ដោយបានរដ្ឋឧបត្ថម្ភទឹកប្រាក់ ៥០ លានដុង តាមកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម គ្រួសារពូគឹមយ៉ូយ នៅភូមិបុត្រី សង្កាត់ហ្វាធ្វឹង ខេត្តវិញឡុង បានបន្ថែមប្រាក់ ៤០ លានដុងទៀត ដើម្បីសាងសង់ផ្ទះ។ មានលំនៅឋានលំនឹង ពូស្ងប់ចិត្តដាំដំណាំរួមផ្សំ និងទទួលធ្វើការងារឈ្នួល ដើម្បីគិតគូរគ្រួសារ។

ពូគឹមយ៉ូយ (ខាងឆ្វេង)រួមជាមួយប្រពន្ធដោះដូរនឹងកម្មាភិបាលភូមិភាគ
ក្នុងលំនៅឋានថ្មី។
ពូគឹមយ៉ូយ (កើតឆ្នាំ ១៩៦៥) នៅភូមិបុត្រី សង្កាត់ហ្វាធ្វឹង ខេត្តវិញឡុង ឱ្យដឹង៖ គ្រួសារគ្មានដីបង្កបង្កើនផល តាំងពីយូរមក រស់នៅសំខាន់ប្រកបរបរធ្វើការឈ្នួល។ កាលពីមុន ពូឡើងបេះដូង បានប្រាក់ឈ្នួលគ្រាន់តែទប់ទល់នឹងការចាយវាយប្រចាំថ្ងៃប៉ុណ្ណោះ។ ប្ដីប្រពន្ធពូមានបំណងចង់បានផ្ទះមួយខ្នងសម្រាប់ជ្រកភ្លៀងជ្រកក្ដៅ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅតែមិនទាន់សន្សំប្រាក់បានគ្រប់គ្រាន់ដើម្បីសង់ឡើយ។ ឥឡូវសុខភាពចុះខ្សោយ ពូយ៉ូយ មិនអាចឡើងដើមដូងបានទៀត។ ឯប្រពន្ធមានជំងឺ សំខាន់នៅតែផ្ទះគិតគូរបាយម្ហូប។ ដោយសារអ្នកភូមិឱ្យខ្ចីដីប្រមាណ ៥០០ ម៉ែត្រការ៉េ ពូដាំដំណាំរួមផ្សំគ្រប់មុខដើម្បីលក់។ បើតាមពូ ប្រាក់ដែលបានមកពីការលក់បន្លែ គ្រប់តែទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ មានពេលខ្លះថែទាំដំណាំ អ្នកណាជួលធ្វើការងារអ្វីល្មមនឹងកម្លាំង ពូក៏ទទួលធ្វើ ដើម្បីរកចំណូលបន្ថែម។

គ្រួសារពូគឹមយ៉ូយរីករាយក្បែរផ្ទះថ្មី។
នៅពេលបានរដ្ឋជួយឧបត្ថម្ភ គ្រួសារពូបានបន្ថែមប្រាក់ចំនួន ៤០ លានដុងទៀត ដើម្បីសាងសង់ផ្ទះ។ ក្តីប្រាថ្នាចង់បានទីជម្រកលំនឹងរបស់ប្ដីប្រពន្ធពូ ឥឡូវនេះបានក្លាយជាការពិតហើយ។ ពូយ៉ូយ ចែករំលែក៖ ក្រោយពីមួយថ្ងៃថែទាំដំណាំ ឬទៅធ្វើការឈ្នួល ទោះបីនឿយហត់យ៉ាងណាក៏ដោយ ពូនៅតែមានអារម្មណ៍សប្បាយរីករាយពេលត្រឡប់មកដល់ផ្ទះថ្មីវិញ។ ពូសម្ដែងនូវការដឹងគុណចំពោះបក្ស រដ្ឋ បណ្តាគណៈ ផ្នេក សង្កាត់ហ្វាធ្វឹង និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់គ្រួសារពូ ក៏ដូចជាគ្រួសារជនរួមជាតិខ្មែរដទៃទៀត ដែលនៅជួបការលំបាកអំពីលំនៅឋាន។
លោកស្រី ស៊ើងង៉ុកយីម អនុប្រធានប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សង្កាត់ហ្វាធ្វឹង ឱ្យដឹង៖ គ្រួសារពូគឹមយ៉ូយ ទ្រាំលំបាកធ្វើការរកស៊ី ប៉ុន្តែពីមុនមកជួបការលំបាកពីលំនៅឋាន។ ប្រភពចំណូលសំខាន់បានមកពីធ្វើការឈ្នួល ចំណាយលើការសាងសង់ផ្ទះហួសពីលទ្ធភាពសន្សំរបស់គ្រួសារ។ ថវិកាពីកម្មវិធីនេះ បានជួយឱ្យប្ដីប្រពន្ធពូមានលក្ខណៈបន្ថែម ដើម្បីរួមចំណែសាងសង់លំនៅឋានផ្ទាល់ខ្លួន។ តាមប្រសាសន៍លោកស្រី យីម រយៈពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស និងអង្គការនយោបាយ-សង្គមនៃសង្កាត់ បានសហការពិនិត្យឡើងវិញនូវគ្រួសារក្រីក្រ គ្រួសារក្បែរក្រ។ តាមរយៈនោះ ភូមិភាគក្ដាប់នូវស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់គ្រួសារនីមួយៗ ក្នុងនោះ ករណីដែលត្រូវការជំនួយផ្នែកលំនៅឋានផងដែរ ដើម្បីមានវិធានការដោះស្រាយទាន់ពេលបានសមស្រប ជួយមាមីងលំនឹងជីវភាព៕
ទីទុយ - លីសៀ