ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/11/2026 - 18:32

សម្រេច​រួច​រាល់​សំ​ណង់​ ធា​នាច​រា​ចរណ៍​បម្រើ​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ 

បណ្តា​សកម្ម​ភាព​នៃ​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ (ហៅ​កាត់​ថា​ ពិ​ធី​បុណ្យ​) បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​សង្កាត់​ភូ​ឡើយ​ និង​សង្កាត់​សុក​ត្រាំង​។ ហេ​តុ​នោះ​ ភូមិ​ភាគ​ទាំង​ ២ នេះ​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​តុ​បតែង​សោភ័ណ​ភាព​ទី​ក្រុង​ ជំ​រុញ​ល្បឿន​ដំ​ណើរកា​រប​ណ្តា​សំ​ណង់​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ សហ​ការ​អនុ​វត្ត​វិធាន​ការ​ចាត់​តាំង​ចរា​ចរណ៍​ ធា​នា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​ចូល​រួម​បណ្តា​សកម្ម​ភាព​ពិ​ធី​បុណ្យ​។

ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​ រៀប​ចំ​តុ​បតែង​សោភ័ណ​ភាព​ទី​ក្រុង​

នៅ​សង្កាត់​ភូ​ឡើយ​ គម្រោង​កែ​លម្អ​ឧទ្យាន​៣០-៤ មាន​ទុន​វិនិយោគ​សរុប​ ២៧,៣ ពាន់​លាន​ដុង​ បាន​ម្ចាស់​គម្រោង​វិនិយោគ​ និង​អ្នក​ម៉ៅ​ការ​ប្រ​មូល​ផ្តុំ​កម្លាំង​ពល​កម្ម​ មធ្យោ​បាយ​ ជំ​រុញ​ល្បឿន​សាង​សង់​បណ្តា​ផ្នែក​សំ​ណង់​ ហើយ​បាន​សម្រេច​រួច​រាល់​ដាក់​ឱ្យ​ប្រើ​ប្រាស់​មុន​ថ្ងៃ​បើក​ពិ​ធី​បុណ្យ​។ ទន្ទឹម​នឹង​នោះ​ ភូមិ​ភាគ​បាន​ជំ​រុញ​ខ្លាំង​ការ​រៀប​ចំ​តុ​បតែង​សោភ័ណ​ភាព​ទី​ក្រុង​ អនា​ម័យបរិស្ថាន​ បង្កើន​កម្រិត​បណ្តា​ខ្សែ​ផ្លូវ​ក្នុង​ក្រុង​ ដូច​ជា​៖ ផ្លូវ​ត្រឹង​ហឹង​ដាវ​ ផ្លូវ​ផាង​បូ​យចូវ​ ផ្លូវ​លី​ធឿង​គៀក និង​បណ្តា​ខ្សែ​ផ្លូវ​សំ​ខាន់​ៗផ្សេង​ទៀត​។

រង្វង់​មូល​ផ្លូវ​ម៉ាក់​ឌិញជី​ - ឡេយ្វឹង​ នៅ​សង្កាត់​ភូ​ឡើយ​។

លោក​ត្រឹង​វ៉ាំង​ញ៉ាញ់ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ភូ​ឡើយ​ បាន​ឱ្យ​ដឹង​៖ “ភូមិ​ភាគ​បាន​កំ​ណត់​ការ​រៀប​ចំ​តុ​បតែង​សោភ័ណ​ភាព​ទី​ក្រុង​ ការ​ធ្វើ​ឱ្យ​សម្រេច​រួច​រាល់​បណ្តា​សំ​ណង់​ និង​ធា​នា​បណ្តា​លក្ខ​ខណ្ឌ​បម្រើ​ពិ​ធី​បុណ្យ​ គឺ​ជា​ភារ​កិច្ច​ស្នូល​។ សង្កាត់​បាន​សហ​ការ​ជិត​ដិត​ជា​មួយ​បណ្តា​អង្គ​ភា​ពពាក់​ព័ន្ធ​ ដើម្បី​ក្រើន​រំលឹក​ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​សាង​សង់​ ពិ​និត្យ​ឡើង​វិញ​នូវ​ផ្នែក​សំ​ណង់​ដែល​ត្រូវ​ផ្តល់​អាទិ​ភាព​ ព្រម​ទាំង​បង្កើន​ការ​អនា​ម័យបរិស្ថាន​ រៀប​ចំ​តុ​បតែង​បណ្តា​ដង​ផ្លូវ​ និង​មណ្ឌល​សហ​គម​ន៍។ ភូមិ​ភាគ​ក៏​បា​នក​សាង​វិធាន​ការ​សហ​ការ​ធា​នា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​ចូល​រួម​បណ្តា​សកម្ម​ភាព​ពិ​ធី​បុណ្យ​ផង​ដែរ​”។

នៅ​សង្កាត់​សុក​ត្រាំង​ ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​កែ​លម្អ​ទេ​សភាព​ អនា​ម័យបរិស្ថាន​ ធា​នា​សណ្តាប់​ធ្នាប់​ទី​ក្រុង​នៅ​តំ​បន់​រៀប​ចំ​ការ​ប្រ​ណាំង​ទូក​-ង បណ្តា​ដង​ផ្លូវ​តភ្ជាប់​ និង​កន្លែង​ដែល​ប្រ​មូល​ផ្តុំ​មនុស្ស​កុះ​ករ​។ ភូមិ​ភាគ​ក៏​បាន​សហ​ការ​ជា​មួយ​បណ្តា​កង​កម្លាំង​សមត្ថ​កិច្ច​ ត្រៀម​បម្រុង​បណ្តា​លក្ខ​ខណ្ឌ​ស្តី​ពី​ការ​បែង​ចែក​ផ្លូវ​ចរា​ចរណ៍​ រៀប​ចំ​កន្លែង​ផ្ញើ​យាន​យន្ត​ ណែ​នាំ​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​ គាំ​ទ្រ​លើក​ទឹក​ចិត្ត​បណ្តា​ក្រុម​ទូក​-ង។

លោក​ហ្វិញ​ឌឹកយុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​សុក​ត្រាំង​ បាន​ផ្តល់​ព័ត៌​មាន​៖ “សង្កាត់​កំ​ណត់​តំ​បន់​ព្រែក​ Maspéro  និង​វេទិកា​ប្រ​ណាំង​ទូក​-ង គឺ​ជា​ទី​តាំង​ប្រ​មូល​ផ្តុំ​មនុស្ស​កុះ​ករ​ក្នុង​បណ្តា​ថ្ងៃ​ប្រារព្ធ​ពិ​ធី​បុណ្យ​។ ហេ​តុ​ដូច្នេះ​ ភូមិ​ភាគ​កំ​ពុង​សហ​ការ​ជា​មួយ​បណ្តា​ផ្នែក​សមត្ថ​កិច្ច​ ពិ​និត្យ​ឡើង​វិញ​បណ្តា​ដង​ផ្លូវ​ មណ្ឌល​សហ​គម​ន៍ ចាត់​កង​កម្លាំង​ជួយ​សម្រួល​ចរា​ចរណ៍​ រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ និង​អនា​ម័យបរិស្ថាន​។ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​គោរព​សេច​ក្តី​កំ​ណត់​ មិន​រំ​លោភ​បំ​ពាន​ ចិញ្ចើម​ផ្លូវ​ រួម​ចំ​ណែក​កសាង​រូប​ភាព​ភូមិ​ភាគ​អារ្យ​ធម៌​និង​រួស​រាយ​រាក់​ទាក់​”។

ម្ចាស់​ការ​បែង​ចែក​ផ្លូវ​ចរា​ចរណ៍​ ធា​នា​សុវត្ថិ​ភាព​ចរា​ចរណ៍​

រួម​ចំ​ណែក​ដល់​ភាព​ជោគ​ជ័យ​នៃ​ពិ​ធី​បុណ្យ​ មន្ទីរ​សាង​សង់​បាន​សហ​ការ​ជា​មួយ​នគរ​បាល​ទី​ក្រុង​ និង​បណ្តា​អង្គ​ភា​ពពាក់​ព័ន្ធ​ កសាង​ផែន​ការ​រៀប​ចំ​បែង​ចែក​ផ្លូវ​ចរា​ចរណ៍​។ យោង​តាម​នោះ​ នៅ​តំ​បន់​សួន​ច្បារ​ ៣០-មេ​សា​ ចាប់​ពី​ម៉ោង​ ១៨ ថ្ងៃ​ទី​ ២១ ​ខែ​វិច្ឆិកា ផ្អាក​ការ​ធ្វើ​ចរា​ចរណ៍​ជា​បណ្តោះ​អា​សន្ន​លើ​ដង​ផ្លូវ​ង្វៀង​ហ្វែ (កំ​ណាត់​ចាប់​ពី​ផ្លូវ​ហាយ​បា​ទ្រឹង​ ដល់​ផ្លូវ​សូ​វៀត​ង៉ែទិញ​) ផ្លូវ​ ៣០-មេ​សា​ (កំ​ណាត់​ចាប់​ពី​ផ្លូវ​ង្វៀង​ទ្រុង​ទ្រឹក ដល់​ផ្លូវ​ត្រឹង​ហឹង​ដាវ​) និង​មួយ​ផ្នែក​នៃ​ផ្លូវ​ត្រឹង​ហឹង​ដាវ​។ បណ្តា​មធ្យោ​បាយ​ធ្វើ​ចរា​ចរណ៍​ឆ្លង​កាត់​តំ​បន់​នេះ​ បាន​ណែ​នាំ​ឱ្យ​ធ្វើ​ដំ​ណើរ​តាម​បណ្តា​ដង​ផ្លូវ​កាច់​ម៉ាង​ថាង​តាម​ ផ្លូវ​ផាង​ជូទ្រិញ ផ្លូវ​ត្រឹង​ក្វាង​យី​វ និង​ផ្លូវ​លី​ទឺទ្រុង​។

នៅ​តំ​បន់​ចាត់​តាំង​ការ​ប្រ​កួត​ប្រ​ណាំង​ទូ​កង​ ចាប់​ពី​ម៉ោង​ ១០ ថ្ងៃ​ទី​ ២៣ខែ​វិច្ឆិកា ផ្អាក​ការ​ធ្វើ​ចរា​ចរណ៍​ជា​បណ្តោះ​អា​សន្ន​លើ​ដង​ផ្លូវ​កាវ​ថាំង​ (កំ​ណាត់​ចាប់​ពី​ផ្លូវ​ឡេយ្វឹង​ ដល់​ផ្លូវ​ហ្វិញ​គឿង) និង​ផ្លូវ​លី​ធឿង​គៀក (កំ​ណាត់​ចាប់​ពី​ផ្លូវ​ឡេយ្វឹង​ ដល់​ផ្លូវ​ក្រ​វាត់​ក្រុង​ ២)។ បណ្តា​មធ្យោ​បាយ​បាន​ណែ​នាំ​ឱ្យ​ធ្វើ​ចរា​ចរណ៍​តាម​ផ្លូវ​ផាម​ហ៊ុង ផ្លូវ​ម៉ាក់​ឌិញជី​ និង​បណ្តា​ទិស​ដៅ​សម​ស្រប​។

ចំ​ពោះ​កម្ម​វិធី​បណ្ដែត​លយ​ប្រទីប​ និង​ទូក​គែ​ហ៊ៅ​លើ​ដង​ព្រែក​ Maspéro  ចាប់​ពី​ម៉ោង​ ១៦ ថ្ងៃ​ទី​ ២១ខែ​វិច្ឆិកា ផ្អាក​ការ​ធ្វើ​ចរា​ចរណ៍​ជា​បណ្តោះ​អា​សន្ន​លើ​ដង​ផ្លូវ​ដៀង​បៀ​ងភូ​ និង​ផ្លូវ​លី​ធឿង​គៀក តាម​ទិស​ចាប់​ពី​ផ្លូវ​ហាយ​បា​ទ្រឹង​ ដល់​ផ្លូវ​សូ​វៀត​ង៉ែទិញ​ រៀប​ចំ​ការ​ធ្វើ​ចរា​ចរណ៍​មួយ​ទិស​ តាម​ទិស​ចាប់​ពី​ផ្លូវ​សូ​វៀត​ង៉ែទិញ​ មក​ផ្លូវ​ហាយ​បា​ទ្រឹង​។ បណ្តា​ចំ​ណត​រថ​យន្ត​សម្រាប់​គណៈ​ប្រតិ​ភូ​ ក៏​បាន​រៀប​ចំ​នៅ​តាម​ដង​ផ្លូវ​មួយ​ចំ​នួន​ចំ​ណុះ​សង្កាត់​ទាំង​ ២ គឺ​សង្កាត់​ភូ​ឡើយ​ និង​សង្កាត់​សុក​ត្រាំង​។

សួន​ច្បារ​ ៣០-៤ ជា​មួយ​នឹង​លំ​ហ​ធំ​ទូ​លាយ​ ស្រ​ឡះ​ស្រឡំ​ បាន​ត្រៀម​លក្ខ​ណៈរួច​រាល់​សម្រាប់​រា​ត្រី​សិល្បៈ​អប​អរ​សា​ទរ​ទិវា​វប្ប​ធម៌​វៀត​ណាម​ និង​បើក​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង ឆ្នាំ​ ២០២៦។​

លោក​វ៉​ហ្វាង​ឌៀងផុង​ នា​យក​រង​មន្ទីរ​សាង​សង់​ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​៖ “មន្ទីរ​នឹង​សហ​ការ​ជិត​ដិត​ជា​មួយ​នគរ​បាល​ទី​ក្រុង​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​បណ្តា​អង្គ​ភា​ពពាក់​ព័ន្ធ​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​ការ​បែង​ចែក​ផ្លូវ​ សម្រួល​មធ្យោ​បាយ​ចរា​ចរណ៍​ រៀប​ចំ​បណ្តា​ចំ​ណត​រថ​យន្ត​ឱ្យ​បាន​សម​ស្រប​។ ទន្ទឹម​នឹង​នោះ​ សំ​ណូម​ពរ​ប្រ​ជា​ជន​ម្ចាស់​ការ​តាម​ដាន​ព័ត៌​មាន​ គោរព​តាម​ការ​ណែ​នាំ​របស់​កង​កម្លាំង​សមត្ថ​កិច្ច​ ជ្រើស​រើស​ផ្លូវ​ធ្វើ​ដំ​ណើរ​សម​ស្រប​ ដើម្បី​ធា​នា​សុវត្ថិ​ភាព​ និង​មាន​ភាព​ងាយ​ស្រួល​”។

ទិវា​វប្ប​ធម៌​វៀត​ណាម​ (២៤-វិច្ឆិការ​) និង​បើក​ពិ​ធី​បុណ្យ​ ព្រម​ទាំង​បណ្តា​សកម្ម​ភាព​ផ្សេង​ទៀត​បាន​ខិត​ជិត​មក​ដល់​ហើយ​ ទី​ក្រុង​កំ​ពុង​មមាញឹក​រៀប​ចំ​តុ​បតែង​ទិដ្ឋភាព​ទី​ក្រុង​ឱ្យ​មាន​សោភ័ណ​ភាព​ស្រស់​បំព្រង​ និង​ធា​នា​បណ្តា​សកម្ម​ភាព​ប្រ​ព្រឹត្ត​ទៅ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ មាន​ភាព​ងាយ​ស្រួល​ រួម​ចំ​ណែក​កសាង​រូប​ភាព​ទី​ក្រុង​កឹង​ធើ​អារ្យ​ធម៌​ រួស​រាយ​រាក់​ទាក់​ក្នុង​ក្រ​សែ​ភ្នែក​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​។

Box

កម្ម​វិធី​សិល្បៈ​អប​អរ​សា​ទរ​ទិវា​វប្ប​ធម៌​វៀត​ណាម​ (២៤-១១) និង​បើក​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ ប្រ​ព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​ ២០ ថ្ងៃ​ទី​ ២១-១១-២០២៦ នៅ​សួន​ច្បារ​ ៣០-៤ សង្កាត់​ភូ​ឡើយ​។ ការ​ប្រ​កួត​ប្រ​ណាំង​ទូក​-ង បាន​រៀប​ចំ​ចាប់​ពី​ថ្ងៃ​ទី​ ២៣-២៤/១១ នៅ​វេទិកា​ក្បែរ​ដង​ព្រែក​ Maspéro  សង្កាត់​សុក​ត្រាំង​។ កម្ម​វិធី​បណ្ដែត​លយ​ប្រទីប​ និង​ទូក​គែ​ហ៉ៅក៏​ត្រូវ​បាន​ចាត់​តាំង​នៅ​លើ​ដង​ព្រែក​ Maspéro ផង​ដែរ​។

ថាញ​តឹម - ថា​ច់ធី

ចែករំលែកអត្ថបទ