14/11/2026 - 22:08

ក្រុម​ទូក​-ងវត្ត​រតន​សា​គរ​ ត្រៀម​រួច​រាល់​សម្រាប់​ដល់​ថ្ងៃ​ប្រ​ណាំង​ 

តំ​ណាង​ឱ្យ​ឃុំ​កូវ​កែ​ ខេត្ត​វិញ​ឡុង​ ចូល​រួម​ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ងក្នុង​ក្រប​ខណ្ឌ​ទិវា​វប្ប​ធម៌​វៀត​ណាម​ និង​បុណ្យ​អក​អំ​បុក​ ឆ្នាំ​២០២៦ ក្រុម​ទូក​-ងវត្ត​រតន​សា​គរ​ (ព្រើម​) ដែល​មាន​ឈ្មោះ​ថា​ “ហនុមាន​កំ​ពង់​ស្ពាន​មាន​ឫ​ទ្វិ” កំ​ពុង​ហ្វឹក​ហាត់​យ៉ាង​សកម្ម​។ កី​ឡា​ករ​ កី​ឡា​ការិនី​ ព្រម​ទាំង​អ្នក​គាំ​ទ្រ​សុទ្ធ​តែ​មាន​ការ​រំភើប​ និង​រំ​ពឹង​ទុក​ថា​ ក្រុម​នឹង​ប្រ​កួត​ទទួល​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​ប្រ​ណាំង​លើ​ដង​ព្រែក​ឡា​ង​ថេ។

ក្រុម​ទូក​-ងវត្ត​ព្រើម​ ហ្វឹក​ហាត់​យ៉ាង​សកម្ម​ ប្តេជ្ញា​ចិត្ត​ខ្ពស់​ ដណ្តើ​មយក​លទ្ធ​ផល​ល្អ​ក្នុង​រដូវ​ប្រ​ណាំង​ឆ្នាំ​នេះ​។

លោក​ ស៊ើង​ថាញ​ថា​យ ប្រ​ធាន​ក្រុម​ទូក​-ងវត្ត​រតន​សា​គរ​ (ព្រើម​) បាន​ឱ្យ​ដឹង​៖ ក្រុម​មាន​កី​ឡា​ករ​ កី​ឡា​ការិនី​សរុប​ ១០៥ នាក់​ ក្នុង​នោះ​មាន​បុរស​ ៧៥ នាក់​ និង​នា​រី​ ៣០ នាក់​ ដោយ​ផ្តោត​ការ​ហ្វឹក​ហាត់​ក្នុង​រយៈ​ពេល​ ១៥ ថ្ងៃ​មុន​ពេល​ប្រ​កួត​។ សមា​ជិក​ទាំង​អស់​បាន​ចូល​រួម​យ៉ាង​សកម្ម​ និង​ខិត​ខំ​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​រដូវ​ប្រ​ណាំង​ថ្មី​។ ការ​ប្រ​ណាំង​នៅ​លើ​ដង​ព្រែក​ឡា​ងថេ ឃុំ​ប៊ិញភូ​ គឺ​ជា​ក្តី​រីក​រាយ​  ព្រម​ទាំង​ជួយ​បង្ក​កម្លាំង​បន្ថែម​ដើម្បី​ឱ្យ​បុគ្គល​ម្នាក់​ៗខិត​ខំ​ក្នុង​រាល់​ពេល​ហ្វឹក​ហាត់​។ ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​លើក​ទឹក​ចិត្ត​របស់​មា​មីង​ក៏​បាន​ជំ​រុញ​បន្ថែម​ស្មារតី​ដល់​កី​ឡា​ករ​ កី​ឡា​ការិនី​មុន​ថ្ងៃ​ប្រ​ណាំង​ផង​ដែរ​។

កី​ឡា​ការិនី​នៃ​ក្រុម​ទូក​-ងវត្ត​ព្រើម​ ហ្វឹក​ហាត់​យ៉ាង​សកម្ម​ ដើម្បី​ដណ្តើ​មលទ្ធ​ផល​ល្អ​ក្នុង​រដូវ​កាល​ប្រ​រណាំង​ឆ្នាំ​២០២៦។

ក្នុង​ចំ​ណោម​សមា​ជិក​ទាំង​អស់​ អ្នក​មីង​ ថា​ច់ធី​ធា​ កើត​ឆ្នាំ​ ១៩៦៣ គឺ​ជា​កី​ឡា​ការិនី​ដែល​មាន​វ័យ​ចំ​ណាស់​ជាង​គេ​ក្នុង​ក្រុម​។ ផ្សារ​ភ្ជាប់​ជិត​ ១០ ឆ្នាំ​ហើយ​ តែ​អ្នក​មីង​នៅ​តែ​រីក​រាយ​ចូល​រួម​ហ្វឹក​ហាត់​ ដោយ​សង្ឃឹម​ថា​នឹង​បាន​រួម​ជា​មួយ​មិត្ត​រួម​ក្រុម​បញ្ចេញ​កម្លាំង​ក្នុង​រដូវ​កាល​ប្រ​ណាំង​ឆ្នាំ​នេះ​។ អ្នក​មីង​ធា​ បាន​ចែក​រំលែក​៖ បាន​ចូល​រួម​ក្នុង​ក្រុម​ទូក​-ងគឺ​ជា​ក្តី​រីក​រាយ​ផ្ទាល់​ខ្លួន​។ ឆ្នាំ​នេះ​ អ្នក​មីង​រួម​ជា​មួ​យស​មា​ជិក​ដទៃ​ទៀត​ផ្តុំ​កម្លាំង​ខិត​ខំ​ឱ្យ​អស់​ពី​លទ្ធ​ភាព​ដើម្បី​ប្រ​កួត​ដណ្តើ​មយក​ពាន​រង្វាន់​ខ្ពស់​។ ចំ​ពោះ​អ្នក​មីង​ មិន​ថា​លទ្ធ​ផល​យ៉ាង​ណា​នោះ​ទេ​ ការ​មាន​វត្ត​មាន​ក្នុង​ថ្ងៃ​បុណ្យ​ និង​ព្រួត​ដៃ​រក្សា​វិញ្ញាសា​កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ ជា​ការ​ប្រសើរ​ណាស់​ហើយ​។ ព្រោះ​ក្តី​រីក​រាយ​នោះ​ហើយ​បាន​ធ្វើ​ឱ្យ​អ្នក​មីង​រក្សា​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​ក្រុម​អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​។ មិន​ត្រឹម​តែ​កី​ឡា​ករ​ កី​ឡា​ការិនី​ប៉ុណ្ណោះ​ទេ​ អ្នក​គាំ​ទ្រ​ក៏​មាន​ការ​រំជើប​រំ​ជួល​រង់​ចាំ​ក្រុម​ឈាន​ដល់​ថ្ងៃ​ប្រ​ណាំង​ដែរ​។ បង​ ត្រឹង​ជិញណៀង​ ប្រ​ជា​ជន​នៅ​កូវ​កែ​ បាន​ឱ្យ​ដឹង​៖ បង​បាន​តាម​ដាន​ ជំ​រុញ​ទឹក​ចិត្ត​ និង​រួម​ចំ​ណែក​ថវិកា​មួយ​ផ្នែក​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​ទូក​-ងស្រុក​កូវ​កែ​ (ចាស់​) បច្ចុប្បន្ន​គឺ​ជា​ក្រុម​ទូក​-ងវត្ត​ព្រើម​។ រាល់​រដូវ​កាល​ប្រ​កួត​ បង​តែង​តែ​ទៅ​តាម​លើក​ទឹក​ចិត្ត​ស្មារតី​ដល់​កី​ឡា​ករ​ កី​ឡា​ការិនី​។ ឆ្នាំ​នេះ​ បង​នឹង​បន្ត​រួម​ដំ​ណើរ​ សង្ឃឹម​ថា​ក្រុម​នឹង​ពង្រីក​បទ​ពិសោធន៍​ ប្រ​កួត​ប្រ​ជែង​ដោយ​សាមគ្គី​ភាព​ និង​ដណ្តើ​មយក​លទ្ធ​ផល​ខ្ពស់​។

តាម​លោក​ ស៊ើង​ថាញ​ថា​យ ក្រុម​ធ្លាប់​បាន​ដណ្តើ​មយក​មេ​ដាយ​មាស​លើ​ចម្ងាយ​ ១.០០០ ម៉ែ​ត្រ​ កាល​ពី​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២២ រង្វាន់​លេខ​ពីរ​ក្នុង​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥ ព្រម​ទាំង​សមិទ្ធ​ផល​ផ្សេង​ៗជា​ច្រើន​ទៀត​។ ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​ប្រ​កួត​ថ្មី​ ក្រុម​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​បង្ក​លក្ខ​ណៈពី​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​កូវ​កែ​ បណ្តា​គណៈ​ ផ្នែក​ អង្ក​ការ​មហា​ជន​និង​ការ​សហ​ការ​គ្នា​រវាង​វត្ត​នា​នា​ក្នុង​ឃុំ​។ តំ​ណាង​ឱ្យ​ភូមិ​ភាគ​ចូល​រួម​ប្រ​កួត​ សមា​ជិក​ទាំង​ឡាយ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ថែម​ទៀត​ក្នុង​ការ​ខិត​ខំ​ហ្វឹក​ហាត់​ និង​ប្តេជ្ញា​សម្រេច​បាន​លទ្ធ​ផល​ល្អ​។ ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​កី​ឡា​ករ​ កី​ឡា​ការិនី​ ព្រម​ទាំង​ការ​រួម​ដំ​ណើរ​របស់​វត្ត​ និង​ប្រ​ជា​ជន​ ក្រុម​ឆ្ពោះ​ទៅ​កាន់​រដូវ​កាល​ប្រ​កួត​ថ្មី​ក្នុង​ស្មារតី​សាមគ្គី​ រួម​ចំ​ណែក​អភិ​រក្ស​ និង​ពង្រីក​វិញ្ញាសា​កី​ឡា​ប្រ​ណាំង​ទូក​-ងប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​៕

 ទីទុយ​ - មេ​ងលី​

ចែករំលែកអត្ថបទ