ក្រសួងអប់រំនិងបណ្តុះបណ្តាល ទើបដាក់ឱ្យប្រើសារាចរលេខ ៧៨/២០២៦/TT-BGDĐT ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦ ធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវខ្លឹមសារដែលមានលក្ខណៈធ្វើបច្ចុប្បន្ន ភាពទាក់ទងដល់ឈ្មោះហៅ ភូមិសាស្រ្តនិងអង្គភាពរដ្ឋបាល។ កម្រិតអនុវិទ្យាល័យ ខ្លឹមសារធ្វើវិសោធនកម្មនិងបំពេញបន្ថែម ផ្តោតលើមុខវិជ្ជាប្រវត្តិវិទ្យានិងភូមិវិទ្យា។ ចំណែកកម្រិតវិទ្យាល័យ ខ្លឹមសារបានកែតម្រូវ ចំណុះមុខវិជ្ជាចំនួន៣ រួមមាន៖ ប្រវត្តិវិទ្យា ភូមិវិទ្យា អប់រំសេដ្ឋកិច្ចនិងច្បាប់។
តាមនោះ ខ្លឹមសារដែលធ្វើវិសោធនកម្មនិងបំពេញបន្ថែម មិនធ្វើឱ្យផ្លាស់ប្តូរទិសដៅ រចនាសម្ព័ន្ធ តម្រូវការគប្បីសម្រេចបាន និងតម្រង់ទិសមូលដ្ឋាននៃកម្មវិធីសិក្សា មិនបង្កើតឱ្យមានបន្ថែមបែបបទ រដ្ឋបាល និងមិនធ្វើឱ្យផ្លាស់ប្តូរសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកសិក្សា... ការធ្វើវិសោធនកម្មនិងបំពេញបន្ថែម ដើម្បីសមស្របនឹងការរៀបចំអង្គភាពរដ្ឋបាល ចាត់តាំងរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ ធានាឯកភាពជាមួយនឹងកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០១៨។
ចំពោះមុខវិជ្ជាប្រវត្តិវិទ្យា សារាចរបានលើកឡើងនូវតម្រូវការដែលត្រូវសម្រេចនៅកម្រិតអនុវិទ្យាល័យ តាមទិសដៅធ្វើឱ្យច្បាស់សមត្ថភាពស្វែងយល់ប្រវត្តិសាស្ត្រ ការយល់ដឹង និងគំនិតខាងប្រវត្តិសាស្ត្រ អនុវត្តចំណេះដឹង និងបំណិនដែលបានសិក្សា។ ចំណែកនៅកម្រិតវិទ្យាល័យ តម្រូវការដែលត្រូវសម្រេចអំពីសមត្ថភាពប្រវត្តិសាស្ត្រដែលបានកែតម្រូវ ខ្លឹមសាររដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ធ្វើវិសោធនកម្មនិងបំពេញបន្ថែម ឆ្នាំ ២០២៥ បានធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីសិក្សា ខ្លឹមសារអំពីប្រវត្តិសាស្ត្រនៃការការពារអធិបតេយ្យ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើត ការតស៊ូការពារមាតុភូមិនៅតំបន់ព្រំដែនតីណាម ការតស៊ូការពារអធិបតេយ្យជាតិនៅតំបន់ព្រំដែនភាគខាងជើង និងនៅសមុទ្រខាងកើត...។
ចំពោះមុខវិជ្ជាភូមិវិទ្យា ខ្លឹមសារអំពីតំបន់សេដ្ឋកិច្ច - សង្គមបានកែតម្រូវ ក្នុងនោះមានតំបន់ខ្ពង់រាប និងតំបន់ភ្នំភាគខាងជើង; តំបន់ឆ្នេរសមុទ្រណាមទ្រុងបូនិងតីង្វៀន; វាលរាបទន្លេហុង បាក់ទ្រុងបូ និងដុងណាមបូ...។
ខ្លឹមសារមុខវិជ្ជាអប់រំសេដ្ឋកិច្ចនិងច្បាប់ បានធ្វើបច្ចុប្បន្នភាពកែ សម្រួលទាក់ទងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងអនុវត្តរដ្ឋអំណាចភូមិភាគពីរថ្នាក់...៕
វិមាន