15/11/2026 - 09:06

កសិ​ករ​កឹង​ធើ​ថែ​ទាំ​កសិ​ផល​បម្រើ​ទី​ផ្សារ​រដូវ​ពិ​ធី​បុណ្យ​អក​អំ​បុក​ 

ឆ្ពោះ​ដល់​ពិ​ធី​បុណ្យ​អក​អំ​បុក​ឆ្នាំ​២០២៦ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ គ្រួ​សារ​កសិ​ករ​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​នូវ​កសិ​ផល​ពិ​សេស​ៗបម្រើ​ទី​ផ្សារ​ពិ​ធី​បុណ្យ។ នេះ​មិន​ត្រឹម​តែ​ជា​ឱ​កាស​ ដើម្បី​មា​មីង​ត្រៀម​តង្វាយ​ឱ្យ​បាន​ហ្មត់​ចត់​សម្រាប់​ពិ​ធី​បូ​ជា​ព្រះ​ចន្ទ​តាម​ប្រវេ​ណី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ឱ​កាស​បង្កើន​តម្លៃ​នៃ​ការ​ផលិត​ លើក​កម្ពស់​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​ផង​។

បង​ថា​ច់យឺ កំ​ពុង​មើល​ថែ​ចម្ការ​ដំ​ឡូង​ ។

សម្រាប់​មា​មីង​ខ្មែរ​ណាម​បូ​ ពិ​ធី​បុណ្យ​អក​អំ​បុក​ជា​ពិ​ធី​បុណ្យ​ប្រវេ​ណី​មួយ​ធំ​ក្នុង​ឆ្នាំ​។ ពិ​ធី​បុណ្យ​មាន​អត្ថ​ន័យ​អំ​ណរ​គុណ​ចំ​ពោះ​ព្រះ​ចន្ទ​និង​ធម្ម​ជាតិ​ដែល​បាន​ផ្តល់​ឱ្យ​ភ្លៀង​ធ្លាក់​ស្មើ​ ដំ​ណាំ​បាន​ផល​ច្រើន​ ទន្ទឹម​នឹង​នោះ​អធិដ្ឋាន​ឱ្យ​ជីវ​ភាព​ភូមិ​ស្រុក​មាន​ភាព​សម្បូរ​សប្បាយ​ សុភ​មង្គល​។ ក្នុង​ស្ពក​តង្វាយ​បូ​ជា​ ក្រៅ​ពី​អំ​បុក​ ដូង​ខ្ចី​ ចេក​ទុំ​ មិន​អាច​ខ្វះ​ប្រ​ភេទ​មើម​ឈើ​ដូច​ជា​ ដំ​ឡូង​ជ្វា​ ដំ​ឡូង​បាស​ ត្រាវ​ជា​ដើម​។ នេះ​មិន​ត្រឹម​តែ​ជា​ផលិត​ផល​ធម្ម​តា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​និមិត្ត​រូប​នៃ​ការ​បង្កើត​បាន​មក​ពី​ព្រះ​ធរណី​ ជា​ភោគ​ផល​នៃ​ការ​ខិត​ខំ​ពល​កម្ម​របស់​កសិ​ករ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​។

នៅ​ភូមិ​ស៊ើង​តន ឃុំ​គូ​ឡាវ​យុង​ តាំង​ពី​ព្រឹក​ព្រលឹម​ បង​ថា​ច់យឺបាន​មក​ដល់​ចម្ការ​ដើម្បី​ដក​ស្មៅ​ លើក​ដី​ទប់​រង​ចម្ការ​ដំ​ឡូង​ជ្វា​និង​ដំ​ឡូង​បាស​។ ព្រម​ទាំង​ពិ​និត្យ​សំណើម​ដី​ហ្មត់​ចត់​ដើម្បី​ធា​នា​ឱ្យ​មើម​ដំ​ឡូង​លូត​លាស់​មូល​ស្មើ​គ្នា​ គ្មាន​ដង្កូវ​ចោះ​ស៊ី​ឬ​រលាត់​រលា​ច បង​ថា​ច់យឺក៏​បាន​ឱ្យ​ដឹង​ដោយ​រីក​រាយ​៖ "សម្រាប់​មា​មីង​ខ្មែរ​យើង​ មើម​ដំ​ឡូង​ដាក់​សែន​ក្នុង​រា​ត្រី​សែន​ព្រះ​ចន្ទ​ត្រូវ​តែ​គ្មាន​ខូច​ខាត​ ស្អាត​បាត​បរិសុទ្ធ​ ទើប​បង្ហាញ​ពី​ការ​គោរព​ដឹង​គុណ​ពិត​ៗ។ ខ្ញុំ​ដាំ​ដំ​ឡូង​ជ្វា​និង​ដំ​ឡូង​បាស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​តាម​ទិស​ស្លោក​យក​កម្លាំង​ធ្វើ​ដើម្បី​មាន​ប្រាក់​ចំ​ណេញ​ ឆ្លៀត​យក​ដី​ចម្ការ​របស់​ខ្លួន​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ បច្ចុប្បន្ន​តម្លៃ​លក់​ឡើង​ចុះ​ពី​១០.០០០ - ២០.០០០ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​ អា​ស្រ័យ​លើ​ប្រ​ភេទ​និង​ពេល​វេលា​នីមួយៗ​។ ខ្ញុំ​កំ​ពុង​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ទាន់​ពេល​ប្រ​មូល​ផល​ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​ សង្ឃឹម​ថា​ទី​ផ្សារ​លក់​ចេញ​ងាយ​ស្រួល​ជួយ​ឱ្យ​គ្រួ​សារ​មាន​ប្រ​ភព​ចំ​ណូល​បន្ថែម​បម្រើ​ជីវ​ភាព​"។

ទម្រង់​ដាំ​ត្រាវ​របស់​បង​ស្រី​ឡឹម​ធី​លី​ នៅ​មណ្ឌល​តឹង​ណាម​ សង្កាត់​វិញ​ភឿក។

ចំ​ណែក​នៅ​មណ្ឌល​តឹង​ណាម​ សង្កាត់​វិញ​ភឿក បរិយាកាស​ពល​កម្ម​នៅ​លើ​វាល​ដំ​ណាំ​បម្រើ​រដូវ​ពិ​ធី​បុណ្យ​ក៏​ផុលផុស​មិន​ចាញ់​ដែរ​។ លើ​ផ្ទៃ​ដី​៥០០ម៉ែ​ត្រកា​រ៉េ​ដាំ​ត្រាវ​ បង​ស្រី​ឡឹម​ធី​លី​កំ​ពុង​តែ​ថែ​ទាំ​ដើម្បី​ឱ្យ​មើម​មាន​គុណ​ភាព​ល្អ​បំ​ផុត​នៅ​ពេល​ប្រ​មូល​ផល​។ បង​ស្រី​ឡឹម​ធី​លី​ បាន​ឱ្យ​ដឹង​៖ "ត្រាវ​ដាំ​ប្រ​មា​ណ​៦ខែ​ឱ្យ​ផល​ ងាយ​ដាំ​ដុះ​ណាស់​ មិន​ចំ​ណាយ​កម្លាំង​ថែ​ទាំ​ច្រើន​។ រដូវ​កន្លង​ហើយ​ បន្ទាប់​ពី​ទូរ​ទាត់​ប្រាក់​ចំ​ណាយ​រួច​ គ្រួ​សារ​ខ្ញុំ​នៅ​ចំ​ណេញ​គួរ​សម​ដែរ​។ ឥ​ឡូវ​ ខ្ញុំ​ខិត​ខំ​ថែ​ទាំ​ដើម្បី​ឱ្យ​ត្រាវ​ចូល​ម្សៅ​ឆ្ងាញ់​ មើម​ស្អាត​ សង្ឃឹម​ថា​ក្នុង​ឱ​កាស​អក​អំ​បុក​មា​មីង​ទិញ​ច្រើន​ ទី​ផ្សារ​លក់​ចេញ​ងាយ​ស្រួល​"។ ទម្រង់​របស់​បង​ស្រី​លី​បង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​ចេះ​ប្រើ​ប្រាស់​ដី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​និង​ជ្រើស​រើស​ពូជ​ដំ​ណាំ​សម​ស្រប​ទៅ​នឹង​លក្ខ​ណៈដី​ធ្លី​និង​តម្រូវ​ការ​ទី​ផ្សារ​បាន​ជួយ​កសិ​ករ​មាន​ប្រ​ភព​ចំ​ណូល​បន្ថែម​យ៉ាង​ជាក់​ស្តែង​។

តាម​លោក​ ង្វៀង​វ៉ាំង​ដែង​ ប្រ​ធាន​សមា​គម​កសិ​ករ​សង្កាត់​វិញ​ភឿក អនុ​វត្ត​កម្ម​វិធី​ គោ​លន​យោ​បាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ក្នុង​រយៈ​ពេល​កន្លង​ សមា​គម​តែង​កៀរ​គរ​សមា​ជិក​ជ្រើស​រើស​ពូជ​មាន​គុណ​ភាព​ អនុ​វត្ត​ការ​ដាំ​ដុះ​សុវត្ថិ​ភាព​តាម​ទិស​ដៅ​សរី​រា​ង្គដើម្បី​លើក​កម្ពស់​តម្លៃ​កសិ​ផល​។ ជា​ពិ​សេស​ ចេះ​ជ្រើស​រើស​រដូវ​កាល​ផលិត​ដើម្បី​ប្រ​មូល​ផល​ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​អក​អំ​បុក​ សមា​គម​បាន​ម្ចាស់​ការ​ណែ​នាំ​កសិ​ករ​ចាត់​ចែង​ពេល​វេលា​រដូវ​កាល​តាម​ដំ​ណាក់​កាល​នីមួយៗ​ឱ្យ​សម​ស្រប​ ដើម្បី​ជៀស​វាង​ស្ថាន​ភាព​ទំនិញ​បាន​ផល​ តម្លៃ​ថោក​; ទន្ទឹម​នឹង​នោះ​ពង្រឹង​ការត​ភ្ជាប់​ជា​មួយ​ឈ្មួញ​នៅ​ផ្សារ​ប្រវេ​ណី​និង​បណ្តា​ញលក់​ចេញ​នៅ​ភូមិ​ភាគ​ ដើម្បី​ធា​នា​ទី​ផ្សារ​លក់​ចេញ​មាន​ស្ថិរ​ភាព​សម្រាប់​មា​មីង​។

ការ​ម្ចាស់​ការ​ថែ​ទាំ​ ត្រៀម​ប្រ​ភពក​សិក​ផល​បម្រើ​ក្នុង​រដូវ​ពិ​ធី​បុណ្យ​បង្ហាញ​ពី​ភាព​ប៉ិន​ប្រ​សព្វ​របស់​កសិ​ករ​កឹង​ធើ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ការ​ផលិត​ជា​មួយ​តម្រូវ​ការ​វប្ប​ធម៌​ជំនឿ​ - ទី​ផ្សារ​។ នេះ​ក៏​ជា​ទិស​ដៅ​ជាក់​ស្តែង​សំ​ដៅ​ទាញ​យក​អត្ថ​ប្រ​យោជន៍​ពី​ភាព​ខ្លាំង​របស់​ភូមិ​ភាគ​ លើក​កម្ពស់​តម្លៃ​កសិ​ផល​និង​ជំ​រុញ​សេដ្ឋ​កិច្ច​ជន​បទ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​៕

 

ហុង​ទើ - សុផន​

ចែករំលែកអត្ថបទ