មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/11/2026 - 08:17

វិញ​ភឿក ប្តេជ្ញា​កសាង​ទី​ក្រុង​ភ្លឺ​ - បៃ​តង​ - ជ្រះ​ -ស្អាត​ 

គាំ​ទ្រ​ “យុទ្ធ​នា​ការ​ ៣០ ថ្ងៃ​យប់​ ភ្លឺ​ - បៃ​តង​ - ជ្រះ​ -ស្អាត​ របស់​ទី​ក្រុង​” អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​បំ​ផុស​ចលនា​ សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ​ បាន​កៀរ​គរ​ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ និង​ប្រ​ជា​ជន​ចូល​រួម​កែ​លម្អ​ទី​ក្រង​ ការ​ពា​រប​រិស្ថាន​ សំ​ដៅ​ឆ្ពោះ​ដល់​ការក​សាង​លំ​ហ​រស់​នៅ​ស៊ី​វិល័យ​ សុវត្ថិ​ភាព​និង​ស្រស់​ស្អាត​។

ចេញ​ទ័ព​ “យុទ្ធ​នា​ការ​ ៣០ ថ្ងៃ​យប់​ ភ្លឺ​ - បៃ​តង​ -ជ្រះ​ - ស្អាត​” ឆ្នាំ​ ២០២៦។

ការ​ងារ​អនា​ម័យបរិស្ថាន​ និង​កែ​លម្អ​ទេ​សភាព​ទី​ក្រុង​ គឺ​ជា​ភារ​កិច្ច​ប្រ​ចាំ​ ទាម​ទារ​ត្រូវ​មាន​ការ​រួម​ដៃ​ពី​រដ្ឋ​អំ​ណាច​និង​គ្រួ​សារ​នីមួយៗ​។ ដើម្បី​ជម្នះ​នូវ​ចំ​ណុច​កក់​ស្ទះ​នៅ​តាម​ដង​ផ្លូវ​ និង​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ភឿក បាន​កំ​ណត់​ច្បាស់​ “យុទ្ធ​នា​ការ​ ៣០ ថ្ងៃ​យប់​ ភ្លឺ​ – បៃ​តង​ – ជ្រះ​ – ស្អាត​” ឆ្នាំ​ ២០២៦ ជា​យុទ្ធ​នា​ការ​កំ​ពូល​ សំ​ដៅ​បង្ក​ការ​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នៅ​ភូមិ​ភាគ​ លើក​កម្ពស់​គុណ​ភាព​បរិស្ថាន​រស់​នៅ​របស់​ប្រ​ជា​ជន​។ ដើម្បី​អនុ​វត្ត​យុទ្ធ​នា​ការ​ឱ្យ​បាន​ស៊ី​សង្វាក់​គ្នា​ និង​មាន​ប្រ​សិទ្ធ​ភាព​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ បាន​ចាត់​តាំង​សន្និ​បាត​ផ្សព្វ​ផ្សាយ​ផែន​ការ​ និង​បែង​ចែក​ភារ​កិច្ច​ជាក់​ស្តែង​ដល់​ស្ថា​ប័ន​ អង្គ​ភាព​ និង​មណ្ឌល​នីមួយៗ​។ តាម​លោក​ ង្វៀង​ ជី​ទ្រឿង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ អង្គ​ភាព​នា​នា​គប្បី​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ម្ចាស់​ការក​សាង​ផែន​ការ​ និង​កៀរ​គរ​កម្លាំង​ចូល​រួម​សកម្ម​ភាព​យុទ្ធ​នា​ការ​។ ដំ​ណើរ​ការ​អនុ​វត្ត​ត្រូវ​មាន​ចំ​ណុច​ស្នូល​ និង​គោល​ដៅ​ច្បាស់​លាស់​ ដោយ​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​រវាង​សកម្ម​ភាព​អនា​ម័យបរិស្ថាន​ជា​មួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​ និង​ចលនា​ប្រ​ជា​ជន​ឱ្យ​លើក​កម្ពស់​ការ​យល់​ដឹង​ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការ​ពា​រប​រិស្ថាន​។ ជា​ពិ​សេស​ តំ​បន់​នា​នា​ត្រូវ​ពិ​និត្យ​ឡើង​វិញ​ និង​ធ្វើ​ស្ថិតិ​ទី​តាំង​ប្រ​មូល​ផ្តុំ​សំ​រាម​ ទី​តាំង​សំ​រា​មក​កស្ទះ​ និង​ភា​ពក​ង្វះ​ខាត​ក្នុង​ការ​ប្រ​មូល​ និង​វិនិច្ឆ័យ​សំ​រាម​ ដើម្បី​រាយ​ការណ៍​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ សហ​ការ​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​។ ប្រ​ជា​ជន​គប្បី​បាន​ចលនា​អនុ​វត្ត​ការ​បែង​ចែក​សំ​រាម​តាម​ប្រ​ភេទ​នៅ​នឹង​ប្រ​ភព​ ចោល​សំ​រាម​ឱ្យ​ចំ​កន្លែង​  មិន​ចោល​សំ​រាម​ផ្តេសផ្តា​ស រួម​ចំ​ណែក​បង្កើត​ទម្លាប់​រស់​នៅ​ប្រ​កប​ដោយ​ស៊ី​វិល័យ​ក្នុង​សហ​គម​ន៍។

ទន្ទឹម​នឹង​នេះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ភឿក ក៏​បាន​ចាត់​តាំង​ពិ​ធី​បើក​យុទ្ធ​នា​ការ​អនុ​វត្ត​ផង​ដែរ​។ តាម​រយៈ​នេះ​ ស្ថា​ប័ន​ អង្គ​ភាព​ និង​តំ​បន់​នា​នា​ បាន​ផ្តោត​លើ​ការ​អនុ​វត្ត​ខ្លឹម​សារ​ស្នូល​ចំ​នួន​ ៤។ ក្នុង​នោះ​ លក្ខ​ឋាន​ “ភ្លឺ​” ផ្តោត​លើ​ការ​ត្រួត​ពិ​និត្យ​ ជួស​ជុល​ និង​បន្ថែម​ប្រ​ព័ន្ធ​ភ្លើង​បំ​ភ្លឺ​សា​ធា​រណៈ​នៅ​តាម​ដង​ផ្លូវ​ និង​ច្រក​ផ្លូវ​តូច​ៗ; “បៃ​តង​” ជំ​រុញ​ការ​ដាំ​ ថែ​ទាំ​ និង​ការ​ពារ​ដើម​ឈើ​ កសាង​ដង​ផ្លូ​ផ្កា​; “ជ្រះ​” ចាត់​តាំង​អនា​ម័យបរិស្ថាន​ ប្រ​មូល​សំ​រាម​ និង​ស្តា​រប្រ​ព័ន្ធ​លូ​បង្ហូរ​ទឹក​; “ស្អាត​” ផ្តោត​លើ​ការ​កែ​លម្អ​ដង​ផ្លូវ​ មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ រុះ​រើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជ​កម្ម​ និង​ខិត្ត​ប័ណ្ណ​ខុស​ច្បាប់​ ព្រម​ទាំង​រៀប​ចំ​សណ្តាប់​ធ្នាប់​ទី​ក្រុង​ឡើង​វិញ​។

បើក​យុទ្ធ​នា​ការ​អនា​ម័យបរិស្ថាន​ វិនិច្ឆ័យ​ទី​តាំង​សំ​រា​មក​កស្ទះ​ បង្ក​ទេ​សភាព​ស្រ​ឡះ​ស្រឡំ​។

បន្ទាប់​ក្រោយ​ពី​បើក​យុទ្ធ​នា​ការ​ បណ្តា​កង​កម្លាំង​បាន​ចេញ​ទ័ព​អនុ​វត្ត​ការ​ងារ​ជាក់​ស្តែង​ជា​ច្រើន​ដូច​ជា​ ប្រ​មូល​សំ​រាម​ កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ ស្តា​រផ្លូវ​ទឹក​ហូរ​ កែ​លម្អ​ដង​ផ្លូវ​ មណ្ឌល​តាំង​ទី​លំ​នៅ​និង​ថែ​ទាំ​ដើម​ឈើ​។ ក្នុង​នោះ​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​សង្កាត់​វិញ​ភឿក បាន​ពង្រីក​តួ​នា​ទី​ឈាន​មុខ​ និង​ស្ម័គ្រ​ចិត្ត​ សហ​ការ​យ៉ាង​សកម្ម​ជា​មួយ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​និង​ប្រ​ជា​ជន​ ចូល​រួម​សម្អាត​បរិស្ថាន​នៅ​តាម​ដង​ផ្លូវ​ និង​មណ្ឌល​តាំង​ទី​លំ​នៅ​សំ​ខាន់​ៗ។ ការ​ងារ​ជាក់​ស្តែង​ទាំង​នេះ​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទេ​សភាព​យ៉ាង​ច្បាស់​ បង្ក​បរិយាកាស​រស់​នៅ​កាន់​តែ​ស្រ​ឡះ​ និង​ស្អាត​បាត​ជូន​ប្រ​ជា​ជន​។

យុទ្ធ​នា​ការ​ ៣០ ថ្ងៃ​យប់​ ភ្លឺ​ - បៃ​តង​ - ជ្រះ​ - ស្អាត​ មិន​ត្រឹម​តែ​រួម​ចំ​ណែ​កកែ​លម្អ​ទេ​សភាព​ទី​ក្រុង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ផ្សព្វ​ផ្សាយ​ស្មារតី​ការ​ពា​រប​រិស្ថាន​នៅ​ក្នុង​សហ​គម​ន៍ទៀត​ផង​។ ជា​មួយ​នឹង​ការ​រួម​ដៃ​រវាង​រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ សង្កាត់​វិញ​ភឿក ឆ្ពោះ​ទៅ​កាន់​ការក​សាង​ដង​ផ្លូវ​ស្អាត​បាត​ មណ្ឌល​តាំង​ទី​លំ​នៅ​ប្រ​កប​ដោយ​ស៊ី​វិល័យ​ និង​គួរ​ឱ្យ​ចង់​រស់​នៅ​៕

ហុង​ទើ-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ