មន្ទីរអប់រំ និងបណ្តុះបណ្តាលក្រុងកឹងធើ ទើបចង្អុលការដល់មូលដ្ឋានអប់រំនានា ផ្សព្វផ្សាយព្រមៗការពិនិត្យសុខភាពដើមឆ្នាំសិក្សា ២០២៦ - ២០២៧ ជូនដល់សិស្សានុសិស្ស កម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក។ សកម្មភាពនេះសំដៅបង្ការ ទប់ស្កាត់ជំងឺរាលដាល លើកកម្ពស់សុខភាពរាងកាយប្អូនៗនៅតាមសាលារៀន និងបំពេញការធ្វើបច្ចុប្បន្នភាពទិន្នន័យឡើងក្រាំងទិន្នន័យសុខភាពរបស់ក្រសួងសុខាភិបាលឱ្យបានរួចរាល់មុនថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦។

មូលដ្ឋានអប់រំនានានៅលើភូមិឋានក្រុងកឹងធើ ផ្សព្វផ្សាយពិនិត្យសុខភាពដើមឆ្នាំសិក្សា។
ឈានចូលឆ្នាំសិក្សាថ្មី ២០២៦ - ២០២៧ ការងារថែទាំ និងការពារសុខភាពដំបូងឱ្យសិស្សានុសិស្ស បន្តបានធ្វើឱ្យជាក់ស្តែងតាមរយៈសកម្មភាពព្រមៗគ្នានៅលើភូមិឋានទីក្រុងកឹងធើទាំងមូល។ មន្ទីរអប់រំ និងបណ្តុះបណ្តាលក្រុងកឹងធើ បានចែងសារលិខិតចង្អុលការទូទាំងផ្នែក ផ្សព្វផ្សាយពិនិត្យសុខភាពដើមឆ្នាំសិក្សាដល់សិស្សានុសិស្ស កម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក ផ្សារភ្ជាប់ជាមួយការងារបង្ការ និងទប់ស្កាត់ជំងឺរាលដាលនៅតាមមូលដ្ឋានអប់រំ។ ខ្លឹមសារនៃការពិនិត្យបានអនុវត្តយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិនៅមាត្រាទី ៣ នៃសារាចរលេខ ៣៣/២០២៦/TT-BYT របស់ក្រសួងសុខាភិបាល ណែនាំពីការអនុវត្តអនុក្រឹត្យលេខ ១៦៥/២០២៦/NĐ-CP របស់រដ្ឋាភិបាលស្តីពីច្បាប់បង្ការជំងឺ។
ចំណុចលេចធ្លោនៃការផ្សព្វផ្សាយក្នុងឆ្នាំនេះ គឺការតភ្ជាប់រវាងផ្នែកសុខាភិបាលបង្ការ និងការផ្លាស់ប្តូរឌីជីថល។ មូលដ្ឋានអប់រំទាំងអស់នៅលើភូមិឋានមានតួនាទីធ្វើបច្ចុប្បន្នភាពទិន្នន័យលទ្ធផលពិនិត្យសុខភាពឱ្យបានពេញលេញ ត្រឹមត្រូវ និងទាន់ពេលវេលាឡើងក្រាំងទិន្នន័យសុខភាពរបស់ក្រសួងសុខាភិបាល។ ចំពោះកងជួរកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិក សាលារៀនត្រូវសហការជាមួយមូលដ្ឋានពិនិត្យនិងព្យាបាលជំងឺ ចាត់តាំងការពិនិត្យតាមកាលកំណត់ តាមផែនការលេខ ១២៧/KH-SYT របស់មន្ទីរសុខាភិបាល និងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសុវត្ថិភាព អនាម័យការងារ ធានាបរិស្ថានអប់រំប្រកបដោយសុវត្ថិភាព និងគ្រប់ជ្រុងជ្រោយទាំងរាងកាយ និងស្មារតី។
នៅឃុំថាញ់ថើយអាង ដំណាក់សុខាភិបាលឃុំបានចែងនូវផែនការលេខ ៤៧/KH-TYT សហការជាមួយសាលារៀននានាផ្សព្វផ្សាយការពិនិត្យសុខភាពអូសបន្លាយចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៦។ បច្ចុប្បន្នឃុំនេះមានសាលាមត្តេយ្យ ១ សាលាបឋមសិក្សា ១ និងអនុវិទ្យាល័យ ១ ព្រមទាំងសាខាសាលាជាច្រើនទៀតនៅតាមភូមិ ក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យរបស់ដំណាក់សុខាភិបាលឃុំបានធ្វើដំណើរដោយផ្ទាល់ទៅកាន់ទីតាំងសាលារៀន និងសាខាចំនួន ៨ ដើម្បីពិនិត្យដល់ប្អូនៗសិស្សានុសិស្ស។ គោលដៅជាក់ស្តែងដែលឃុំថាញ់ថើយអាងបានដាក់ចេញ គឺធានាមានសិស្សយ៉ាងតិច ៩០% ក្នុងចំណោមសិស្សសរុប ៣.១៧៨ នាក់ក្នុងទូទាំងឃុំ បានទទួលការពិនិត្យសុខភាពតាមកាលកំណត់។ ក្រុមគ្រូពេទ្យបានដំណើរការពិនិត្យកម្លាំងកាយ កម្ពស់ ទម្ងន់ ពិនិត្យបញ្ហាកែវភ្នែក មាត់ធ្មេញ ត្រចៀក ច្រមុះ បំពង់ក ដើម្បីឆាប់រកឃើញនូវភាពខុសប្រក្រតីក្នុងសាលារៀនដូចជាខ្នងកោង ឬឆ្អឹងខ្នងវៀចជាដើម។

កម្មាភិបាលដំណាក់សុខាភិបាលឃុំថាញ់ថើយអាង ពិនិត្យសុខភាពនៅសាលាមត្តេយ្យថាញ់ថើយអាង។
វេជ្ជបណ្ឌិត លីមិញហ្វា ប្រធានស្តីទីដំណាក់សុខាភិបាលឃុំថាញ់ថើយអាង បានឱ្យដឹង៖ “ដោយកំណត់ច្បាស់ សុខាភិបាលនៅតាមសាលារៀនគឺជាភារកិច្ចស្នូលមួយនៃសុខាភិបាលមូលដ្ឋាន ដំណាក់សុខាភិបាលឃុំបានម្ចាស់ការកសាងផែនការតាំងពីដំបូង ចាត់ចែងជាក់ស្តែងក្រុមជំនាញនីមួយៗ និងត្រៀមគ្រប់គ្រាន់សម្ភារៈនិងបរិក្ខារពេទ្យ ដើម្បីបម្រើសិស្សានុសិស្សឱ្យបានល្អបំផុត។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលឃុំបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈចាងហ្វាងសាលា ដើម្បីប្រញាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យទាំងមូលឡើងក្រាំងទិន្នន័យសុខភាពរបស់ក្រសួងសុខាភិបាល ធានាដំណើរការស្របតាមបទប្បញ្ញត្តិ”។
អ្នកគ្រូ ង្វៀងធីហ្វា ចាងហ្វាងសាលាមត្តេយ្យថាញ់ថើយអាង បានចែករំលែក៖ “ការពិនិត្យសុខភាពដើមឆ្នាំសិក្សាដែលដំណាក់សុខាភិបាលឃុំមកពិនិត្យដល់សាលា មានអត្ថន័យជាក់ស្តែងណាស់។ សាលារៀនបានរៀបចំបន្ទប់ពិនិត្យ និង ចាត់គ្រូបង្រៀនឱ្យជួយក្រុមវេជ្ជបណ្ឌិតក្នុងការវាស់ទម្ងន់ កម្ពស់ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរដ្ឋបាល ព្រមទាំងប្រវត្តិការចាក់វ៉ាក់សាំងរបស់ប្អូនៗ”។
ការផ្សព្វផ្សាយពិនិត្យសុខភាពដល់កន្លែង មិនត្រឹមតែជួយឱ្យអាណាព្យាបាលសិស្សប្រឹតសំចៃបានពេលវេលា និងការចំណាយលើការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កលក្ខណៈដើម្បីឱ្យកម្មាភិបាលសុខាភិបាល និងសាលារៀនអាចទាក់ទងជាប្រចាំជាមួយក្រុមគ្រួសារក្នុងការថែទាំសិស្សានុសិស្សផងដែរ។ ទិន្នន័យរបស់សិស្សជាង ៣.០០០ នាក់នៅទីនេះ បន្ទាប់ពីបានដាក់បញ្ចូលឡើងក្រាំងទិន្នន័យសុខភាពរបស់ក្រសួងសុខាភិបាល នឹងបង្កជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការគ្រប់គ្រង និងតាមដានសុខភាពជាបន្តបន្ទាប់ក្នុងអំឡុងពេលសិក្សា។
កម្មវិធីពិនិត្យសុខភាពដើមឆ្នាំសិក្សាគឺជាភស្តុតាងដ៏រស់រវើក បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ចំពោះសុខាភិបាលនៅតាមសាលារៀន។ សកម្មភាពជាក់ស្តែងនេះមិនត្រឹមតែជួយលើកកម្ពស់រាងកាយរបស់ប្អូនៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងក្តីជំនឿយ៉ាងមុតមាំរបស់ប្រជាជន លើគោលនយោបាយសុខុមាលភាពសង្គមប្រកបដោយចីរភាពទៀតផង៕
ហុងទើ - វ៉ាន់តឹន