30/09/2026 - 06:18

ប្រ​សិទ្ធ​ភាព​ដំ​បូង​ពី​ទម្រង់​ចិញ្ចឹម​ជ្រូក​ព្រៃ​ 

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ការ​ចិញ្ចឹម​ជ្រូក​ព្រៃ​កំ​ពុង​ក្លាយ​ជា​ទម្រង់​ចិញ្ចឹម​សត្វ​ដែល​មាន​សក្តា​នុភាព​អភិវឌ្ឍ​ន៍ខ្លាំង​ និង​បាន​ប្រ​ជា​ជន​ជា​ច្រើន​ជ្រើស​រើស​។ ដោយ​សារ​ងាយ​ចិញ្ចឹម​ តិច​មាន​ជំងឺ​ លក់​បាន​តម្លៃ​ខ្ពស់​ និង​ទី​ផ្សារ​លក់​ចេញ​មាន​ស្ថិរ​ភាព​។ អា​ស្រ័យ​ហេ​តុ​នេះ​ បង​ត្រឹង​ថាញ​ផាក​ នៅ​ភូមិ​ហ្វា​លី​ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ​ បាន​ផ្តើម​ចិញ្ចឹម​និង​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ជំ​ហាន​ដំ​បូង​។

តាម​រយៈ​ការ​មើល​ YouTube ឃើញ​ថា​ទម្រង់​ចិញ្ចឹម​ជ្រូក​ព្រៃ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ រួម​ផ្សំ​ជា​មួយ​នឹង​លក្ខ​ណៈងាយ​ចិញ្ចឹម​ តិច​មាន​ជំងឺ​ និង​សម​ស្រប​សម្រាប់​ការ​ចិញ្ចឹម​ដោយ​ទ្រង់​ទ្រាយ​តូច​ ដូច្នេះ​នៅ​ឆ្នាំ​ ២០២៥ បង​ត្រឹង​ថាញ​ផាក​ បាន​សម្រេច​ចិត្ត​អនុ​វត្ត​ទម្រង់​នេះ​។ បង​ផាក​ បាន​ចែក​រំលែក​៖ "ការ​ចិញ្ចឹម​ជ្រូក​ព្រៃ​មិន​មែន​ជា​ទម្រង់​ថ្មី​នោះ​ទេ​ ប៉ុន្តែ​ទី​ផ្សារ​មាន​សក្តា​នុភាព​ខ្លាំង​ លក់​បាន​តម្លៃ​ខ្ពស់​ និង​ទី​ផ្សារ​លក់​ចេញ​មាន​ស្ថិរ​ភាព​។ ទន្ទឹម​នឹង​នោះ​ ប្រ​ភព​ចំ​ណី​ក៏​ងាយ​ស្រួល​រក​ ដែល​ជា​ចម្បង​មាន​ដើម​ចេក​ កន្ទក់​ ត្រ​កួន​... ស័ក្តិសម​នឹង​លក្ខ​ណៈសេដ្ឋ​កិច្ច​គ្រួ​សារ​ ហេ​តុ​នេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​វិនិយោគ​សាង​សង់​ទ្រុង​ និង​ទិញ​ជ្រូក​ពូជ​ ០២ ក្បាល​មក​ចិញ្ចឹម​"។

ទម្រង់​ចិញ្ចឹម​ជ្រូក​ព្រៃ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជំ​ហាន​ដំ​បូង​សម្រាប់​គ្រួ​សា​របង​ ត្រឹង​ថាញ​ផាក​ នៅ​ឃុំ​ង៉ុក​តូ។

ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូ​ត្រ​ និង​ស្វែង​យល់​ពី​របៀប​ថែ​ទាំ​ ការ​ចិញ្ចឹម​សត្វ​របស់​បង​ផាក​ ទទួល​បាន​ប្រ​សិទ្ធ​ភាព​ជំ​ហាន​ដំ​បូង​ ដោយ​កើន​ពី​ពូជ​ ០២ ក្បាល​ដំ​បូង​ រហូត​ដល់​ ០៥ ក្បាល​។ យោង​តាម​សម្តី​របស់​បង​ ផាក​ ទោះ​បី​ជា​ជ្រូក​ព្រៃ​មាន​មាឌ​តូច​ ប៉ុន្តែ​មាន​កម្លាំង​ទប់​ទល់​នឹង​ជំងឺ​បាន​ល្អ​ ក្នុង​មួយ​ឆ្នាំ​ជ្រូក​កើត​កូន​បាន​ ០២ ល្បាស់​ ក្នុង​មួយ​ល្បាស់​មាន​កូន​ពី​ ០៦ ដល់​ ១០ ក្បាល​ ជ្រូក​កូន​បន្ទាប់​ពី​ផ្តា​ច់ដោះ​ ប្រហែល​ ០៦ ខែ​ អាច​លក់​ឱ្យ​ឈ្មួញ​បាន​។ នៅ​ពេល​នោះ​ ជ្រូក​មាន​ទម្ងន់​ពី​ ២៥ ដល់​ ៣០ គី​ឡូ​ក្រាម​ ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ១២០.០០០ ដល់​ ១៣០.០០០ ដុង​/គី​ឡូ​ក្រាម​ ដោយ​ទទួល​បាន​ប្រាក់​ពី​ ៣ ដល់​ ៤ លាន​ដុង​ក្នុង​មួយ​ក្បាល​។ ដោយ​មាន​តម្លៃ​លក់​ខ្ពស់​ ខណៈ​ពេល​ដែល​ចំ​ណាយ​អស់​តិច​តួច​ ទើប​ទទួល​បាន​ប្រាក់​ចំ​ណេញ​គួរ​សម​។ ថ្មី​ៗនេះ​ បង​ផាក​ ទើប​តែ​លក់​ចេញ​បាន​ ០៧ ក្បាល​ ដោយ​ទទួល​បាន​ប្រាក់​ប្រហែល​ ៣០ លាន​ដុង​ (បន្ទាប់​ពី​ទូ​ទាត់​ការ​ចំ​ណាយ​រួច​)។ “ខ្ញុំ​ឃើញ​ថា​ការ​ចិញ្ចឹម​ជ្រូក​ព្រៃ​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​ដ៏​ល្អ​ប្រសើរ​ បើ​ធៀប​ទៅ​នឹង​ទម្រង់​ចិញ្ចឹម​សត្វ​ផ្សេង​ៗទៀត​។ ដូច្នេះ​ ក្នុង​ពេល​ខាង​មុខ​ ខ្ញុំ​នឹង​បន្ត​រក្សា​និង​អភិវឌ្ឍ​ទម្រង់​នេះ​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​គ្រួ​សារ​” - បង​ផាក​ មាន​ប្រ​សាសន៍​ដូច្នេះ​។

សម្ព័ន្ធ​យុវ​ជន​ឃុំ​ង៉ុក​តូ រៀប​ចំ​ឱ្យ​យុវ​ជន​ចុះ​ទស្សន​កិច្ច​ទម្រង់​ចិញ្ចឹម​ជ្រូក​ព្រៃ​របស់​បង​ ត្រឹង​ថាញ​ផាត។

ជា​មួយ​នឹង​ភាព​ជោគ​ជ័យ​ជំ​ហាន​ដំ​បូង​របស់​បង​ ត្រឹង​ថាញ​ផាក​ សម្ព័ន្ធ​យុវ​ជន​ឃុំ​ង៉ុក​តូបាន​ណែ​នាំ​យុវ​ជន​ជន​បទ​ជា​ច្រើន​ឱ្យ​ចុះ​ទស្សន​កិច្ច​សិក្សា​ ដើម្បី​បង្វែរ​ការ​ចិញ្ចឹម​សត្វ​ឱ្យ​សម​ស្រប​។ បង​ស្រី​ ឡេធី​បាវ​ឃ្វៀង​ លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​៖ “ទម្រង់​សេដ្ឋ​កិច្ច​ថ្មី​ៗ ដែល​ក្នុង​នោះ​ទម្រង់​ចិញ្ចឹម​ជ្រូក​ព្រៃ​របស់​បង​ផាក​ បាន​ចាត់​ទុក​ថា​ជា​ការ​លោត​ផ្លោះ​មួយ​ ដើម្បី​ឱ្យ​យុវ​ជន​នៅ​លើ​ភូមិ​ឋាន​ហ៊ាន​សាក​ល្បង​ ធ្វើ​ជា​ម្ចាស់​សេដ្ឋ​កិច្ច​ ធ្វើ​ពិពិធ​កម្ម​ដំ​ណាំ​ និង​សត្វ​ចិញ្ចឹម​ឱ្យ​ស្រប​តាម​លក្ខ​ណៈភូមិ​ភាគ​។ ក្នុង​ពេល​ខាង​មុខ​ សម្ព័ន្ធ​យុវ​ជន​ឃុំ​នឹង​ស្នើ​ទៅ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​សហ​ការ​ជា​មួយ​ស្ថា​ប័ន​ និង​អង្គ​ភាព​ជំ​នាញ​នា​នា​ ដើម្បី​ចាត់​តាំង​វគ្គ​បណ្តុះ​បណ្តា​ល ជួយ​ឱ្យ​អ្នក​ចិញ្ចឹម​សត្វ​មាន​បទ​ពិសោធន៍​ បច្ចេក​ទេស​ និង​ជ្រើស​រើស​ពូជ​សត្វ​ចិញ្ចឹម​បាន​ល្អ​ រួម​ចំ​ណែក​ក្នុង​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ចិញ្ចឹម​”។

ជា​មួយ​នឹង​ប្រ​សិទ្ធ​ភាព​ពី​ទម្រង់​ចិញ្ចឹម​ជ្រូក​ព្រៃ​របស់​បង​ ត្រឹង​ថាញ​ផាក​ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ​ នឹង​មាន​ទិស​ដៅ​អភិវឌ្ឍ​ន៍ថ្មី​បន្ថែម​ទៀត​ ក្នុង​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​សត្វ​ចិញ្ចឹម​ ជួយ​ឱ្យ​កសិ​ករ​មាន​ជម្រើស​កាន់​តែ​ច្រើន​អំ​ពី​ទម្រង់​ផលិត​ ដែល​សម​ស្រប​នឹង​លក្ខ​ណៈជាក់​ស្តែង​របស់​គ្រួ​សារ​ រួម​ចំ​ណែក​ក្នុង​ការ​បង្កើន​ប្រាក់​ចំ​ណូល​និង​កែ​លម្អ​ជីវ​ភាព​៕

ថា​ញ់វ៉ាង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ