តាមរយៈទម្រង់ “៤+១” ឃុំត្រឹងដេ ទីក្រុងកឹងធើ បានជំរុញកិច្ចសហការរវាងកម្លាំងនគរបាល ជាមួយគណៈ ផ្នែក អង្គការមហាជននានានិងសហគមន៍ ក្នុងការបង្ការទប់ស្កាត់គ្រឿងញៀន។ តាមរយៈនោះ ជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងភូមិឋាន ម្ចាស់ការបង្ការហានិភ័យនៃការប្រើប្រាស់គ្រឿងញៀនឡើងវិញ និងជួយដល់អ្នកដែលបានផ្តាច់គ្រឿងញៀនលំនឹងជីវភាព។

នគរបាលឃុំត្រឹងដេ ចាត់តាំងកិច្ចប្រជុំបង្ហាញមុខទម្រង់ “៤+១ “ក្នុងការបង្ការ ទប់ស្កាត់គ្រឿងញៀន។
កន្លងហើយ នគរបាលឃុំត្រឹងដេ ទើបចាត់តាំងកិច្ចប្រជុំបង្ហាញមុខទម្រង់ “៤+១” ក្នុងការងារបង្ការទប់ស្កាត់គ្រឿងញៀន។ ទម្រង់នេះមានទិសដៅកសាងយន្តការសហការយ៉ាងជិតស្និទ្ធរវាងកម្លាំងនគរបាល ជាមួយគណៈ ផ្នែក អង្គការមហាជននានានិងសហគមន៍ នាំយកការងារបង្ការ គ្រប់គ្រង អប់រំចុះដល់ភូមិឋាននិងករណីនីមួយៗ។ គណៈចង្អុលការទម្រង់បានបង្កើតឡើងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការប្រជាជនឃុំ សកម្មភាពតាមរបបទទួលបន្ទុកកិច្ចការបន្ថែម ក្នុងនោះ នគរបាលឃុំជាអង្គភាពប្រចាំការ។ គណៈចង្អុលការមានសមាជិក ៣១ នាក់ រួមមានប្រធានម្នាក់ អនុប្រធាន២នាក់ និងសមាជិក២៨នាក់។ សមាសភាពចូលរួមមានតំណាងគណៈ ផ្នែក អង្គការមហាជនឃុំ និងប្រធានគណៈប្រជាជនភូមិទាំង ១៣ លើភូមិឋាន។
តាមយន្តការសកម្មភាព សមាជិកដែលបានចាត់ ឱ្យទទួលបន្ទុកនឹងទៅជួបទំទាក់ទំទងជាមួយអ្នកដែលស្ថិតក្រោមការគ្រប់គ្រង ដើម្បីស្វែងយល់ពីមតិគោលបំណង សតិអារម្មណ៍និងស្ថានភាពនៃការរស់នៅ។ ផ្អែកលើមូលដ្ឋាននោះ សហការឃោសនា អប់រំ លើកទឹកចិត្តនិងជំនួយសមស្រប ទន្ទឹមនឹងនោះ រាយការណ៍ជូននគរបាលឃុំជាបន្ទាន់ដើម្បីធ្វើការបូកសរុប ធ្វើសេនាធិការជូនគណៈចង្អុលការ ដើម្បីចង្អុលការអនុវត្ត។ តាមប្រសាសន៍លោក ហូក្វាងដាយ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំត្រឹងដេ ភូមិភាគកំណត់ ការងារបង្ការទប់ស្កាត់គ្រឿងញៀន គឺជាភារកិច្ចជាប្រចាំ គប្បីមានការចូលរួមពីទូទាំងប្រព័ន្ធនយោបាយនិងការឯកភាពពីសំណាក់ប្រជាជន។ តាមរយៈទម្រង់ “៤+១” ឃុំបានបង្កើនការទទួលខុស ត្រូវក្នុងការសហការជាមួយគណៈ ផ្នែក អង្គការមហាជននានានិងភូមិនីមួយៗក្នុងការគ្រប់គ្រង អប់រំ ជួយដល់អ្នកក្រោយពីផ្តាច់គ្រឿងញៀន ព្រមទាំងម្ចាស់ការក្តាប់ស្ថានការណ៍ ទប់ស្កាត់ឱ្យបានទាន់ពេលហានិភ័យកើតមានអបាយមុខគ្រឿងញៀន រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិឋាន។
លោកឡឹមណាគ្វី លេខាសាខាបក្សភូមិបឹងព្រលឹត ឱ្យដឹង៖ “យើងខ្ញុំនឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលនិងអង្គការមហាជននានា ដើម្បីក្តាប់ស្ថានការណ៍ជាប្រចាំ យកចិត្តទុកដាក់សួរសុខទុក្ខនិងលើកទឹកចិត្តដល់ករណីដែលបានចាត់ឱ្យគ្រប់គ្រង។ ទន្ទឹមនឹងនោះ សកម្មផ្សព្វផ្សាយ ដើម្បីឱ្យប្រជាជនលើកកម្ពស់ការប្រុងប្រយ័ត្ន រួមជាមួយបណ្តាគ្រួសារជួយដល់អ្នកក្រោយពីផ្តាច់គ្រឿងញៀនឱ្យមានជីវភាពលំនឹង និងជៀសវាងការប្រើប្រាស់គ្រឿងញៀនឡើងវិញ”។
ការអនុវត្តទម្រង់ “៤+១” រួមចំណែកពង្រីកកម្លាំងសហគមន៍ក្នុងការបង្ការ ទប់ស្កាត់គ្រឿងញៀនចាប់ពីមូលដ្ឋាន។ តាមរយៈនោះ លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងជួយដល់អ្នកក្រោយពីផ្តាច់ គ្រឿងញៀនឱ្យសម្របខ្លួនរួមរស់ក្នុងសហគមន៍ បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងញៀនឡើងវិញ រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ និងកសាងភូមិភាគសុវត្ថិភាពនិងសុខុដុមរមនា៕
ហុងទើ-ដាលីន