06/10/2026 - 05:52

សង្កាត់​វិញ​ចូវ លើក​កម្ពស់ និង​អភិវឌ្ឍ​ផលិត​ផល OCOP ដែល​មាន​លក្ខណៈ​ពិ​សេស​ 

សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ បច្ចុប្បន្ន​មាន​ផលិត​ផល​ចំ​នួន ១៩​មុខ បាន​ទទួល​ស្គាល់ OCOP ក្នុង​នោះ​មាន​ផលិត​ផល​ចំ​នួន ៥ សម្រេច​ផ្កាយ​៤ និង​ផលិត​ផល​ចំ​នួន ១៤ សម្រេច​ផ្កាយ ៣។

ក្នុង​ចំ​ណោម​ផលិត​ផល OCOP សម្រេច​ផ្កាយ​៣ មាន​ផលិត​ផល​ជា​ច្រើន​មាន​លក្ខណៈ​ពិ​សេស​ដូច ខ្ទឹម​ក្រ​ហម​វិញ​ចូវ ទឹក​ស៊ី​អីវ សណ្តែក​សៀង សណ្តែក សៀង​ខ្មៅ ឆៃ​ប៉ូវ​ផ្អែម ឆៃ​ប៉ូវ​ប្រៃ ឆៃ​ប៉ូវ​ជូរ​ផ្អែម ក្តាម​ប្រៃ ផ្អក​បង្គា ក្រុម​ផលិត​ផល​លំ​ដាប់​ផ្កាយ ៤ ​រួម​មាន​ទឹក​ត្រ​ចៀក​កាំ ទឹក​ត្រ​ចៀក​កាំ​ចំ​ហ៊ុយ​រស​ជាតិ​ឱសថ​បុ​រាណ​ចិន ទឹក​ត្រ​ចៀក​កាំ​ចំ​ហ៊ុយ​រស​ជាតិ​ស្លឹក​តើយ ទឹក​ត្រ​ចៀក​កាំ​ចំ​ហ៊ុយ​កែ​ច្នៃ​ដាក់​កែវ​ហូប​ភ្លាម ទឹក​ត្រ​ចៀក​កាំ​មិន​ទាន់​កែ​ច្នៃ។

ផលិតផល OCOP សម្រេចផ្កាយ ៣ មានលក្ខណៈពិសេសនៃខ្ទឹមក្រហមវិញចូវ។

ដើម្បី​លើក​កម្ពស់​គុណ​ភាព​និង​ភាព​ប្រ​កួត​ប្រ​ជែង​នៃ​ផលិត​ផល សង្កាត់​វិញ​ចូវ តែង​សហ​ការ​ជា​មួយ​ការិ​យា​ល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ការ​ណែ​នាំ​និង​ហ្វឹក​ហាត់​ដល់​ម្ចាស់​កម្ម​សិទ្ធិ​ផលិត​និង​អា​ជីវ​កម្ម អំ​ពី​ដំ​ណើរ​ការ​វាយ​តម្លៃ កសាង​សំ​ណុំ​បែប​បទ​ស្នើ​វាយ​តម្លៃ និង​ចាត់​ថ្នាក់​ផលិត​ផល OCOP។ ហេតុ​នេះ ជួយ​ឱ្យ​ម្ចាស់​កម្ម​សិទ្ធិ​មាន​លក្ខណៈ​ពិ​និត្យ​ឡើង​វិញ និង​ធ្វើ​ឱ្យ​សុក្រឹត ផលិត​ផល​ស្រប​តាម​លក្ខ​ឋាន OCOP យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​លើ​គុណ​ភាព ប្រ​ភព​វត្ថុ​ធាតុ​ដើម ដំ​ណើរ​ការ​ផលិត​និង​ស្ថិរ​ភាព​របស់​ផលិត​ផល។

សង្កាត់​វិញ​ចូវ កំ​ណត់​ទិស​ដៅ​បន្ត​អភិវឌ្ឍ​តំ​បន់​វត្ថុ​ធាតុ​ដើម បង្ក​ការ​ងារ​ធ្វើ​និង​លើក​កម្ពស់​តម្លៃ​ផលិត​ផល។ ជា​ជំ​ហានៗ​នាំ​យក​ផលិត​ផល​ដែល​មាន​សក្តា​នុពល និង​ឧត្តម​ភាព​ឱ្យ​ក្លាយ​ជា​ទំ​និញ​ដែល​មាន​ពាណិជ្ជ​សញ្ញា មាន​ទី​ផ្សារ និង​រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ៕

                                  សុង​ឡេ-ដា​លីន

ចែករំលែកអត្ថបទ