នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៃដំណាក់សុខាភិបាលសង្កាត់ង្វៀកហ្វា សហការជាមួយសាលាមត្តេយ្យតូយង៉ុក បានចាត់តាំងពិនិត្យសុខភាពដល់កុមារមានអាយុពី ២៥ ខែ ដល់ ៦ ឆ្នាំ ដែលកំពុងសិក្សានៅសាលា។ សកម្មភាពនេះដើម្បីរកឃើញឆាប់រហ័សនូវរោគសញ្ញាដែលច្រើនជួបប្រទះចំពោះកុមារ តាមរយៈនោះ ជូនដំណឹងដល់សាលា និងមាតាបិតាសិស្ស ដើម្បីមានវិធានការតាមដាន ថែទាំ ឬនាំកុមារទៅកាន់មូលដ្ឋានសុខាភិបាលដើម្បីពិនិត្យព្យាបាលទាន់ពេល។


កុមារត្រៀមខ្លួនដល់វេនពិនិត្យសុខភាព។

កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតពិនិត្យសុខភាពដល់កុមារ។
ការពិនិត្យសុខភាពលើកនេះ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបានធ្វើការពិនិត្យសុខភាពទូទៅ និងពិនិត្យរករោគសញ្ញាមួយចំនួនដែលពាក់ព័ន្ធដល់ភ្នែក ត្រចៀក ច្រមុះ បំពង់ក ក្បាល គល់ក និងបញ្ហាសុខភាពផ្សេងទៀត។ តាមរយៈការពិនិត្យរុករកជំងឺ ករណីដែលមានរោគសញ្ញាខុសប្រក្រតី នឹងបានបុគ្គលិកសុខាភិបាលជូនដំណឹងដល់គ្រូបង្រៀន និងមាតាបិតាសិស្ស ដើម្បីបន្តតាមដាន នាំកុមារទៅកាន់មូលដ្ឋានសុខាភិបាលឯកទេស ពិនិត្យ និងព្យាបាលបានទាន់ពេល។ ការរកឃើញរោគសញ្ញាបានទាន់ពេល ជួយកាត់បន្ថយប៉ះពាល់ដល់សុខភាព ការរស់នៅ និងដំណើរការអភិវឌ្ឍរបស់កុមារ។
.jpg)


វេជ្ជបណ្ឌិតពិនិត្យសុខភាពដល់កុមារ ដើម្បីរកឃើញរោគសញ្ញា និងព្យាបាលបានទាន់ពេល។
វេជ្ជបណ្ឌិត វ៉ូឌាំងខ្វា ដំណាក់សុខាភិបាលសង្កាត់ង្វៀកហ្វា ឱ្យដឹង ការពិនិត្យសុខភាពជាប្រចាំ មានសារៈសំខាន់ក្នុងការរកឃើញរោគសញ្ញាចំពោះកុមារឱ្យបានទាន់ពេល។ ចំពោះកុមារ បញ្ហាសុខភាពមួយចំនួនមិនទាន់បង្ហាញរោគសញ្ញាច្បាស់លាស់ ព្រោះហេតុនោះការពិនិត្យតាមកាលកំណត់ ជួយរកឃើញរោគសញ្ញាមិនប្រក្រតី ដើម្បីមានទិសដៅដោះស្រាយសមស្រប។ ទន្ទឹមនឹងនោះ មាតាបិតាសិស្សគប្បីតាមដានសុខភាពកុមារជាប្រចាំនៅផ្ទះ រក្សាអនាម័យផ្ទាល់ខ្លួន បង្រៀនកុមារឱ្យលាងដៃជាប្រចាំ ហូបអាហារគ្រប់សារធាតុចិញ្ចឹម និងធានាអនាម័យសុវត្ថិភាពម្ហូបអាហារ។
សកម្មភាពពិនិត្យសុខភាពនៅសាលាមត្តេយ្យតូយង៉ុក រួមចំណែកពង្រឹងការងារថែទាំសុខភាពដល់កុមារ ទន្ទឹមនឹងនោះបង្កកិច្ចសហការរវាងដំណាក់សុខាភិបាល សាលារៀន និងគ្រួសារក្នុងការតាមដាន ការពារសុខភាពកុមារ។ តាមរយៈនោះ ជួយឆាប់រកឃើញបញ្ហាសុខភាព ចំពោះកុមារ មានទិសដៅព្យាបាលទាន់ពេល និងបង្កលក្ខណៈឱ្យកុមារអភិវឌ្ឍគ្រប់ជ្រុងជ្រោយ៕
ទីទុយ - វិមាន