​ដៅ​ផ្សារ​ភ្ជាប់​ទ្រឹស្តី​ជា​មួយ​ការ​អនុ​វត្ត​ជាក់​ស្តែង​បាន​ធ្វើ​ឱ្យ​ម៉ោង​រៀន​ភា​សា​ខ្មែរ​កាន់​តែ​មាន​ភាព​រស់​រវើក​និង​ជិត​ស្និទ្ធ​។

សិស្ស​សា​លា​វិទ្យា​ល័យ​អន្តេ​វា​សិក​វិញ​ឡុង​រៀប​ចំ​ផ្កា​ ផ្លែ​ឈើ​ និង​គ្រឿង​ដង្វាយ​តាម​ប្រ​ពៃ​ណី​បម្រើ​សកម្ម​ភាព​ឆ្លង​បទ​ពិសោធន៍​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​។

រីក​សាយ​ភាយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌​ក្នុង​យុវ​ជន​ជំ​នាន់​ក្រោយ​

វាយ​តម្លៃ​អំ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​គ្រូ​ថា​ច់ធី​វណ្ណ​ធា​ លោក​គ្រូ​ លី​កុង​ចាញ់​ ចាង​ហ្វាង​រង​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ឡុង​បាន​កត់​សម្គាល់​ថា​ នេះ​ជា​គ្រូ​បង្រៀន​វ័យ​ក្មេង​ដែល​សកម្ម​ ពោរ​ពេញ​ដោយ​ឆន្ទៈ​ មាន​ការ​ទទួល​ខុស​ត្រូវ​ និង​តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​បុព្វ​ហេ​តុ​អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ តាម​រយៈ​ភាព​ម្ចាស់​ការ​ និង​គំ​និត​ផ្លាស់​ថ្មី​ អ្នក​គ្រូ​ធា​ បាន​បញ្ចូល​យ៉ាង​ប៉ិន​ប្រ​សប់​នូវ​តម្លៃ​បេតិក​ភណ្ឌ​ខ្មែរ​ចូល​ក្នុង​ជីវ​ភាព​សា​លា​រៀន​ បង្ក​កម្លាំង​រីក​សាយ​ភាយ​វិជ្ជមាន​ និង​ដាស់​ស្មារតី​ស្រ​ឡាញ់​ការ​សិក្សា​ដល់​សិស្ស​។

លោក​គ្រូ​លី​កុង​ចាញ់​ បាន​បញ្ជាក់​៖ “ដោយ​ជ្រួត​ជ្រាប​យ៉ាង​ស៊ី​ជម្រៅ​នូវ​ទស្សនៈ​របស់​បក្ស​ស្ដី​ពី​ការក​សាង​ និង​អភិវឌ្ឍ​ខឿន​វប្ប​ធម៌​វៀត​ណាម​ជឿន​លឿន​ ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​ជាតិ​ គណៈ​ចាង​ហ្វាង​សា​លា​តែង​កំ​ណត់​ថា​ កិច្ច​ការ​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ ជា​ភារ​កិច្ច​សំ​ខាន់​បំ​ផុត​ ដើរ​ទន្ទឹម​ជា​មួយ​ការ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​ និង​រៀន​។ ការ​រួម​ចំ​ណែក​ជាក់​ស្ដែង​របស់​អ្នក​គ្រូ​ធា​ បាន​រួម​ដំ​ណើរ​ជា​មួយ​សមូហ​ភាព​គ្រូ​បង្រៀន​អនុ​វត្ត​ភារ​កិច្ច​យ៉ាង​ប្រ​សិទ្ធ​ភាព​ គឺ​ទាំង​លើក​កម្ពស់​ចំ​ណេះ​ដឹង​វិទ្យា​សាស្ត្រ​ ទាំង​បំ​ពេញ​បាន​ល្អ​នូវ​ភារ​កិច្ច​ថែ​រក្សា​ និង​លើក​កម្ពស់​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជាតិ​តាំង​ពី​ក្នុង​សា​លា​រៀន​”។

អ្នក​គ្រូ​ថា​ច់ធី​វណ្ណ​ធា​ (ទី​៣រាប់​ពី​ឆ្វេង​) រួម​ជា​មួយ​កម្មា​ភិបាល​គ្រូ​បង្រៀន​និង​សិស្ស​សា​លា​ក្បែរ​ទី​តាំង​តុ​បតែង​បុណ្យ​អក​អំ​បុក​។

ការ​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខ​ណៈងាយ​ស្រួល​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​ចាង​ហ្វាង​សា​លា​ពិត​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​ដើម្បី​អ្នក​គ្រូ​ធា​ រួម​ជា​មួយ​ក្រុម​គ្រូ​បង្រៀន​បន្ត​លើក​កម្ពស់​ស្មារតី​ឈាន​មុខ​ ច្នៃ​ប្រ​តិដ្ឋ​ នាំ​វប្ប​ធម៌​ប្រ​ពៃ​ណី​រីក​សាយ​ភាយ​យ៉ាង​ជម្រៅ​ក្នុង​ជីវ​ភាព​សា​លា​រៀន​។ ជា​សិស្ស​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​វប្ប​ធម៌​នៅ​សា​លា​ ប្អូន​ថា​ច់មិញ​ធឿង​ សិស្ស​ថ្នាក់​ ១២B បាន​ចែក​រំលែក​ដោយ​រីក​រាយ​៖ “ដោយ​សារ​ការ​ណែ​នាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​ការ​លើក​ទឹក​ចិត្ត​ទាន់​ពេល​របស់​អ្នក​គ្រូ​ធា​ ពួក​ប្អូន​មិន​ត្រឹម​តែ​យល់​ច្បាស់​អំ​ពី​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ​នៃ​ពិ​ធី​បុណ្យ​អក​អំ​បុក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ហ្វឹក​ហាត់​ស្មារតី​សាមគ្គី​ និង​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ពេល​ចូល​រួម​ក្នុង​សកម្ម​ភាព​រួម​។ តាម​រយៈ​បទ​ពិសោធន៍​នីមួយៗ​ ខ្ញុំ​កាន់​តែ​មាន​មោទ​នភាព​អំ​ពី​ប្រ​ពៃ​ណី​ជន​ជាតិ​ និង​យល់​ដឹង​ច្បាស់​អំ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ក្នុង​ការ​រក្សា​ និង​ផ្សព្វ​ផ្សាយ​តម្លៃ​វប្ប​ធម៌​ដ៏​ល្អ​ប្រ​ពៃ​ទាំង​នោះ​ក្នុង​ជីវ​ភាព​រស់​នៅ​សព្វ​ថ្ងៃ​”។

សំឡេង​ស្គរ​ឆៃយ៉ាំ​ និង​ពន្លឺ​ប្រទីប​នៃ​រា​ត្រី​ជួប​ជុំ​បាន​កន្លង​ផុត​ទៅ​ ប៉ុន្តែ​គ្រាប់​ពូជ​នៃ​សេច​ក្ដី​ស្រ​ឡាញ់​ និង​មោទ​នភាព​ជាតិ​ ដែល​អ្នក​គ្រូ​ថា​ច់ធី​វណ្ណ​ធា​ ខិត​ខំ​បណ្តុះ​ នៅ​តែ​លូត​លាស់​ពន្លក​ខៀវ​ស្រងាត់​ជា​រៀង​រាល់​ថ្ងៃ​។ លើស​ពី​ការ​បង្ហាត់​បង្រៀន​ភា​សា​ អ្នក​គ្រូ​កំ​ពុង​រួម​ចំ​ណែក​ពូន​ជ្រុំ​ភាព​រឹង​មាំ​ខាង​វប្ប​ធម៌​សម្រាប់​យុវ​ជន​ជំ​នាន់​ក្រោយ​ ដើម្បី​សិស្ស​ម្នាក់​ៗ ពេល​ចាក​ចេញ​ពី​ដំ​បូល​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ សុទ្ធ​តែ​មាន​សម្ពាយ​យ៉ាង​ពេញ​លេញ​ទាំង​ចំ​ណេះ​ដឹង​ និង​ស្មារតី​ បន្ត​ដំ​ណើរ​ថែ​រក្សា​ និង​ធ្វើ​ឱ្យ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​កាន់​តែ​រីក​ដុះ​ដាល​ ក្នុង​ចរន្ត​អភិវឌ្ឍ​រួម​របស់​ប្រ​ទេស​ជាតិ​៕

ថា​ច់ធី​

ចែករំលែកអត្ថបទ