19/11/2026 - 08:31

សុខា​ភិបាល​មូល​ដ្ឋាន - ទី​បង្អែក​ថែ​ទាំ​សុខ​ភាព​សហ​គមន៍ 

មិន​ត្រឹម​តែ​អនុ​វត្ត​ភារ​កិច្ច​ពិ​និត្យ​ព្យា​បាល​ជំងឺ​ដំ​បូង​ប៉ុណ្ណោះ​ទេ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ នៅ​ទាំង​ពង្រីក​តួ​នា​ទី​ស្នូល​ក្នុង​ការ​អនុ​វត្ត​កម្ម​វិធី​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ ពិ​និត្យ​រក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ និង​បង្កើត​សំ​ណុំ​ឯក​សារ​សុខ​ភាព​អេ​ឡិច​ត្រូ​និក​ជូន​ប្រ​ជា​ជន​ទៀត​ផង។ តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​នាំ​យក​សេ​វា​កម្ម​សុខា​ភិបាល​មក​ដល់​សហ​គមន៍ លើក​កម្ពស់​ស្មារតី​ម្ចាស់​ការ​បង្ការ​ជំងឺ និង​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ពី​សុខា​ភិបាល​មូល​ដ្ឋាន​ជា​បណ្តើរៗ។

 កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ញូ​យ៉ា កំ​ពុង​ពិ​និត្យ​ជំងឺ​ជូន​មា​មីង។

កំ​ណត់​ច្បាស់​ការ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​គឺ​ជា​ភារ​កិច្ច​សំ​ខាន់ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ញូ​យ៉ា បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​គណៈ ផ្នែក​និង​អង្គ​ការ​មហា​ជន អនុ​វត្ត​កម្ម​វិធី​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ក្នុង​ឆ្នាំ ២០២៦។ ដោយ​ឧត្តម​ភាព​នៅ​ជិត​ប្រ​ជា​ជន និង​ច្បាម​ភូមិ​ឋាន ហេតុ​នោះ កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​នៃ​ដំ​ណាក់​សុខា​ភិ​បាល តែង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ចាត់ តាំង​ណែ​នាំ និង​ជួយ​ប្រ​ជា​ជន​កៀក​ជិត​សេ​វា​កម្ម​សុខា​ភិបាល​ទំ​នើប។ អ្នក​មីង ថាច់​ថា​រី ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​មក​ពិ​និត្យ​ជំងឺ ឱ្យ​ដឹង៖ “អ្នក​ដែល​មក​ពិ​និត្យ​ជំងឺ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​អ្នក​មាន​វ័យ​ចំ​ណាស់ អ្នក​ពិ​ការ ដូច្នេះ​ការ​ពិ​និត្យ​ចំ​ណាយ​ពេល​យូរ​បន្តិច។ ប៉ុន្តែ​ដោយ​សារ​ការ​ណែ​នាំ​អស់​ពី​ចិត្ត​របស់​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​ពេញ​ចិត្ត​ទាំង​អស់ សង្ឃឹម​ថា​នឹង​មាន​ការ​ពិ​និត្យ​ជំងឺ​ដូច្នេះ​ច្រើន​លើក​ទៀត”។

តាម​ស្ថិតិ​មក​ដល់​ពេល​នេះ ទូ​ទាំង​ឃុំ​មាន​អ្នក​មក​ពិ​និត្យ​សុខ​ភាព ៦.៤០១ នាក់ នៃ​ចំ​នួន​ប្រ​ជា​ជន​សរុប ៣៨​.២៦១ នាក់ សម្រេច​អត្រា ១៦,៧២%។ ពិ​សេស ការ​ពិ​និត្យ​សុខ​ភាព​ដល់​កុមារ និង​សិស្ស​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ដោយ​មាន​ប្អូន​ៗស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រប់​គ្រង​បាន​មក​ពិ​និត្យ​សុខ​ភាព​៦.៤៩០​នាក់ សម្រេច​អត្រា​១០០%។ ទន្ទឹម​នឹង​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ ដំ​ណាក់​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ ណែ​នាំ​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​ថែ​ទាំ​សុខ​ភាព ពិ​សេស​ការ​ពិ​និត្យ​ជំងឺ​តាម​កាល​កំ​ណត់ ដើម្បី​ឆាប់​ប្រ​ទះ​ឃើញ​រោគ​សញ្ញា។ ព្រម​ទាំង​ប្រ​មូល​ផ្តុំ​បង្កើត និង​ធ្វើ​បច្ចុប្បន្ន​ភាព​សំ​ណុំ​ឯក​សារ​សុខ​ភាព​អេ​ឡិច​ត្រូ​និក​ជូន​ប្រ​ជា​ជន។ ការ​ធ្វើ​ឌីជី​ថល​ព័ត៌​មាន​សុខ​ភាព មិន​ត្រឹម​តែ​ជួយ​គ្រប់​គ្រង​ប្រ​វត្តិ​ជំងឺ​លទ្ធ​ផល​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​តាម​ដាន ពិ​គ្រោះ​និង​ថែ​ទាំ​សុខ​ភាព​យូរ​អង្វែង និង​ជួយ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​សុខ​ភាព​សហ​គមន៍​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​លើ​វិស័យ​សុខា​ភិបាល។

វេជ្ជ​បណ្ឌិត ឡឹម​ធី​ភឿង​ឡង នា​យិកា​រង​ដំ​ណាក់ សុខា​ភិបាល​ឃុំ​ញូ​យ៉ា ឱ្យ​ដឹង៖ “នៅ​ពេល​ខាង​មុខ ដំ​ណាក់​សុខា​ភិបាល​ឃុំ​នឹង​បន្ត​លើក​កម្ពស់​គុណ​ភាព​មុខ​ជំ​នាញ ជំ​រុញ​ការ​ឃោស​នា​ចល​នា​ប្រ​ជា​ជន​ចូល​រួម​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ បង្កើន​ការ គ្រប់​គ្រង​ក្រុម​មុខ​សញ្ញា​នា​នា ទន្ទឹម​នឹង​នោះ ធ្វើ​បច្ចុប្បន្ន​ភាព​សំ​ណុំ​ឯក​សារ​សុខ​ភាព​អេ​ឡិច​ត្រូ​និក ឱ្យ​បាន​គ្រប់​គ្រាន់។ តាម​រយៈ​នោះ ពង្រីក​តួ​នា​ទី​ជួរ​មុខ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ដំ​បូង ឆ្ពោះ​ដល់​ទិស​ដៅ​ប្រ​ជា​ជន​គ្រប់​រូប​បាន​កៀក​ជិត​សេ​វា​កម្ម​សុខា​ភិបាល​ចាំ​បាច់​និង​មាន​គុណ​ភាព​នៅ​ភូមិ​ភាគ”។

ជា​មួយ​នឹង​ភាព​ម្ចាស់​ការ​របស់​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ ព្រម​ជា​មួយ​កិច្ច​សហ​ការ​របស់​បណ្តា​ផ្នែក និង​អង្គ​ការ​មហា​ជន ទើប​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​នៅ​ឃុំ​ញូ​យ៉ា បាន​ពង្រឹង​ជា​បណ្តើរៗ។ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ដើម្បី​កសាង​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​កៀក​ជិត​ប្រ​ជា​ជន និង​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រស់​នៅ​ជូន​ប្រ​ជា​ជន៕

                                  ថាញ​វ៉ាង - វិមាន​

ចែករំលែកអត្ថបទ