បានទទួលស្គាល់សម្រេចបទដ្ឋានជាតិឆ្នាំ ២០១៧ និងទទួលស្គាល់សម្រេចបទដ្ឋានជាតិជាថ្មី ឆ្នាំ២០២៥ សាលាបឋមសិក្សាថាច់ធា ឃុំង៉ាយទឺ ខេត្តវិញឡុង បន្តរក្សានិងលើកកម្ពស់លក្ខឋានជាសាលាសម្រេចបទដ្ឋាន។ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ សាលាផ្តោតសំខាន់លើការលើកកម្ពស់គុណភាពកងជួរគ្រូបង្រៀន ផ្លាស់ថ្មីវិធីសាស្ត្របង្រៀន បង្កើនមូលដ្ឋានសម្ភារៈ ជំរុញការផ្លាស់ប្តូរឌីជីថល និងលើកកម្ពស់គុណភាពអប់រំដល់សិស្សានុសិស្សជនជាតិខ្មែរ។

សាលាបឋមសិក្សាថាច់ធា បានវិនិយោគកសាងយ៉ាងសមរម្យ ឆ្លើយតបតម្រូវការបង្រៀននិងរៀនរបស់គ្រូបង្រៀននិងសិស្សានុសិស្ស។
តាមប្រសាសន៍លោក ត្រឹងវ៉ាំងផាកចាង ហ្វាងរងសាលាបឋមសិក្សាថាច់ធា ឱ្យដឹង៖ ឆ្នាំសិក្សា២០២៦-២០២៧ សាលាមានសិស្ស៧០៥នាក់ ក្នុងនោះមានសិស្សជនជាតិខ្មែរ៤៧៣នាក់។ សាលាមានទីតាំងចំនួន ៣ រួមមានសាលាមណ្ឌលនៅឡងមី និងសាខាសាលាចំនួន២នៅភូមិព្រែកឈូកនិងតុងហ៊ឹង។ កងជួរគ្រូបង្រៀនរបស់សាលា មានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក ៤៨ នាក់; មូលដ្ឋានសម្ភារៈ រួមមានបន្ទប់រៀន ២៥ បន្ទប់កម្រិត៣ រួមនឹងបន្ទប់មុខងារផ្សេងៗ ជាសារវ័ន្តឆ្លើយតបតម្រូវការបង្រៀននិងរៀន។ ការបានទទួលស្គាល់សម្រេចបទដ្ឋានជាតិ គឺជាលទ្ធផលនៃដំណាក់កាលដែលសាលារៀនលើកកម្ពស់គុណភាពអប់រំឥតឈប់ឈរ កសាងកងជួរគ្រូបង្រៀន និងធ្វើឱ្យសុក្រឹតមូលដ្ឋានសម្ភារៈ។ ក្រោយពីបានទទួលស្គាល់លើកដំបូងក្នុងឆ្នាំ២០១៧ សាលាបន្តរក្សាលក្ខឋាន ជាជំហានលើកកម្ពស់គុណភាពគ្រប់សកម្មភាព និងដល់ឆ្នាំ ២០២៥ បន្តបានទទួលស្គាល់សម្រេចបទដ្ឋានជាតិជាថ្មី។
ក្នុងឆ្នាំសិក្សា២០២៦-២០២៧ សាលាបន្តកំណត់ច្បាស់ការលើកកម្ពស់គុណភាពអប់រំជាភារកិច្ចដ៏សំខាន់ ផ្សារភ្ជាប់ជាមួយការរក្សាលក្ខឋាន សាលាសម្រេចបទដ្ឋានជាតិ។ កងជួរកម្មាភិបាល គ្រូបង្រៀន បុគ្គលិកបានយកចិត្តទុកដាក់បំប៉នមុខ ជំនាញវិជ្ជាជីវៈ; ផ្លាស់ថ្មីវិធីសាស្ត្របង្រៀន បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងអនុវត្តផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រងនិងបង្ហាត់បង្រៀន។ លើសពីនេះ សាលាផ្តោតសំខាន់លើកកម្ពស់គុណភាពអប់រំសិស្សានុសិស្សជនជាតិខ្មែរ។ ថ្នាក់នីមួយៗបានរៀបចំម៉ោងរៀនភាសាខ្មែរចំនួន២ម៉ោងក្នុងមួយសប្តាហ៍ រួមចំណែករក្សាភាសានិងអត្តសញ្ញាណវប្បធម៌ជនជាតិ។ ទន្ទឹមនឹងនោះ លើកកម្ពស់គុណ ភាពកងជួរគ្រូបង្រៀននិងសិស្សានុសិស្ស សាលាបន្តយកចិត្តទុកដាក់លើមូលដ្ឋានសម្ភារៈ បរិក្ខារបង្រៀននិងបរិស្ថានអប់រំ។ ការអនុវត្តសំណុំឯកសារអេឡិចត្រូនិក សិក្ខាគារិកឌីជីថល ហត្ថលេខាឌីជីថល និងលេខអត្តសញ្ញាណសិស្ស រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង ជាជំហានៗឆ្លើយតបតម្រូវការផ្លាស់ថ្មីអប់រំ។
ការងារសង្គមូបនីយកម្មអប់រំក៏បានយកចិត្តទុកដាក់ សំដៅកៀរគរប្រភពធនធានឧបត្ថម្ភសិស្សានុសិស្សដែលមានជីវភាពលំបាក និងបំពេញបន្ថែម មូលដ្ឋានសម្ភារៈ។ តាមរយៈនោះ បង្កលក្ខណៈដើម្បីសិស្សានុសិស្សបានរៀនសូត្រក្នុងបរិស្ថានងាយស្រួល រួមចំណែកលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ។
ជាមួយការទទួលស្គាល់ជាថ្មីសម្រេចបទដ្ឋានជាតិឆ្នាំ ២០២៥ សាលាបឋមសិក្សាថាច់ធា មានមូលដ្ឋានគ្រឹះដើម្បីបន្តលើកកម្ពស់គុណភាពអប់រំក្នុងឆ្នាំសិក្សា ២០២៦-២០២៧។ សាលាខិតខំរក្សាខ្ជាប់នូវលក្ខឋានជាសាលាសម្រេចបទដ្ឋានជាតិ ព្រមទាំងលើកកម្ពស់គុណភាពបង្រៀននិងរៀន ជាពិសេសគឺចំពោះសិស្សានុសិស្សជនជាតិខ្មែរ រួមចំណែកកសាងបរិស្ថានអប់រំឱ្យកាន់តែមានស្ថិរភាពនិងមានគុណភាព៕
ទីទុយ - លីសៀ