យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ផ្នែកអប់រំបានផ្សព្វផ្សាយសិក្ខាគារិកឌីជីថលនៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅនិងអប់រំជាប្រចាំ ឆ្ពោះដល់ការជំនួសសិក្ខាគារិកក្រដាសក្នុងការគ្រប់គ្រង វាយតម្លៃ ពិនិត្យឡើងថ្នាក់ ពិនិត្យបញ្ចប់ការសិក្សា ជម្រើសសិស្សនិងដោះស្រាយបែបបទរដ្ឋបាលដែលពាក់ព័ន្ធ។

អ្នកគ្រូនិងសិស្សានុសិស្សសាលាបឋមសិក្សានិញកេវ ក្នុងថ្ងៃបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧។
តាមរយៈនោះ មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង បានណែនាំដល់គ្រឹះស្ថានអប់រំនានាបង្កើតគ្រប់គ្រង និងប្រើប្រាស់សិក្ខាគារិកឌីជីថលស្របតាមបទប្បញ្ញត្តិ; ធានាមានហត្ថលេខាឌីជីថលសព្វគ្រប់របស់គ្រូបង្រៀនមុខវិជ្ជាក្នុងសកម្មភាពអប់រំ គ្រូបង្រៀនប្រចាំថ្នាក់និងចាងហ្វាងសាលាមុនពេលចេញផ្សាយ។ ទិន្នន័យសិក្ខាគារិកឌីជីថល បានអនុវត្តតាមទម្រង់ស្តង់ដាររបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ធានាតភ្ជាប់និងធ្វើសមកាលកម្មជាមួយមូលដ្ឋានទិន្នន័យសិក្ខាគារិកឌីជីថលរបស់ក្រសួង និងចែករំលែកជាមួយកម្មវិធី VNeID ។ ទន្ទឹមនឹងនោះ មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង ចាត់តាំងហ្វឹកហាត់ដល់កម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនអំពីការស្វែងរកការប្រើប្រាស់ផ្នែកទន់គ្រប់គ្រងសាលារៀន ការផ្សព្វផ្សាយសិក្ខាគារិកឌីជីថល និងការវាយតម្លៃកម្រិតនៃការផ្លាស់ប្តូរឌីជីថលនៅក្នុងគ្រឹះស្ថានអប់រំ។
បច្ចុប្បន្ន បណ្តាគ្រឹះស្ថានអប់រំបានអនុវត្តព្រមៗគ្នាទិន្នន័យសិក្ខាគារិកឌីជីថលចូលក្នុងមូលដ្ឋានទិន្នន័យរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលរួចហើយ។ លទ្ធផល សិក្ខាគារិកឌីជីថលរបស់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសិក្ខាកាមអប់រំជាប្រចាំបានចេញផ្សាយដោយជោគជ័យសម្រេចជាង ៩៥,១%៕
ប៊ិតង៉ុក - លីសៀ