06/10/2026 - 05:52

ព្រួត​ដៃ​គ្នា​ជួយ​ជន​រួម​ជាតិ​ខ្មែរ​មា​នទី​លំ​នៅ​ស្ថិរ​ភាព​ 

ជា​មួយ​ស្មារតី​ស្រ​ឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​ពង្រីក​ប្រ​ពៃ​ណី​សាម​គ្គី​ភាព​របស់​ជន​ជាតិ ប៉ុន្មាន​ឆ្នាំ​កន្លង បណ្តា​គណៈ ផ្នែក អង្គ​ការ​មហា​ជន​ឃុំ​និង​ប្រ​ជា​ជន តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ ពិ​សេស​គ្រួ​សារ​ដែល​មាន​ការ​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​នៅ​ភូមិ​បេ១ ឃុំ​តឹង​ឡុង ទី​ក្រុង​កឹង​ធើ។ ផ្ទះ​ដែល​បាន​សាង​សង់​ឡើង មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ទី​លំ​នៅ​ស្ថិរ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើន​ទំ​នុក​ចិត្ត កម្លាំង​ចល​ករ​ដើម្បី​ឱ្យ​គ្រួ​សារ​ទាំង​ឡាយ​ខិត​ខំ​ឈាន​ឡើង​ក្នុង​ជីវ​ភាព។

  កម្មា​ភិ​បាល​ឃុំ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​បង​ស្រី​ស៊ើង​ធី​ប៉ិច​ឡង (ទី​ពីរ​រាប់​ពី​ស្តាំ)

នៅ​ភូមិ​បេ ១ ឃុំ​តឹង​ឡុង។

ជា​ច្រើន​ឆ្នាំ​កន្លង បក្ស​និង​រដ្ឋ​តែង​ដាក់​ចេញ​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​ជា​ច្រើន ស្តី​ពី​ការ​វិ​និយោគ​អភិ​វឌ្ឍ​ផលិត លើក​កម្ពស់​ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច ដូច​ជា៖ គោល​ន​យោ​បាយ​ជំ​នួយ​អភិ​វឌ្ឍន៍​ផលិត និង​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច ជួយ​ដោះ​ស្រាយ​ដី​លំ​នៅ​ឋាន ដី​ផលិត និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក; គ្រួ​សារ​ក្រី​ក្រ​ទទួល​បាន​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ; ជំ​នួយ​ដោយ​ផ្ទាល់​ដល់​ប្រ​ជា​ជន​ក្រី​ក្រ​នៅ​តំ​បន់​លំ​បាក​ពិ​សេស គោល​ន​យោ​បាយ​ឱ្យ​បុល​ទុន​ដើម្បី​អភិ​វឌ្ឍ​ការ​ផលិត ជំ​នួយ​លើ​ការ​ចំ​ណាយ​សិក្សា​ជូន​សិស្ស និង​និស្សិត ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ជា​ដើម។ ចាប់​ពី​កម្ម​វិធី និង​គោល​ន​យោ​បាយ​ទាំង​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ជន​ជាតិ​ភាគ​តិច នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ដ៏​ធំ​ធេង និង​ធ្វើ​ឱ្យ​ជីវ​ភាព​របស់​ប្រ​ជា​ជន​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ឡើង​ជា​លំ​ដាប់។ នៅ​ភូមិ​បេ ១ បង​ស្រី​ស៊ើង​ធី​ប៉ិច​ឡង គឺ​ជា​គ្រួ​សារ​ដែល​មាន​ការ​លំ​បាក គ្មាន​ដី​ផលិត ជីវ​ភាព​រស់​នៅ​ពឹង​ផ្អែក​លើ​ធ្វើ​ការ​ឈ្នួល​និង​លក់​ឆ្នោត។ ប្តី​របស់​គាត់​ឈឺ​ជា​ប្រ​ចាំ ដូច្នេះ ការ​ដែល​មាន​ផ្ទះ​សម្បែង​ត្រឹម​ត្រូវ មិន​មែន​ជា​ការ​ងាយ​ឡើយ។ ហេតុ​នេះ នៅ​ពេល​ដែល​ទទួល​បាន​ការ​ជំ​នួយ​សាង​សង់​ផ្ទះ គ្រួ​សារ​គាត់​ពិត​ជា​សប្បាយ​រីក​រាយ​ជា​ខ្លាំង។ តាម​បង​ស្រី ការ​ជំ​នួយ​នេះ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​គ្រួ​សារ​មាន​ផ្ទះ​សម្បែង​រឹង​មាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កម្លាំង​ចិត្ត​ដើម្បី​លំ​នឹង​ជីវ​ភាព និង​ជា​ជំ​ហាន​ឆ្លង​កាត់​ការ​លំ​បាក។ បង​ស្រី​ស៊ើង​ធី​ប៉ិច​ឡង ឱ្យ​ដឹង៖ “គ្រួ​សារ​គ្មាន​ដី​ផលិត មាន​តែ​ដី​បន្តិច​បន្តួច​ដើម្បី​សាង​សង់​ផ្ទះ ដូច្នេះ​ជីវ​ភាព​នៅ​មាន​ការ​លំ​បាក​ច្រើន។ ក្នុង​ឆ្នាំ​២០២៣ គ្រួ​សារ​ខ្ញុំ​ទទួល​បាន​ថវិកា​ជំ​នួយ ៦០ លាន​ដុង ដើម្បី​សង់​ផ្ទះ​និង​បាន​ខ្ចី​បន្ថែម​ពី​ញាតិ​មិត្ត ទើប​គ្រួ​សារ​មាន​លក្ខណៈ​សាង​សង់​បាន​ផ្ទះ​រឹង​មាំ​ជាង​មុន។ មាន​ផ្ទះ​នៅ​លំ​នឹង គ្រួ​សារ​ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់ កាត់​បន្ថយ​ការ​ព្រួយ​បា​រម្ភ​ពី​រឿង​ភ្លៀង​ខ្យល់ និង​មាន​កម្លាំង​ចិត្ត​ដើម្បី​ខិត​ខំ​រក​ស៊ី លំ​នឹង​ជីវ​ភាព។ បច្ចុប្បន្ន ខ្ញុំ​លក់​ឆ្នោត​ក្នុង​មួយ​ថ្ងៃ​បាន ១០០ សន្លឹក គ្រប់​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ ហើយ​កូន​ៗ​ដែល​ទៅ​ធ្វើ​ការ​ស្រុក​ឆ្ងាយ យូរៗ​ក៏​ផ្ញើ​ប្រាក់​ពី ២-៣ លាន​ដុង​ដើម្បី​ចិញ្ចឹម​ចៅ​ៗ​រៀន​សូត្រ”។

ផ្តើម​ពី​ការ​ព្រួត​ដៃ​ពី​ប្រ​ជា​ជន ការ​ជំ​នួយ​លំ​នៅ​ឋាន​សម្រាប់​គ្រួ​សារ​មាន​ការ​លំ​បាក​ក៏​ទទួល​បាន​កិច្ច​សហ​ការ​ពី​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ។ បង​ស្រី តូធី​ម៉ាយ​ធី អនុ​លេខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​បេ ១ ឱ្យ​ដឹង៖ “ការ​ជំ​នួយ​លំ​នៅ​ឋាន​សម្រាប់​គ្រួ​សារ​ក្រី​ក្រ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​លំ​នៅ​ឋាន​ស្ថិរ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​បាន​នូវ​ភាព​សាមគ្គី​គ្នា​ក្នុង​សហ​គមន៍ទៀត​ផង។ គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ បាន​ចលនា​មា​មីង​ព្រួត​ដៃ​គ្នា រួម​ចំ​ណែក​ដើម្បី​ឱ្យ​ផ្ទះ​ទាំង​នោះ​បាន​សាង​សង់​សម្រេច​រួច​រាល់​ឆាប់ៗ ធា​នា​នូវ​ភាព​ជាក់​ស្តែង​និង​ចំ​មុខ​សញ្ញា”។

អា​ស្រ័យ​គោ​លន​យោ​បាយ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​មក​ដល់​ពេល​នេះ នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ក្នុង​ឃុំ​តឹង​ឡុង កំ​ពុង​ផ្លាស់​ប្តូរ​ជា​លំ​ដាប់ ផ្ទះ​ទ្រុឌ​ទ្រោម​ពី​មុន​ត្រូវ​បាន​ជំ​នួស​ដោយ​ផ្ទះ​ថ្មី។ មិន​ត្រឹម​តែ​ជីវ​ភាព​សេដ្ឋ​កិច្ច​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក​នៅ​ទាំង​លើក​កម្ពស់​ស្មារតី​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី ព្រួត​ដៃ​គ្នា​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ៕

                                            ដា​លីន

ចែករំលែកអត្ថបទ