25/09/2026 - 11:15

កឹង​ធើ ជំ​រុញ​ការ​រួម​បញ្ចូល​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកនិង​លិខិត​ស្នាម​ផ្សេង​ៗលើ​កម្ម​វិធី VNeID 

- អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ង្វៀង​ធី​ង៉ុក​ឌីប ទើប​ចុះ​ហត្ថ​លេខា​ដាក់​ឱ្យ​ប្រើ​សេច​ក្តី​សម្រេច​លេខ ៥២៣៤/​UBND​-KGVX ស្តី​ពី​ការ​បន្ត​ជំ​រុញ​ការ​រួម​បញ្ចូល ធ្វើ​បច្ចុប្បន្ន​ភាព​សៀវ​ភៅ​សុខ​ភាព​អេ​ឡិច​ត្រូ​និក គណ​នី​សុខុ​មាល​ភាព​សង្គម និង​លិខិត​ស្នាម​ផ្សេងៗ​លើ​កម្ម​វិធី VNeID។

តាម​រយៈ​នោះ ប្រ​ធាន​មន្ទីរ គណៈ ផ្នែក និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់ ម្ចាស់​ការ​សហ​ការ​ជា​មួយ​កង​កម្លាំង​នគរ​បាល សុខា​ភិ​បាល ធា​នា​រ៉ាប់​រង​សង្គម ចលនា​កម្មា​ភិបាល អ្នក​រដ្ឋ​ការ បុគ្គ​លិក និង​កម្ម​ករ​និយោ​ជិត​ទាំង ១០០%  បើក​ដំ​ណើរ​ការ​គណ​នី​អត្ត​សញ្ញា​ណ​អេ​ឡិច​ត្រូ​និក​កម្រិត ២ និង​សម្រេច​ជា​ស្ថាពរ​ការ​រួម​បញ្ចូល​ប្រ​ភេទ​លិខិត​ស្នាម​ផ្ទាល់​ខ្លួន។ ទន្ទឹម​នឹង​នោះ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល ចង្អុល​ការ​ដល់​សា​លា​រៀន​នា​នា​សហ​ការ​ជា​មួយ​គ្រួ​សារ គាំ​ទ្រ​ការ​ដំ​ឡើង​សៀវ​ភៅ​សុខ​ភាព​អេ​ឡិច​ត្រូ​និក​ដល់​សិស្សា​នុសិស្ស​តាម​រយៈ​គណ​នី​របស់​អា​ណា​ព្យា​បាល។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បាន​ប្រ​គល់​ឱ្យ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ និង​អង្គ​ការ​មហា​ជន​នា​នា ពង្រីក​តួ​នា​ទី​របស់​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គមន៍ ដើម្បី​ណែ​នាំ​ដោយ​ផ្ទាល់​ជូន​ប្រ​ជា​ជន ពិ​សេ​សកម្ម​ករ​និយោជិត​នៅ​តាម​មណ្ឌល​កែ​ច្នៃ​នី​ហរ័ណ​ និង​មណ្ឌល​ឧស្សាហ​កម្ម​។

គ្រឹះ​ស្ថាន​សុខា​ភិបាល​ទាំង​ឡាយ​ បង្កើន​ការ​ណែ​នាំ​ប្រ​ជា​ជន​ធ្វើ​បែប​បទ​ពិ​និត្យ​ ព្យា​បាល​ជំងឺ​ជា​មួយ​ព័ត៌​មាន​ដែល​បាន​រួម​បញ្ចូល​លើ​កម្ម​វិធី​ VNeID។​

ចំ​ពោះ​ផ្នែក​សុខា​ភិបាល មូល​ដ្ឋាន​ពិ​និត្យ ព្យា​បាល​ជំងឺ​រដ្ឋ និង​ឯក​ជន ១០០% ត្រូវ​រៀប​ចំ​ធន​ធាន​មនុស្ស​គាំ​ទ្រ​ប្រ​ជា​ជន​ក្នុង​ការ​រួម​បញ្ចូល ប្រើ​ប្រាស់​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកនៅ​ពេល​មក​ពិ​និត្យ​ជំងឺ។ មន្ទីរ​សុខា​ភិ​បាល ដឹក​នាំ​តាម​ដាន​ល្បឿន​ដំ​ណើរ​ការ សរុប​ទិន្ន​ន័យ​តួ​លេខ​រាយ​ការណ៍​ជូន​នគរ​បាល​ទី​ក្រុង​មុន​ថ្ងៃ ២៥ ខែ​កញ្ញា។ ស្ថា​ប័ន​ធា​នា​រ៉ាប់​រង​សង្គម​ទី​ក្រុង ធ្វើ​ការ​ចែក​រំលែក ធ្វើ​ឱ្យ​ព្រម​ៗគ្នា​ និង​សម្អាត​ទិន្ន​ន័យ​ពិ​និត្យ​ព្យា​បាល​ជំងឺ​ដោយ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល។

នគរ​បាល​ទី​ក្រុង ដើរ​តួ​នា​ទី​ជា​ស្នូល​ក្នុង​ការ​តាម​ដាន ពិ​និត្យ និង​ជំ​រុញ​គ្រប់​ផ្នែក​នៃ​ដំ​ណើរ​ការ​អនុ​វត្ត​លើ​ភូមិ​ឋាន; បូក​សរុប​លទ្ធ​ផល រាយ​ការណ៍​និង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង មុន​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦; ស្ងើច​សរ​សើរ​ឱ្យ​បាន​ទាន់​ពេល​ដល់​អង្គ​ភាព​ដែល​ធ្វើ​ល្អ និង​ចាត់​វិធាន​ការ​ចំ​ពោះ​ករ​ណី​យឺត​យ៉ាវ៕

    ធូសឿង​ - លី​សៀ​

ចែករំលែកអត្ថបទ