09/10/2026 - 21:27

ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ពី​ផ្លែ​ទឹក​ដោះ​គោ​ក្រ​ហម​ 

បង​ ប៊ុយយ្វី​ភឿង នៅ​ភូមិ​កូវ​ហា​ញ ឃុំ​តឹបស៊ើង​ ខេត្ត​វិញ​ឡុង​ បាន​បង្វែរ​ពី​ដាំ​ក្រូច​ថ្លុង​ មក​ដាំ​ដំ​ណាំ​ទឹក​ដោះ​គោ​ក្រ​ហម​វិញ​  ទទួល​បាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ល្អ​បង្គួរ​នៅ​លើ​ផ្ទៃ​ដី​៥កុង​។ រដូវ​កន្លង​ហើយ​ គ្រួ​សា​របង​ប្រ​មូល​ផល​បាន​ប្រ​មា​ណ​ ៦ តោន​ រក​ប្រាក់​ចំ​ណូល​បាន​ ២៤០ លាន​ដុង​ បង្ក​កម្លាំង​ជំ​រុញ​បន្ថែម​ក្នុង​ការ​ថែ​ទាំ​ និង​អភិវឌ្ឍ​ចម្ការ​។

បង​ភឿង ប្រើ​ថង់​នី​ឡុង​ស្រោប​ផ្លែ​ ដើម្បី​បន្ថយ​សត្វ​ល្អិត​បំ​ផ្លាញ​។

ពី​មុន​ បង​ភឿងដាំ​ក្រូច​ថ្លុង​ ដោយ​សង្ឃឹម​ថា​នឹង​មាន​ប្រ​ភព​ចំ​ណូល​លំ​នឹង​។ ប៉ុន្តែ​ ប្រ​សិទ្ធ​ភាព​នាំ​មក​មិន​ដូច​ការ​រំ​ពឹង​ទុក​ទេ​ អា​ស្រ័យ​បរិមាណ​ផល​ និង​តម្លៃ​លក់​ប្រែ​ប្រួល​។ ពេល​ខ្លះ​ ក្រូច​មាន​តម្លៃ​ខ្ពស់​ តែ​បរិមាណ​ផល​តិច​ ពេល​ខ្លះ​ផ្តល់​ផ្លែ​ច្រើន​ តែ​តម្លៃ​ចុះ​ថោក​។ ការ​លំ​បាក​នោះ​ធ្វើ​ឱ្យ​គាត់​គិត​ខ្វល់​ខ្វាយ​ស្វែង​រក​ទិស​ដៅ​ផលិត​ដែល​សម​ស្រប​ជាង​នៅ​ផ្ទៃ​ដី​ដែល​មាន​ស្រាប​ ដើម្បី​កែ​លម្អ​ប្រាក់​ចំ​ណូល​។ ខណៈ​ពេល​ស្វែង​យល់​ បង​សង្កេត​ឃើញ​ដំ​ណាំ​ដើម​ទឹក​ដោះ​គោ​ដែល​មា​មីង​ដាំ​នៅ​ភូមិ​ភាគ​មាន​ការ​លូត​លាស់​ល្អ​ និង​ផ្តល់​ផ្លែ​ច្រើន​។ ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ​ បង​ស្វែង​យល់​អំ​ពី​ពូជ​ដើម​ទឹក​ដោះ​គោ​ក្រ​ហម​ រួច​សម្រេច​ចិត្ត​ទិញ​មក​ដាំ​។ ឆ្នាំ​ ២០២៣ បង​បាន​វិនិយោគ​ទិញ​កូន​ពូជ​៤០០ដើម​ ដាំ​លើ​ផ្ទៃ​ដី​៥កុង​ ក្លាយ​ជា​អ្នក​ដំ​បូង​គេ​ដែល​ដាំ​ពូជ​ដើម​ទឹក​ដោះ​គោ​ក្រ​ហម​នៅ​ភូមិ​ភាគ​។

បង​ ភឿង (កណ្តា​ល) កំ​ពុង​ដោះ​ដូរ​ជា​មួយ​កម្មា​ភិបាល​ភូមិ​ភាគ​។

តាម​ប្រ​សាសន៍​បង​ភឿង ពេល​ជ្រើស​រើស​ពូជ​ដំ​ណាំ​ថ្មី​ ប្រ​ការ​ដែល​បង​យក​ចិត្ត​ទុក​ដាក់​គឺ​លទ្ធ​ភាព​ស៊ាំ​នឹង​ដី​ធ្លី​ និង​សម​ស្រប​ជា​មួយ​លក្ខ​ណៈថែ​ទាំ​របស់​គ្រួ​សារ​។ ការ​សង្កេត​ឃើញ​ដំ​ណាំ​ដើម​ទឹក​ដោះ​គោ​ប្រ​ពៃ​ណី​នៅ​ភូមិ​ភាគ​ ជួយ​ឱ្យ​បង​មាន​មូល​ដ្ឋាន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​។ ក្រោយ​ពី​ដាំ​រួច​ បង​យក​ចិត្ត​ទុក​ដាក់​ពី​ការ​ព្រាច​ជី​ ស្រោច​ទឹក​ និង​តាម​ដាន​ការ​លូត​លាស់​។ ក្រោយ​ពី​ដាំ​បាន​ប្រ​មា​ណ​១៨ខែ​ ដើម​ទឹក​ដោះ​គោ​ចាប់​ផ្តើម​ផ្តល់​ផ្លែ​ មាន​ក្តី​សង្ឃឹម​ពី​ប្រ​ភព​ចំ​ណូល​ថ្មី​។ បង​ភឿង ឱ្យ​ដឹង​៖ "ពី​មុន​ដាំ​ក្រូច​ថ្លុង​ មាន​ពេល​ខ្លះ​ក្រូច​មាន​តម្លៃ​ខ្ពស់​ តែ​បរិមាណ​ផល​តិច​ ពេល​ខ្លះ​ផ្តល់​ផ្លែ​ច្រើន​ តែ​តម្លៃ​ចុះ​ថោក​ ប្រ​សិទ្ធ​ភាព​មិន​ដូច​ការ​រំ​ពឹង​ទុក​ទេ​។ ឃើញ​មា​មីង​ដាំ​ដើម​ទឹក​ដោះ​គោ​លូត​លាស់​ល្អ​ ខ្ញុំ​ស្វែង​យល់​ពូជ​ដើម​ទឹក​ដោះ​គោ​ក្រ​ហម​ រួច​ទិញ​មក​ដាំ​។ មក​ដល់​ពេល​នេះ​ ដើម​ទឹក​ដោះ​គោ​ផ្តល់​ផ្លែ​ បាន​នាំ​ប្រ​ភព​ចំ​ណូល​ល្អ​បង្គួរ​ជូន​គ្រួ​សារ​"។

រដូវ​កន្លង​ហើយ​ បង​ភឿងប្រ​មូល​ផល​ផ្លែ​ទឹក​ដោះ​គោ​ក្រ​ហម​បាន​៦តោន​ ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​ដោយ​តម្លៃ​ ៤០.០០០ ដុង​/គី​ឡូ​ក្រាម​ រក​បាន​ប្រាក់​ចំ​ណូល​ ២៤០ លាន​ដុង​។ បច្ចុប្បន្ន​ កំ​ពុង​ផ្តល់​ផ្លែ​ ត្រៀម​ប្រ​មូល​ផល​រដូវ​ថ្មី​។ តាម​ការ​ប៉ាន់​ស្មាន​របស់​បង​ ប្រ​សិន​បើ​តម្លៃ​ស្ថិត​នៅ​កម្រិត​នេះ​ ក្រោយ​ពី​ទូ​ទាត់​រួច​ គ្រួ​សា​របង​អា​ចរក​បាន​ប្រាក់​ចំ​ណេញ​ប្រហែល​១២០លាន​ដុង​។ តាម​ប្រ​សាសន៍​របស់​បង​ភឿង ដំ​ណាំ​ទឹក​ដោះ​គោ​ផ្តល់​ផ្លែ​មួយ​ឆ្នាំ​ម្តង​ ហេ​តុ​នោះ​ត្រូវ​ការ​ថែ​ទាំ​ជា​ប្រ​ចាំ​។ ប្រ​ភព​ចំ​ណូល​ពី​រដូវ​មុន​ ជួយ​ឱ្យ​បង​មាន​កម្លាំង​ជំ​រុញ​បន្ថែម​ក្នុង​ការ​ថែ​ទាំ​ចម្ការ​ សង្ឃឹម​ថា​រដូវ​ខាង​មុខ​នឹង​បន្ត​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ល្អ​ប្រសើរ​។

ក្នុង​ការ​ដាំ​ បង​ភឿងដាក់​ជី​លា​មក​សត្វ​ជា​សំ​ខាន់​ និង​ស្រោច​ទឹក​គ្រប់​គ្រាន់​ បង្ក​លក្ខ​ណៈឱ្យ​ដើម​ទឹក​ដោះ​គោ​លូត​លាស់​ល្អ​។ បង​ទុក​ឱ្យ​ដើម​ទឹក​ដោះ​ចេញ​ផ្លែ​តាម​ធម្ម​តា​ មិន​វិនិច្ឆ័យ​ឱ្យ​ចេញ​ផ្លែ​ខុស​រដូវ​ទេ​។ តាម​បទ​ពិសោធ​របស់​បង​ ដំ​ណាំ​មិន​សូវ​មាន​សត្វ​ល្អិត​បំ​ផ្លាញ​ទេ​ ប៉ុន្តែ​គប្បី​ពិ​និត្យ​ និង​ថែ​ទាំ​ឱ្យ​សម​ស្រប​ទៅ​តាម​ដំ​ណាក់​កាល​លូត​លាស់​នីមួយៗ​។ ពេល​ដំ​ណាំ​ផ្តល់​ផ្លែ​ បង​ប្រើ​ថង់​នី​ឡុង​ស្រោប​ផ្លែ​ ដើម្បី​កាត់​បន្ថយ​សត្វ​ល្អិត​បំ​ផ្លាញ​ និង​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​។ គាត់​យល់​ថា​ ថែ​ទាំ​បាន​ល្អ​នឹង​ជួយ​ឱ្យ​ដំ​ណាំ​ផ្តល់​ផ្លែ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​។ ព្រោះ​ហេ​តុ​នោះ​ ក្រៅ​ពី​បរិមាណ​ផល​រាល់​រដូវ​ បង​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​រក្សា​កម្លាំង​ឱ្យ​ដើម​ឈើ​ ដើម្បី​មាន​ប្រ​ភព​ចំ​ណូល​យូរ​អង្វែង​។

លោក​ យឿង​កុង​ឌឹក អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​តឹបស៊ើង​ បញ្ជាក់​៖ បង​ភឿងជា​កសិ​ករ​ទ្រាំ​លំ​បាក​ ចូល​ចិត្ត​សិក្សា​ស្វែង​យល់​ និង​មោះ​មុត​ដាំ​ពូជ​ដាំ​ដំ​ណាំ​ថ្មី​ក្នុង​ការ​ផលិត​។ ទម្រង់​ដាំ​ដំ​ណាំ​ទឹក​ដោះ​គោ​ក្រ​ហម​មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ល្អ​ គប្បី​បាន​ឧទ្ទេស​នាម​ឱ្យ​មា​មីង​ស្វែង​យល់​ និង​ពង្រីក​ឱ្យ​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈជាក់​ស្តែង​។ កន្លង​ហើយ​ បង​ភឿង បាន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹបស៊ើង​ជូន​លិខិត​សរសើរ​។ ផ្តើម​ពី​បង្វែរ​ពូជ​ដំ​ណាំ​ គ្រួ​សា​របង​មាន​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​បន្ថែម​ ឈាន​ឡើង​ធូរ​ធារ​បន្តិច​ម្តង​ៗនៅ​ស្រុក​កំ​ណើត​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ