18/09/2026 - 09:02

បង្ក​ទំនុក​ចិត្ត​ ជំ​រុញ​ដំ​ណើរ​សិស្សា​នុសិស្ស​ទៅ​សា​លា​រៀន​ 

ក្នុង​ដំ​ណើរ​ទៅ​សា​លា​រៀន​របស់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ អា​ហា​រូប​ករណ៍​មួយ​ចំ​ណែក​ៗ មិន​ត្រឹម​តែ​ជា​ការ​ឧបត្ថម្ភ​ខាង​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​នូវ​ទំនុក​ចិត្ត​ និង​ជំ​រុញ​កម្លាំង​ចិត្ត​ដើម្បី​ប្អូន​ៗពុះ​ពារ​ក្នុង​ការ​សិក្សា។ ផ្តើម​ពី​ការ​រួម​ដំ​ណើរ​នៃ​មូល​និធិ​អា​ហា​រូប​ករណ៍​លឿង​ឌិញកួរ​ មាន​សិស្សា​នុសិស្ស​ ជា​ច្រើន​ដែល​ជួប​ការ​លំ​បាក​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ មាន​ឱ​កាសប​ន្ថែម​ចាប់​យក​ចំ​ណេះ​ដឹង​និង​ចិញ្ចឹម​ក្តី​ប្រាថ្នា។

 ជូន​អា​ហា​រូប​ករណ៍​ លឿង​ឌិញកួរ​ ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូ​ត្រ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។

ដើមឆ្នាំ​សិក្សា​ ២០២៦-២០២៧ សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ​ ផ្ដល់​អា​ហា​ រូប​ករណ៍​លឿង​ឌិញកួរ​ ៣២១ ចំ​ណែក​ ជូន​សិស្សា​នុសិស្ស​ជម្នះ​ការ​លំ​បាក​ រៀន​ពូ​កែ​ សរុប​ជា​ទឹក​ប្រាក់​ ៤៨១,៥ លាន​ដុង​ ក្នុង​មួយ​ចំ​ណែក​ៗមាន​តម្លៃ​ ១,៥ លាន​ដុង​។ អា​ហា​រូប​ករណ៍​ទាំង​នេះ​ បង្ហាញ​ពី​ការ​ចែក​រំលែក​របស់​អា​ជីវ​កម្ម​និង​សហ​គម​ន៍ ជួយ​ប្អូន​ៗកាត់​បន្ថយ​ការ​លំ​បាក​ក្នុង​ការ​សិក្សា​។ ប្អូន​ស្រី​ យ័ញង៉ុក​ម៉ាយ​ សិស្ស​ថ្នាក់​ទី​ ១២A៣ នៃ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​វ៉ាំង​ង៉ុក​ជិញ ឃុំ​ញូយ៉ា ឱ្យ​ដឹង​ទាំង​ក្ដី​រំភើប៖ “ស្ថាន​ភាព​គ្រួ​សារ​ប្អូន​នៅ​មាន​ការ​លំ​បាក​ណាស់​ ដូច្នេះ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​លើក​ទឹក​ចិត្ត​នេះ​ គឺ​ជា​ប្រ​ភព​ជំ​រុញ​ទឹក​ចិត្ត​ដ៏​ធំ​ធេង។ អា​ហា​រូប​ ករណ៍​បាន​ជួយ​ប្អូន​មាន​ថវិកា​ទិញ​ខោ​អាវ​ កាតាប​ និង​សិក្ខូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​។ នេះ​ជា​លើក​ទី​ពី​រហើយ​ដែល​ប្អូន​បាន​ទទួល​អា​ហា​រូប​ករណ៍​ ដូច្នេះ​ ប្អូន​នឹង​ខិត​ខំ​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​ ដើម្បី​កុំ​ឱ្យ​ខក​បំ​ណង​លោក​គ្រូ​អ្នក​គ្រូ​ ឪ​ពុក​ម្តាយ​ និង​អា​ជីវ​កម្ម​ដែល​បាន​ជួយ​ឧបត្ថម្ភ​”។

រួម​ដំ​ណើរ​ជា​មួយ​មូល​និធិ​អា​ហា​រូប​ករណ៍​ លឿង​ឌិញកួរ​ តាំង​ពី​ឆ្នាំ​ ២០០៤ មក​ទល់​ពេល​នេះ​ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សមា​ជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ គឺ​ជា​អង្គ​ភាព​ឧបត្ថម្ភ​ចម្បង​។ ឆ្លង​កាត់​រយៈ​ពេល​ជាង​ពីរ​ទស​វត្សរ៍​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ងារ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​អា​ជីវ​កម្ម​បាន​រួម​វិភាគ​ទាន​ថវិកា​ជាង​ ៤៥ ពាន់​លាន​ដុង​ និង​ជូន​អា​ហា​រូប​ករណ៍​ជិត​ ៣០​.០០០ ចំ​ណែក​ដល់​សិស្ស​ និស្សិត​។ លោក​អូវ​វ៉ាំង​យឺ នា​យក​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សមា​ជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “អា​ជីវ​កម្ម​បាន​កំ​ណត់​ថា​ ការ​រួម​ដំ​ណើរ​ជា​មួយ​បុព្វ​ហេ​តុ​អប់​រំ​ គឺ​ជា​ករណីយ​កិច្ច​ចំ​ពោះ​សហ​គម​ន៍។ អា​ហា​រូប​ករណ៍​មួយ​ចំ​ណែក​ៗ គឺ​ជា​ការ​រំ​លែ​កនិង​ជា​ការ​ផ្ញើ​នូវ​ក្តី​ជំនឿ​ ជួយ​សិស្សា​នុសិស្ស​បន្ថយ​ការ​លំ​បាក​ មាន​កម្លាំង​ចិត្ត​បន្ថែម​ដើម្បី​ឈាន​ឡើង​ និង​ចិញ្ចឹម​ក្តី​ប្រាថ្នា​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​នូវ​មនោ​សញ្ចេតនា​ ពូន​ជ្រំ​ប្រ​ពៃ​ណី​ សង្វាត់​សិក្សា​ មិន​ទុក​ឱ្យ​សិស្ស​ណា​ម្នាក់​បោះ​បង់​ការ​សិក្សា​ដោយ​សារ​ស្ថាន​ភា​ពលំ​បាក​ឡើយ”។

ស្មារតី​ចូល​រួម​ពី​សង្គម​ក្នុង​ការ​អប់​រំ​ ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ កាន់​តែ​រីក​សាយ​ភាយ​ទូ​លំ​ទូ​លាយ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។ ក្នុង​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ ទូ​ទាំង​ទី​ក្រុង​ ចលនា​ថវិកា​បាន​ជាង​ ២៤ ពាន់​លាន​ដុង​ ជូន​អា​ហា​រូប​ករណ៍​ និង​អំ​ណោយ​ ១៤.៥៦២ ចំ​ណែក​ដល់​សិស្ស​ និស្សិត​ក្រ​ជួប​ការ​លំ​បាក​ និង​សិស្ស​ដែល​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​ក្នុង​ការ​ប្រឡង​។ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​សង្កត់​ធ្ងន់​៖ បក្ស​និង​រដ្ឋ​ តែង​កំ​ណត់​ថា​ ការ​អប់​រំ​និង​បណ្តុះ​បណ្តា​លគឺ​ជា​ភារ​កិច្ច​គោ​លន​យោ​បាយ​ជាតិ​ដ៏​សំ​ខាន់។ ដូច្នេះ​ ការក​សាង​សង្គម​រៀន​សូ​ត្រ​ ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ ចាំ​បាច់​មាន​ការ​រួម​កម្លាំង​ពី​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ និង​ទូ​ទាំង​សង្គម។ ប្អូន​ៗដែល​ទទួល​បាន​អា​ហា​រូប​ករណ៍​ សុទ្ធ​តែ​មាន​ស្ថាន​ភា​ពលំ​បាក​និង​ចំ​ណុច​ចាប់​ផ្តើម​ខុស​ៗគ្នា​ ប៉ុន្តែ​មាន​ចំ​ណុច​រួម​មួយ​ គឺ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​។ សង្ឃឹម​ថា​ ប្អូន​ៗនឹង​បន្ត​បណ្តុះ​ឆន្ទៈ​ ខិត​ខំ​រៀន​សូ​ត្រ​ និង​ហ្វឹក​ហាត់​មិន​ឈប់​ឈរ​ ដើម្បី​ក្លាយ​ជា​ពល​រដ្ឋ​ដែល​មាន​ប្រ​យោជន៍​ រួម​ចំ​ណែក​កសាង​ស្រុក​ភូមិ​ឱ្យ​កាន់​តែ​សម្បូរ​សប្បាយ​ និង​ស៊ី​វិល័យ​។

រាល់​អា​ហា​រូប​ករណ៍​ដែល​បាន​ប្រ​គល់​ជូន​ គឺ​ជា​ក្តី​ជំនឿ​មួយ​បាន​អុជ​បំ​ភ្លឺ​ឡើង​។ ការ​រួម​ដំ​ណើរ​របស់​រដ្ឋ​អំ​ណាច​ អា​ជីវ​កម្ម​និង​សហ​គម​ន៍ នឹង​ផ្តល់​កម្លាំង​ចិត្ត​ បន្ថែម​ដើម្បី​សិស្សា​នុសិស្ស​ក្រ​លំ​បាក​ ឈាន​ឡើង​យ៉ាង​រឹង​មាំ​លើ​វិថី​សិក្សា​៕        

                                     យ្វី​អាញ​-មេ​ងលី​

ចែករំលែកអត្ថបទ