ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/11/2026 - 09:13

បង្កើន​ល្បឿន​ធ្វើ​ឱ្យ​សុក្រឹត​ផ្នែក​ការ​ងារ​ត្រៀម​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ឆ្នាំ​ ២០២៦ 

ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ នឹង​បើក​ព្រឹត្តិ​ការណ៍​នៅ​វេលា​ម៉ោង​ ៨ រា​ត្រី​ ទី​ ២១ ខែ​វិច្ឆិកា នៅ​សួន​ច្បារ​ ៣០ មេ​សា​ សង្កាត់​ភូ​ឡើយ​។

 លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ដឹក​នាំ​កិច្ច​ប្រ​ជុំ​ជា​មួយ​មន្ទីរ​ ផ្នែក​ និង​ភូមិ​ភាគ​នា​នា​ ដើម្បី​ត្រួត​ពិ​និត្យ​ល្បឿន​ដំ​ណើរ​ការ​ត្រៀម​លក្ខ​ណៈទិវា​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា) និង​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦។

លោក​ ង្វៀង​មិញ​ត្វឹង​ នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ ធ្វើ​របាយ​ការណ៍​អំ​ពី​សល្បឿន​ដំ​ណើរ​ការ​នៃ​ផ្នែក​ការ​ងារ​។

តាម​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​ មក​ដល់​ពេល​នេះ​ ការ​ងារ​ត្រៀម​បម្រុង​សម្រាប់​សកម្ម​ភាព​ទិវា​វប្ប​ធម៌​វៀត​ណាម​ និង​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ជា​សារ​វន្ត​សម្រេច​តាម​ផែន​ការ​ដាក់​ចេញ​។ ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ ដណ្តើ​មពាន​រង្វាន់​ ញឿ ប៊ិញមិញ​ ដោយ​មាន​ទូក​-ង ចុះ​ឈ្មោះ​ចូល​រួម​ ៨៤ ទូក​ (ក្នុង​នោះ​ ទូក​-ងផ្នែក​បុរស​ ៦៧ ទូក​ និង​ទូក​-ងផ្នែក​នា​រី​ ១៧ ទូក​) មាន​កី​ឡា​ករ​-កី​ឡា​ការិនី​ជាង​ ៧.០០០ នាក់​។

ទី​តាំង​ប្រ​ណាំង​នៅ​ដង​ព្រែក​ Maspero បាន​ត្រួត​ពិ​និត្យ​រួច​រាល់​ ហើយ​មាន​វិធាន​ការ​រៀប​ចំ​វេទិកា​មាន​សមត្ថ​ភាព​ផ្ទុក​កន្លែង​អង្គុយ​ជាង​ ១.០០០ កៅ​អី​ ក៏​បា​នក​សាង​ដើម្បី​បម្រើ​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​។

សកម្ម​ភាព​សំ​ខាន់​ៗនៃ​ពិ​ធី​បុណ្យ​រួម​មាន​៖ កម្ម​វិធី​សិល្បៈ​បើក​វគ្គ​ ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ង ពិ​ធី​សំ​ពះ​ព្រះ​ខែ​ បណ្តែត​ប្រទីប​និង​ទូក​គែ​ហ៊ៅ​ ផ្សារ​ណាត់​ជំ​រុញ​ដំ​ណើរ​ការ​ពាណិជ្ជ​កម្ម​ផលិត​ផល​ OCOP និង​ផលិត​ផល​ប្រ​ណីត​ប្រ​ចាំ​តំ​បន់​។

ការ​ងារ​ឃោស​នា​ ផ្សព្វ​ផ្សាយ​បាន​អនុ​វត្ត​លើ​មធ្យោ​បាយ​ព័ត៌​មាន​មហា​ជន​ ប្រ​ព័ន្ធ​ឃោស​នា​ដោយ​ផ្ទាល់​និង​ថ្នាល​ឌីជី​ថល​។ មធ្យោ​បាយ​ធា​នា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុខា​ភិបាល​ អនា​ម័យសុវត្ថិ​ភាព​ម្ហូប​អា​ហារ​ និង​បរិស្ថាន​ កំ​ពុង​បាន​អនុ​គណៈ​កម្ម​ការ​ជំ​នាញ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​។

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង
 ថ្លែងក្នុងកិច្ចប្រជុំ។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប សំ​ណូម​ពរ​មន្ទីរ​ ផ្នែក​ និង​ភូមិ​ភាគ​នា​នា​ បន្ត​ត្រួត​ពិ​និត្យ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ មិន​ទុក​ឱ្យ​ឆ្លក​ឬ​យឺត​យ៉ាវ​ល្បឿន​ការ​ងារ​ឡើយ​ ក្នុង​នោះ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ធា​នា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ និង​សុវត្ថិ​ភាព​ចរា​ចរណ៍​នៅ​តាម​ទី​តាំង​ចាត់​តាំង​ពិ​ធី​បុណ្យ​។

កង​កម្លាំង​នគរ​បាល​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បង្កើន​ការ​ដើរ​ល្បាត​ គ្រប់​គ្រង​ រៀប​ចំ​កង​កម្លាំង​នៅ​តាម​តំ​បន់​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ​ ដំ​ឡើង​ប្រ​ព័ន្ធ​កាមេ​រ៉ា​ឃ្លាំ​មើល​នៅ​តំ​បន់​ប្រ​ព្រឹត្ត​ឡើង​ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ង ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ និង​វិនិច្ឆ័យ​បាន​ទាន់​ពេល​ចំ​ពោះ​ស្ថាន​ការណ៍​ដែល​កើត​ឡើង​។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ក៏​បាន​រំលឹក​អំ​ពី​ការ​ងារ​អនា​ម័យបរិស្ថាន​ ប្រ​មូល​សំ​រាម​នៅ​លើ​ដង​ព្រែក​ Maspero; ធា​នា​លក្ខ​ណៈសុខា​ភិបាល​ និង​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ រួម​ចំ​ណែក​ចាត់​តាំង​ពិ​ធី​បុណ្យ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ស៊ី​វិល័យ​ និង​ប្រ​សិទ្ធ​ភាព​៕

អាយ​នឿង - វិមាន​

ចែករំលែកអត្ថបទ