ផ្ដើមពីសាលាទានតូចមួយដែលសាងសង់យ៉ាងសាមញ្ញដោយឫស្សីនិងប្រក់ស្លឹក វត្តជយនទីរតនារាម (អូរក្ដារ) ស្ថិតនៅភូមិអូរក្ដារ ឃុំហ៊ឹងមី ខេត្តវិញឡុង ជាជំហានៗបានកសាងឡើងកាន់តែមានភាពស្រស់ស្អាតនិងសមរម្យ។ ក្នុងដំណើរការនោះ ព្រះភិក្ខុចន្ទធម្មោកៀងថាយហុង ជាព្រះចៅអធិការដំបូងរបស់វត្ត ហើយជាវត្តខ្មែរមានអាយុកាលក្មេងជាងគេនៅខេត្តវិញឡុង។ រួមជាមួយគណៈកម្មការវត្ត ព្រះភិក្ខុចន្ទធម្មោ កៀងថាយហុង បានខិតខំចលនាពុទ្ធបរិស័ទនិងសប្បុរសជននានា ចូលរួមចំណែកក្នុងការកសាងនិងកែលម្អវត្ត ព្រមទាំងដំណើរការកសាងនូវសំណង់ជាច្រើន ដើម្បីបម្រើតម្រូវការរបស់ប្រជាជន។

ព្រះភិក្ខុចន្ទធម្មោ កៀងថាយហុង ព្រះចៅអធិការដំបូងរបស់វត្តអូរក្ដារ។
បង ង្វៀងថាយឡុក នៅភូមិតឹងលិត ជាយុវជនម្នាក់ក្នុងចំណោមយុវជនគំរូទាំងឡាយ ជាមួយនឹងទម្រង់ចិញ្ចឹមគោ គួបផ្សំនឹងចិញ្ចឹមជន្លេនទេស។ ទម្រង់នេះ មិនត្រឹមតែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងការផលិត ថែមទាំងបង្ហាញពីស្មារតីច្នៃប្រតិដ្ឋ ឆ្លៀតប្រើប្រាស់ប្រភពវត្ថុធាតុដើមដែលមានស្រាប់ ឆ្ពោះដល់បែបផែនផលិតដែលជិតស្និទ្ធនឹងបរិស្ថាន។ ផ្តើមពីភាពជាក់ស្តែង ការចិញ្ចឹមគោបរិមាណលាមក មានចំនួនច្រើន តម្រូវការដោះស្រាយឱ្យបានសមស្រប ចុងឆ្នាំ២០១៩ បងឡុក ចាប់ផ្តើមស្វែងយល់និងអនុវត្តទម្រង់ចិញ្ចឹមគោ គួបផ្សំនឹងចិញ្ចឹមជន្លេនទេស។ តាមរយៈនោះ លាមកគោត្រូវបានប្រើប្រាស់ ធ្វើជាប្រភពចំណីសម្រាប់ជន្លេនទេស ផលិតផលក្រោយពីដំណាក់ការចិញ្ចឹមបន្តបានប្រើប្រាស់ធ្វើជាជីសរីរាង្គបម្រើផលិតកសិកម្ម។ បងង្វៀងថាយឡុក ចែករំលែក៖ “ប្រការដែលខ្ញុំចាប់អារម្មណ៍បំផុតពេល អនុវត្តទម្រង់នេះ មិនត្រឹមតែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ច ថែមទាំងឆ្លៀតប្រើប្រាស់ប្រភពអនុផលក្នុងការផលិត។ របស់មើលទៅស្មានថាចោល ប្រសិនបើចេះរបៀបដោះស្រាយ វានឹងក្លាយជាប្រភពវត្ថុដើមដ៏មានតម្លៃ បន្ថយទាំងផលប៉ះពាល់ដល់បរិស្ថាន និងបម្រើសម្រាប់ការផលិតកសិកម្ម”។ បច្ចុប្បន្ន គ្រួសារបងឡុក មានផ្ទៃដីរោងចិញ្ចឹមជន្លេនទេស គួបផ្សំនឹងចិញ្ចឹមគោប្រមាណ ២៥០ ម៉ែត្រការ៉េ។ ជារៀងរាល់ខែ ទម្រង់នេះផ្គត់ផ្គង់ផលិតផលជន្លេនទេសដល់ទីផ្សារប្រមាណពី ១២០ - ១៥០ គីឡូក្រាម លក់ក្នុងតម្លៃប្រមាណ ១២០.០០០ ដុងក្នុងមួយគីឡូក្រាម ព្រមទាំងបង្កើតបានជីសរីរាង្គបម្រើតម្រូវការផលិតរបស់ប្រជាជន និងអ្នកចម្ការ។ ផ្តើមពីផលិតផលជន្លេនទេស ទម្រង់នេះ ផ្តល់ប្រាក់ចំណូលប្រមាណពី ១៤ - ១៨ លានដុងក្នុងមួយខែ មិនគិតប្រភពចំណូលពីជីជន្លេនទេស។
តាមសម្តីបងឡុក ប្រសិទ្ធភាពរបស់ទម្រង់មិនត្រឹមតែស្ថិតនៅលើប្រភពប្រាក់ចំណូលលំនឹងសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងឆ្លៀតប្រើប្រាស់ប្រភពអនុផលក្នុងការចិញ្ចឹម បន្ថយការចំណាយ ប្រព្រឹត្តិកម្មកាកសំណល់ រួមចំណែកបង្កើតបែបផែនផលិតវិលជុំ ស្និទ្ធស្នាលនឹងបរិស្ថាន។ ការគួបផ្សំរវាងការចិញ្ចឹមគោនិងចិញ្ចឹមជន្លេនទេស ជួយឱ្យការប្រើប្រាស់ ប្រភពវត្ថុធាតុដើមដែលមានស្រាប់យ៉ាងមានប្រសិទ្ធភាព សមស្របនឹងលក្ខណៈនៃការផលិតរបស់គ្រួសារប្រជាជនជាច្រើននៅតំបន់ជនបទ។
លោកង្វៀងហ្វាយហឹង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹងថាញ់ និងជាលេខាសម្ព័ន្ធយុវជនឃុំតឹងថាញ់ បញ្ជាក់៖ “ទម្រង់ចិញ្ចឹមគោ គួបផ្សំនឹងចិញ្ចឹមជន្លេនទេសរបស់បងង្វៀង ថាយឡុក គឺជារបៀបធ្វើសមស្របនឹងនិន្នាការអភិវឌ្ឍ កសិកម្មដោយចីរភាព។ ចំណុចគួរឱ្យកត់សម្គាល់ មិនត្រឹមតែប្រសិទ្ធភាពផលិតប៉ុណ្ណោះទេ ថែមទាំងជាស្មារតីឈានមុខ ច្នៃប្រតិដ្ឋរបស់យុវជនក្នុងការស្វែង រកទិសដៅថ្មី ប្រើប្រាស់ប្រភពវត្ថុធាតុដើមដែលមានស្រាប់ និងចែករំលែកបទពិសោធន៍ដល់សហគមន៍។ ទម្រង់នេះ ត្រូវបានផ្សព្វផ្សាយ ពង្រីកទូលំទូលាយដើម្បីផ្តល់កម្លាំងចិត្តដល់សមាជិកសម្ព័ន្ធយុវជន យុវជននិងប្រជាជនហ៊ានផ្លាស់ថ្មីក្នុងការផលិត”។
ទម្រង់ផលិតវិលជុំ ជិតស្និទ្ធនឹងបរិស្ថានតួយ៉ាង ដូចរបៀបធ្វើរបស់បងឡុក កំពុងរួមចំណែកបង្ក ឱ្យមានការវិវឌ្ឍន៍ជាវិជ្ជមាននៅតំបន់ជនបទ។ នេះក៏ជាសក្ខីភាពសម្រាប់ស្មារតីទទួលខុសត្រូវ ការច្នៃប្រតិដ្ឋរបស់យុវជនក្នុងដំណើរការព្រួតដៃកសាងភូមិស្រុកកាន់តែរីកចម្រើន បៃតង ស៊ីវិល័យ និងចីរភាព៕
ដាលីន-មុនី